Connect with us

ព័ត៌មានជាតិ

ស្អប់ការឈ្លានពាន ទើបសម្ដេចតេជោ ឱ្យបោះឆ្នោតប្រឆាំងរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំ២០២២

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃសុក្រ នេះ រម្លឹកឡើងវិញថាមូលហេតុដែលសម្ដេចបញ្ជាឲ្យបោះឆ្នោតប្រឆាំងរុស្ស៊ីចំពោះការឈ្លានពានអ៊ុយច្រើនកាលពីឆ្នាំ ២០២២ កន្លងទៅ គឺព្រោះតែសម្ដេចស្អប់ការឈ្លានពានរំលោភដែនអធិបតេយ្យប្រទេសមួយ។ ម្យ៉ាងទៀត គឺកម្ពុជា គោរពច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិ និងដោយសារតែសម្ដេចដឹងច្បាស់ជាមុនថាថៃ នឹងឈ្លានពានកម្ពុជាម្ដងទៀតជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ទម្លាយបែបនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ បន្ទាប់ពីកងទ័ពថៃបានបើកការឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាកាលពីថ្ងៃទី ២៨ ខែឧសភា ហើយបាញ់ប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីយូរលង់ណាស់មកហើយ នៅក្នុងភូមិសាស្ត្រភូមិតេជោមរកតឃុំមរកតស្រុកជាំក្សាន្តខេត្តព្រះវិហារបណ្ដាលឲ្យវីរៈយុទ្ធជនឈ្មោះសួន រ៉ោន ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មទាំងព្រឹកព្រហាម។

សម្ដេចតេជោ សរសេរពន្យល់ពីមូលហេតុដែលកម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ី ចំពោះការឈ្លានអ៊ុយក្រែនដូច្នេះ៖«ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើញមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។»។

សូមរម្លឹកជាថ្មីថា សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកដល់បច្ចុប្បន្នគឺមានរយៈពេលជាង៣ឆ្នាំមកហើយ ដែលកងទ័ពរុស្ស៊ី ក្រោមបញ្ជារបស់ប្រធានាធិ​បតរុស្ស៊ី បានឈ្លានពានវាយប្រហារទៅលើប្រទេសអ៊៊ុយក្រែនដែលមានប្រជាជនតិចជាង៣ដង បើធៀបនឹងប្រជាជនរុស្ស៊ីសរុប។

បន្ទាប់ពីសង្គ្រាមផ្ទុះឡើង នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច​តេជោ ហ៊ុន សែន  បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ជាបន្ទាន់​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​កម្ពុជា​ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​នៅ​ប្រទេស​នេះ​។

បន្ទាប់មក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជា ក៏បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជា ក៏បោះឆ្នោតគាំទ្របោះឆ្នោតគាំទ្រលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ថ្កោលទោសនិងទាមទាររុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែនសម្រាប់ការលើកកម្ពស់យុត្តិធម៌ និងសេរីភាពយូរអង្វែងនៅប្រទេសអ៊ុយក្រែន។

នៅក្នុងឆ្នាំ២០២៤ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន  ធ្លាប់បានស្នើទៅកាន់សមេដឹកនាំប្រទេសនៅលើពិភពលោកគាំទ្រនិងលើកទឹកចិត្តរុស្ស៊ី-អ៊ុយក្រែនដែលកំពុងតែអូសបន្លាយការប្រយុទ្ធគ្នាចូលតុចរចាជាជាងរារាំង និងជំរុញឱ្យប្រយុទ្ធគ្នាដោយគ្មានទីបញ្ចប់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ វិនាទី មុន

កិច្ចប្រជុំរឿងព្រំដែនកម្ពុជា-ថៃ ថ្ងៃស្អែក នឹងមិនជជែកពីរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី

ព័ត៌មានជាតិ១៥ នាទីutes មុន

ស្អប់ការឈ្លានពាន ទើបសម្ដេចតេជោ ឱ្យបោះឆ្នោតប្រឆាំងរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំ២០២២

ព័ត៌មានជាតិ៥៨ នាទីutes មុន

ក្រសួងព័ត៌មាន បើកកិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ ដើម្បីបញ្ឈប់ការផ្សាយភាពយន្តថៃគ្រប់ប្រភេទ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រឿងរ៉ាវ​​​​​គួរឲ្យចងចាំ​របស់​ជនរងគ្រោះខ្លះៗក្នុងហេតុការណ៍ធ្លាក់យន្តហោះ Air India

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើឥណ្ឌាធ្លាប់ជួបហេតុការណ៍ធ្លាក់យន្តហោះធំៗប៉ុន្មានដង?

Sokha Hotels

ព័ត៌មានពេញនិយម