សេដ្ឋកិច្ច
មុខរបរលក់ផ្លែផ្ញៀវតាមរថយន្ត ក្នុង ១ ថ្ងៃ លក់បានចន្លោះពី ១ តោន ទៅ ២ តោន
មុខរបរលក់ផ្លែឈើតាមរថយន្តរបស់គ្រួសារមួយ អាចរកប្រាក់ចំណូលទប់ទល់ក្នុងជីវភាពប្រចាំថ្ងៃបានយ៉ាងល្អប្រសើរ ទៅតាមភាពវ័យឆ្លាត ដោយរដូវផ្លែឈើអ្វីហុចផល គ្រួសារនេះ តែងតែប្រកបមុខរបរលក់ផ្លែឈើនោះទៅតាមរដូវ។

លោក ផល ផានិត ជាអ្នករស់នៅក្រុងបាត់ដំបង បានរៀបរាប់ថា នៅរៀងរាល់ឆ្នាំ លោក និងក្រុមគ្រួសារ ប្រកបមុខរបរលក់ផ្លែឈើជាប្រចាំ ដោយដល់រដូវផ្លែឈើអ្វី គឺលោកលក់ផ្លែឈើហ្នឹង ដើម្បីផ្គត់ផ្គង់គ្រួសារឲ្យមានជីវភាពល្អប្រសើរ។
លោកបានបន្តថា នៅពេលនេះគឺជារដូវផ្លែផ្ញៀវ ប៉ុន្តែនេះមិនមែនជាផ្ញៀវខ្មែរនោះទេ ដោយសារផ្លែផ្ញៀវខ្មែរមិនទាន់ចាស់ល្អ ទើបលោកទៅដឹកយកផ្លែផ្ញៀវថៃតាមច្រកឡែម (អន្តរជាតិដូង) ដើម្បីយកមកបែងចែកគ្នាលក់នៅក្រុងបាត់ដំបង ដោយមធ្យោបាយដឹកតាមរថយន្ត។

លោកបានបន្ថែមថា ផ្លែផ្ញៀវរបស់ថៃ ពុំមានជាតិជូរបន្តិចណាឡើយ។ ដោយឡែកបើផ្លែផ្ញៀវខ្មែរ គឺភាគច្រើនមានរសជាតិជូរអែម។ ក្នុងការលើកផ្លែផ្ញៀវថៃយកមកលក់នេះ គឺ ក្នុង ១ ថ្ងៃ លោក និងក្រុមគ្រួសារ អាចលក់បានចន្លោះពី ១ តោន ទៅ ២ តោន ដោយក្នុង ១ គីឡូក្រាម លក់បានត្រឹមតែ ២ ៥០០ រៀល តែប៉ុណ្ណោះ។ លោកសុខចិត្តយកចំណេញតិច តែបានបរិមាណច្រើន។
គួរបញ្ជាក់ដែរថា កាលពីចុងឆ្នាំ ២០២៤ គេសង្កេតឃើញ លោក ផល ផានិត និងក្រុមគ្រួសារ បានដឹកផ្លែទន្លាប់លក់ពេញទ្រុងឡាន ហើយកាលនោះលោកក៏លក់ដាច់រាប់តោនដែរក្នុង ១ ថ្ងៃៗ ដែលនេះគឺជាមុខរបរប្រចាំជីវិតរបស់គ្រួសារលោក៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


