ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ បើគ្នានសុចរិតភាពត្រូវទទួលខុសត្រូវ ហើយកុំចោទថាយើងគ្មានការគោរពសិទ្ធិសារព័ត៌មាន
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អ្នកសារព័ត៌មានប្រកាន់យកនូវសុចរិតភាពលើការផ្សាយ ជាការសំខាន់ និងត្រូវហ៊ានទទួលខុសត្រូវលើការផ្សាយរបស់ខ្លួន។ សម្ដេចថាគ្មានអ្វីល្អឥតខ្ចោះនោះទេ ការផ្សាយខុសយើងអាចកែតម្រូវប្រាប់អ្នកអានវិញ តែបើខុសហើយធ្វើមិនដឹងមិនឮមិនបកស្រាយនោះរដ្ឋាភិបាលនឹងមានវិធានការហើយ។

ថ្លែងក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន និងជំនួបជាមួយអ្នកសារព័ត៌មានកាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថាអ្នកសារព័ត៌មានដែលប្រកាន់ជំហរ និងសីលធម៌ រដ្ឋមិនបានបំបិទសិទ្ធិនោះទេមានតែជួយលើកតម្កើនថែមទៀត តែប្រសិនជាប្រើប្រាស់ការផ្សាយដោយលើសក្រមសីលធម៌ គ្មានសុចរិតភាព មិនទទួលខុសត្រូវលើការផ្សាយរបស់ខ្លួននោះរដ្ឋនឹងវិធានផ្លូវច្បាប់ដើម្បីការពារប្រយោជន៍ជាតិ។
សម្ដេចថា៖ «អ្នកដែលធ្វើខុសព្រំដែន មិនថាអ្នកឯងអ្នកយកព័ត៌មានឱ្យបរទេស ការសែតបរទេស ឯករាជ្យ មិនឯករាជ្យស្អីទេ! ប៉ុន្ដែក្នុងទង្វើជាបុគ្គលរបស់អ្នកកុំជ្រកក្រោមផ្លាករបស់អ្នកសារព័ត៌មានឯករាជ្យហើយធ្វើព័ត៌មានដែលមិនសុក្រឹតហើយដឹងខុសហើយមិនព្រមកែគឺខ្វះសុចរិតភាព។ បើគ្នានសុចរិតភាពត្រូវទទួលខុសត្រូវហើយកុំចោទថាយើងគ្មានការគោរពសិទ្ធិសារព័ត៌មាន»។

សម្ដេចបានលើកឡើងពីគ្រោះថ្នាក់នៃការផ្សាយព័ត៌មានមិនពិតប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន ដោយថាការអប់រំលើមនុស្សជារឿងសំខាន់ក្នុងការបញ្ជៀសនូវបញ្ហាទាំងនេះ។
កាលពីថ្ងៃទី២ ខែឧសភា ក្រសួងព័ត៌មានកម្ពុជាបានចេញរបាយការណ៍ស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជាដោយបានវាយតម្លៃថាមានភាពល្អប្រសើរ តាមរយៈការស្ទង់មតិលើតំណាងអ្នកសារព័ត៌មានជិត៥០០នាក់ទូទាំងប្រទេស។ ក្រសួងបញ្ជាក់ថាតាមរយៈការសិក្សានេះបង្ហាញថាភាពជាម្ចាស់របស់កម្ពុជាក្នុងការគ្រប់គ្រងវិស័យព័ត៌មានដោយមានការលើកកម្ពស់សេរីភាពយ៉ាងពិតប្រាកដទៅកាន់ពិភពលោក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


