ព័ត៌មានជាតិ
ហែម វណ្ណឌី៖ការជំរុញនវានុវត្តន៍ដែលនឹងបង្កើនភាពប្រកួតប្រជែង និងទំនាក់ទំនងក្នុងតំបន់
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(MISTI) និងជារដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់កម្ពុជាក្នុងអាស៊ាន លោក ហែម វណ្ណឌី បានលើកឡើងថាបណ្តាប្រទេសជាសមាជិកអាស៊ានត្រូវធ្វើការរួមគ្នាដើម្បីជំរុញនវានុវត្តន៍ដែលនឹងបង្កើនភាពប្រកួតប្រជែង និងទំនាក់ទំនងក្នុងតំបន់ឱ្យកាន់តែមានភាពប្រសើរឡើងនិងរស់រវើក។

ការលើកឡើងរបស់លោក ហែម វណ្ណឌីធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) ជាតិលើកទី៦ ស្របពេលនឹងខួបលើកទី ២៦ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ កិច្ចប្រជុំក៏មានការចូលរួមពីសមាជិកគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការទាំង៩ សមាជិកគណៈប្រឹក្សាយោបល់ ក្រុមការងារលេខាធិការដ្ឋាន COSTI ជាតិ និងភាគីពាក់ព័ន្ធប្រមាណ ១០០ នាក់។
បើយោងតាម MISTI អង្គប្រជុំបានពិភាក្សាអំពីការពង្រឹងតួនាទីកម្ពុជា ក្នុងការលើកកម្ពស់របៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) របស់អាស៊ាន ដោយផ្តោតលើការបង្កើនការយល់ដឹងអំពីគោលដៅ និងយន្តការអាស៊ានក្នុងការផ្តល់មូលនិធិសម្រាប់គម្រោងក្នុងវិស័យ វ.ប.ន. ការជំរុញការកសាងបណ្តាញថ្នាក់ជាតិនិងតំបន់ ព្រមទាំងការពង្រឹងសមត្ថភាពក្នុងការរៀបចំសំណើ និងការគ្រប់គ្រងគម្រោង។
អង្គប្រជុំក៏បានពិនិត្យការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ (APASTI 2016-2025) និងផ្តល់ធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងផែនការសកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥ ផងដែរ។

លោក ហែម វណ្ណឌី បានលើកឡើងពីតួនាទីដ៏សំខាន់របស់ COSTI ក្នុងការធ្វើឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រ វ.ប.ន. ជាតិ មានសង្គតិភាពជាមួយបណ្តាប្រទេសសមាជិកអាស៊ាន, ការពិនិត្យតាមដានការ អនុវត្តគម្រោងរបស់អនុគណៈកម្មាធិការ, និងការគាំទ្រសសរស្តម្ភនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការជំរុញនវានុវត្តន៍ដែលនឹងបង្កើនភាពប្រកួតប្រជែង និងទំនាក់ទំនងក្នុងតំបន់។

លោក ហែម វណ្ណឌីបានថ្លែងបញ្ជាក់អំពីសារៈសំខាន់នៃបញ្ញាសិប្បនិម្មិត (AI) ដោយលើកឡើងថា៖ “ផ្អែកតាមការព្យាករ បញ្ញាសិប្បនិម្មិតនឹងរួមចំណែកដល់សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០៣០ ប្រមាណ ១ ទ្រីលានដុល្លារអាមេរិក ស្មើនឹង ១០ ទៅ ១៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរួមគ្នាក្នុងតំបន់។ ការណ៍នេះបញ្ជាក់យ៉ាងច្បាស់អំពីភាពចាំបាច់នៃគោលនយោបាយ យុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើនការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យានេះសម្រាប់ផលប្រយោជន៍នៃសមាជិកអាស៊ានទាំងអស់។”
បើយោងតាម MISTI ចាប់តាំងពីក្លាយជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខណ្ឌនៃណៈកម្មាធិការ COSTI និងផែនការសកម្មភាព APASTI ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


