ជីវិតកម្សាន្ដ
បណ្ណាល័យសាធារណៈសម្រាប់អាននិងខ្ចីឥតថ្លៃ របស់ Rick Kh គោប្រាក់ ដាក់ដំណើរការហើយនៅថ្ងៃនេះ
បណ្ណាល័យ គោប្រាក់ ដែលជាទីតាំងបណ្តុំនូវសៀវភៅចម្រុះសម្រាប់អាន និងខ្ចីដោយឥតគិតថ្លៃ របស់ Rick Kh គោប្រាក់ ដែលមហាជនស្គាល់ថាជាអ្នកផលិតមាតិកាមួយរូបទាក់ទងនឹងសកម្មភាពកម្សាន្តបែបប្រវត្តិសាស្ត្រ និងសង្គម បានបើកដំណើរការហើយនៅថ្ងៃនេះ ក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប។

ក្រោយការដើរប្រមូលទិញសៀវភៅពីគ្រប់ទិសទី និងការខិតខំប្រឹងប្រែងក្នុងការគៀរគរឱ្យមានការបរិច្ចាគ នៅថ្ងៃទី២៦ ខែមេសា បណ្ណាល័យសាធារណៈមួយនេះ បានលេចចេញជារូបរាងយ៉ាងពិតប្រាកដ ដោយនាំយកនូវចំណេះដឹងដ៏ទូលំទូលាយ តាមរយៈសៀវភៅដែលត្រូវបានរៀបចំពេញផ្ទៃនៃបណ្ណាល័យ គោប្រាក់ ។
បើតាមគម្រោងរបស់លោក Orn Richard ក្នុងការរៀបចំបណ្ណាល័យសាធារណៈកាលពីពេលកន្លងមកគឺមិនមែន ១០០ក្បាល ឬក៏ ១០០០ក្បាល នោះឡើយ អ្នកផលិតមាតិការូបនេះ គ្រោងចង់បានសៀវភៅសរុប ១៣៥០០ក្បាល សម្រាប់រៀបចំក្នុងទីតាំងបណ្ណាល័យសាធារណៈរបស់ខ្លួន។ ខណៈក៏កំពុងទទួលការបរិច្ចាគសៀវភៅ ដើម្បីបំពេញចន្លោះបន្ថែម ដោយសប្បុរសជនអាចផ្តល់ជូនបណ្ណាល័យតាមរយៈ (+855 88 668 7997) ។
បណ្ណាល័យសាធារណៈមួយនេះ គឺបើកដំណើរការឱ្យយុវជន និងកុមារ ចូលអានសៀវភៅដោយឥតគិតថ្លៃ ដោយមានតុសម្រាប់អង្គុយអាន។ មិនតែប៉ុណ្ណោះ គ្រប់សៀវភៅទាំងអស់ សុទ្ធតែបើកទូលាយឱ្យអ្នកចូលចិត្តអាន អាចខ្ចីយកទៅអានដោយឥតគិតថ្លៃផងដែរ។
គួរជម្រាបថា បណ្ណាល័យ គោប្រាក់ មានទីតាំងស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីមន្ទីរពេទ្យគន្ធបុផ្ផាសៀមរាប ។

សូមជម្រាបថា Orn Richard ជាអ្នកផលិតមាតិកាមួយរូប ដែលតែងចូលរួមក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដូចជាការជួយសហគមន៍មនុស្សចាស់ ការជួយជនក្រីក្រ កុមារកំព្រា មន្ទីរពេទ្យ ក៏ដូចជាសាលារៀននៅតំបន់ដាច់ស្រយាលផងដែរ។ ខណៈកាលពីខែកុម្ភៈកន្លងទៅ លោកទើបតែបានបន្ថែមផ្ទះជួល ២កន្លែង សម្រាប់ឱ្យនិស្សិតមានកន្លែងស្នាក់នៅ ព្រមទាំងទិញសម្ភារៈសិក្សា រួមនិងសម្ភារៈប្រើប្រាស់ទៅចែកជូនកុមារៗនៅទីជនបទដាច់ស្រយាលនៃខេត្តពោធិ៍សាត់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


