ព័ត៌មានជាតិ
ផ្ទះ៨ខ្នងជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានប្រគល់ជូនពលរដ្ឋ
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគល់ផ្ទះចំនួន៨ខ្នងជូនដល់ពលរដ្ឋជួបការលំបាក និងរងគ្រោះដោយទឹកជំនន់កន្លងមក នៅឃុំបត់ត្រង់ និងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមរយះលោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រុមការងារជាច្រើននាក់ទៀត បានធ្វើការប្រគល់ផ្ទះដល់ពលរដ្ឋនៅឃុំបត់ត្រង់ចំនួន ៥ខ្នង និងឃុំប្ញស្សីក្រោកចំនួន៣ខ្នង។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា ពលរដ្ឋរស់នៅប្រប បណ្តោយស្ទឹងមង្គលបូរីដែលរងគ្រោះដោយទឹកជំនន់ ដែលធ្វើឲ្យខូចខាតផ្ទះសម្បែងឬទីជម្រកដែលមិនមាំទាំនិងរងផលប៉ះខ្លាំងត្រូវបានកងកម្លាំងនិងអាជ្ញាធរ ជួយសាងសង់ផ្ទះឲ្យ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនជាបន្តបន្ទប់ចំនួនជាង៣០ខ្នងមកហើយផងដែរ។ ក្នុងនោះពលរដ្ឋទីទ័លជួបការលំបាក និងរងគ្រោះដោយទឹកជំនន់ បានទទួលផ្ទះទាំង៨ខ្នងជាអំណោយរបស់សម្តេច តេជោ ហ៊ុនសែន តាមរយះលោក ទេសរដ្ឋមន្ត្រី គន់ គីម បានទទួលយកទាំងក្តីរំភើប និងលើកម្រាបដៃដប់បួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាសម្តេច ព្រមទាំងក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខគ្រប់ពេលវេលា៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


