ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណា ដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា និងកុំឲ្យទិញទំនិញពីកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់កម្មករ-កម្មការនីទាំងអស់ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណា ដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា និងកុំឲ្យទិញទំនិញពីកម្ពុជា។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៨,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន ៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយក្មួយៗកម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយ ដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា កុំឲ្យទិញទំនិញពីកម្ពុជា ក្មួយៗចង្អុលមុខថា ពួកឯងហ្នឹងហើយ បំផ្លាញ អាញ់ៗ គ្មានអ្នកណាផ្សេងក្រៅពីហ្នឹងទេ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា អ្នកនយោបាយប្រទេសដទៃ ទោះបីជាអ្នកប្រឆាំង តែគេមិនដែលទាមទារឲ្យបរទេសឈប់ទិញទំនិញពីប្រទេសគេនោះទេ និងមិនដែលរារាំងប្រទេសដទៃឈប់ផ្ដល់ជំនួយដល់ប្រទេសខ្លួននោះទេ ។ ប៉ុន្តែអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលជាជ្រុលនិយមបែរទៅប្រាប់ប្រទេសដទៃ កុំឲ្យមកវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជាទៅវិញ ហើយឲ្យដាក់ទណ្ឌកម្មថែមទៀតមកលើកម្ពុជា។
បើតាមសម្ដេចតេជោ ហ៊ុន សែន គឺអ្នកនយោបាយប្រឆាំងជ្រុលនិយមទាំងនោះ គឺជាសត្រូវរបស់កម្ពុជាតែម្ដង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


