ព័ត៌មានជាតិ
បើបាត់បណ្ណសម្គាល់រថយន្ត អាចស្នើសុំថ្មីវិញបានទេ?
បើសិនជាបាត់បណ្ណសម្គាល់រថយន្ត(សម្រាប់រូបវន្តបុគ្គលសញ្ជាតិខ្មែរ) អាចស្នើសុំថ្មីបាន ដោយគ្រាន់តែតម្រូវឱ្យភ្ជាប់នូវ ឯកសារមួយចំនួន និងបង់កម្រៃសេវា ៣៦.០០០ រៀល សម្រាប់បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) និង ៦០.០០០ រៀល សម្រាប់បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន)។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ក្រសួងសាធារណការ បញ្ជាក់ថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋ មកស្នើសុំធ្វើបណ្ណសម្គាល់រថយន្តជាថ្មី ឡើងវិញនោះ(ទុតិយតា) គឺត្រូវភ្ជាប់នូវឯកសារចាំបាច់មួយចំនួនខាងក្រោមនេះ៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
- ពាក្យសុំទុតិយតាបណ្ណសម្គាល់យានជំនិះ (មានបិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
- ពាក្យបណ្តឹងមានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

សម្រាប់ព័ត៌មានលម្អិត ពីការធ្វើឡើងវិញនូវបណ្ណសម្គាល់រថយន្ត(សម្រាប់រូបវន្តបុគ្គលសញ្ជាតិខ្មែរ) ដែលបានបាត់
គឺអាចទាក់ទងទៅកាន់ Hotline 1275 របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបាន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស