Connect with us

ព័ត៌មានជាតិ

អ្នកលក់​សាច់​ជ្រូក ស្នើ​សុំ​សម្តេច​តេ​ជោ​អន្តរាគមន៍​ឲ្យ​ក្រសួងកសិកម្ម ទទួលខុសត្រូវ​ក្នុង​ការកំណត់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជ្រូក​នៅក្នុង​ប្រទេស​ថៃ

បានផុស

នៅ

រាជធានី​ភ្នំពេញ​ ៖ ដោយសារតែ​កន្លងមក​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កម្ពុជា បានធ្វើ​ការកំណត់​ក្រុមហ៊ុន ដែលមាន​សិទ្ធិ​អាច​ផ្គត់ផ្គង់​សត្វ​ជ្រូក​ក្នុងប្រទេស​ថៃ ឲ្យ​មានតែ​១០​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​ពីមុន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជ្រូក​មាន​រហូតដល់​ទៅ​៥៦​ក្រុមហ៊ុន​ឯណោះ នេះ​បើតាម​បញ្ជី (List) ឈ្មោះ​ដែល​អគ្គនាយកដ្ឋាន​បសុសត្វ​ខាង​ថៃ ផ្ញើ​ជូន​មក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ក្រុមហ៊ុន​ទាំង​១០​នៅ​ខាង​ប្រទេស​ថៃ​នេះ​ សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែល​មាន​ដៃគូ​នៅ​ខាង​ខ្មែរ​តែ​១​ក្រុមហ៊ុន​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន លឹម សៀវ​ម៉ី កត្តា​នេះ​ ហាក់បីដូចជា​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​សិទ្ធិផ្តាច់មុខ​តែម្នាក់ឯង ចំណែក​ក្រុមហ៊ុន ដែល​មាន​អាជ្ញាប័ណ្ណ​នាំចូល​ក្នុងស្រុក​ដទៃទៀត ត្រូវ​ផ្អាក​ការ​នាំ​ចូល ព្រោះ​ក្រុមហ៊ុន​ខាង​ថៃ ដែល​ជា​ដៃគូ​ខ្លួន​ពីមុនមក មិន​ត្រូវ​បាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កម្ពុជា​ដាក់ចូល​ទៅក្នុង List ផ្គត់ផ្គង់​ដែល​ខ្លួន​ទទួលស្គាល់​ឡើយ ហើយ​បើ​ក្រុមហ៊ុន​ក្នុងស្រុក​ណា​ចង់បាន​ជ្រូក ក្រុមហ៊ុន​នោះ​ត្រូវតែ​ទិញ​ពី​១០ ក្រុមហ៊ុន​ខាង​ថៃ​ដែល​កំណត់ (Set Up) ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​របស់​កម្ពុ​ជា​រួចហើយ ដោយ​ខាង​ថៃ​លក់​ច្បាប់​ផ្គត់ផ្គង់​តម្លៃ ១៣​ដុល្លារ​/​ក្បាល ថ្លៃ​ប្រើ​កូតា​របស់​ក្រុមហ៊ុន​ខ្លួន ហើយ​មកដល់​ខាង​ខ្មែរ ត្រូវ​ប្រើ​ច្បាប់​នាំចូល​របស់​ក្រុមហ៊ុន លឹម សៀវ​ម៉ី គឺ​ត្រូវ​បង់លុយ​១៧$/​ក្បាល​ទៀត ដើម្បី​ទទួលបាន​ជ្រូក​យកមក​លក់​នៅលើ​ទីផ្សារ កត្តា​បូក​តម្លៃ​កូតា​ផ្តាច់មុខ​បន្ថែម​បែប នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​នាំចូល​មួយចំនួន​ផ្អាក​ដំណើរការ​ទាំងស្រុង ហើយ​មាន ១ ឬ​២ ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​តស៊ូ​ទិញ​ពី​១០​ក្រុមហ៊ុន​ខាង​ថៃ​នោះ នូវ​បរិមាណ​បន្តិចបន្តួច ដើម្បី​យកមក​លក់​កុំ​ឲ្យ​តែ​ដាច់​ម៉ូយ​ប៉ុណ្ណោះ កត្តា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​សត្វ​ជ្រូក​មិនបាន​គ្រប់គ្រាន់ ទៅតាម​តម្រូវការ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ធ្វើ​ឲ្យ​តម្លៃ​សាច់​ជ្រូក ហក់​ឡើងថ្លៃ​១​ទៅជា​២ យ៉ាង​គំហុក​បែបនេះ។

នេះ​គឺជា​រឿង​ពិត​ដែល​បាន​កើតឡើង ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​១៦​លាន​នាក់ ត្រូវ​ហូប​សាច់​ជ្រូក ដែល​តម្លៃ​មិន​ប្រក្រតី​កាលពី​ប៉ុន្មាន​ខែ​មុន តម្លៃ​ជ្រូក​រស់នៅ​ខាង​ថៃ​ឡើង​ដល់​៩០​បាត​ជាង​ក្នុង​១​គីឡូ តែ​ពេល​នាំចូល​មកដល់​ខាង​ខ្មែរ សាច់​ជ្រូក​មានតម្លៃ​ត្រឹមតែ ១៥០០០-១៧០០០​រៀល​ប៉ុណ្ណោះ តែ​ពេល​ថ្ងៃនេះ​តម្លៃ​ជ្រូក​រស់នៅ​ប្រទេស​ថៃ​ធ្លាក់ចុះ​សល់​តែ ៨០​បាត​ប៉ុណ្ណោះ​ក្នុង​១​គីឡូ តែ​តម្លៃ​សាច់​ជ្រូក​ឡើង​រហូតដល់ ២៥០០០-២៧០០០ រៀល​ក្នុង​១ គីឡូ​ទៅវិញ​? កត្តា​នេះ​បាន​បង្ហាញថា ការ​លូកដៃ​កកូរកកាយ​កំណត់​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ប្រទេស​ថៃ ពី​សំណាក់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​កម្ពុជា បាន​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​សត្វ​ជ្រូក​រស់​ធ្លាក់ ចុះ​ពីព្រោះ​ក្រុមហ៊ុន​ទាំង​១០​នោះ​យក​កូតា​ទៅ​ដើរ​លក់​ក្នុង​តម្លៃ​ថ្លៃ​រួម និង​តម្លៃ​កូតា​ខាង​ខ្មែរ​ទៀត ធ្វើ​ឲ្យ​តម្លៃ​ឡើងថ្លៃ​ខ្ពស់​ខ្លាំង​ពេក​គ្មាន​ក្រុមហ៊ុន​ណា​ហ៊ាន​ទិញ​ទើប ក្នុង​១​ថ្ងៃ​អាច​ចាប់​ជ្រូក​នាំចូល​បានតែ ១០០០ ក្បាល​ទៅ​២០០០​ក្បាល​ប៉ុណ្ណោះ ដែល​តម្រូវការ​ជាក់ស្តែង គឺ​យើង​ត្រូវការ​រហូតដល់​ទៅ​៥០០០-៦០០០​ក្បាល​ក្នុង​១​ថ្ងៃ​បន្ថែម​ពីលើ​ការ​ផ្គត់ផ្គង់ ដោយ​កសិករ​នៅក្នុង​ស្រុក​ទើប​គ្រប់គ្រាន់​សម្រាប់​បំពេញ​នូវ​តម្រូវការ​នៅលើ​ទីផ្សារ​។

​តើ ១០ ក្រុមហ៊ុន​ដែល​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​កម្ពុជា ជ្រើសរើស​នោះ​ជា​ក្រុមហ៊ុន​ដូចម្តេច​? ចំលើយ​គឺ ១០​ក្រុមហ៊ុន​ទាំ​នោះ គឺ​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការនាំចេញ​ដូច​បណ្តា​ក្រុមហ៊ុន​ដទៃៗ​ឯទៀត​ផងដែរ ហើយ​មាន​ក្រុមហ៊ុន​ខ្លះ​ទើបតែ​បង្កើតឡើង​ថ្មីៗ​នា​ចុងខែ​កញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ប៉ុណ្ណោះ ពុំដែល​ទាំង​មានបទពិសោធន៍​អ្វី​បន្តិច​ទាល់តែសោះ​។

​តើ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​កម្ពុជា បាន Set Up ក្រុមហ៊ុន​ទាំង​១០​នោះ ដោយ​ប្រើ​បច្ចេកទេស​ជំនាញ​យ៉ាងដូចម្តេច ?

​ចំលើយ​ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​កម្ពុជា បានដាក់​លក្ខខណ្ឌ​ចំនួន​១២​ចំណុច​ឲ្យ​ទៅ​អគ្គនាយកដ្ឋាន​បសុសត្វ​ខាង​ថៃ ដោយ​លក្ខខណ្ឌ​ទី​១ ដល់​លក្ខខណ្ឌ​ទី​១១ គឺ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​កម្ពុជា ចម្លង​មក​ទាំងស្រុង​ពី​លិខិត Vaccine ដែល​ថៃ​បាន ចេញ​ជូន​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួន ដែល​នាំ​ឆ្លងកាត់​ទៅកាន់​ប្រទេស​វៀតណាម ចំណុច​ទាំង​១១​នេះ​ឲ្យ​តែ​ក្រុមហ៊ុន​ថៃ​ទាំងឡាយណា ដែល​ធ្លាប់​នាំ​ឆ្លងកាត់​ទៅកាន់​ប្រទេស​វៀតណាម គឺមាន​ដូចគ្នា​ទាំងអស់​។

​តើ​អ្វី​ទៅជា​លក្ខខណ្ឌ​ទី​១២ របស់​បសុសត្វ​កម្ពុជា ?

ចំលើយ​ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​កម្ពុជា ទាមទារ​ធ្វើ​ចត្តាឡឺស័ក​សត្វ​នៅ​មាត់ច្រក​ព្រំដែន តែ​ខាង​អគ្គនាយកដ្ឋាន​បសុសត្វ​ថៃ​បាន​ពន្យល់​ថា ការ​ធ្វើ​ចត្តាឡឺស័ក​សត្វ​ជ្រូក​នៅក្នុង​ប្រទេស​ថៃ គឺ​គេ​ធ្វើ​ផ្ទាល់​នៅ​នឹង​កសិដ្ឋាន​តែម្តង មុន​ពេល​ចាប់​នាំចេញ​ដោយ​ពុំ​ចាំបាច់​ធ្វើ​នៅ​នឹង​មាត់ច្រក​ទៀត​នោះទេ ព្រោះ​ជៀសវាង​ភាព​រញ៉េរញ៉ៃ​នៅ​មាត់ច្រក​ព្រំដែន ក៏ដូចជា​ការជួយ​សម្រួល​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំងឡាយ​។

សរុប​មក ​៖ បើ​តាម​គោលការណ៍​ដែល​អគ្គនាយកដ្ឋាន​បសុសត្វ​កម្ពុជា​ទាមទារ​នោះ មុន​ពេល​អនុញ្ញាតិ​ឲ្យ​សត្វ​ជ្រូក​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​បាន គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ត្រូវ​ផ្តល់​ឯកសារ​សំខាន់ៗ​ចំនួន​៣​សន្លឹក​មក​ក្រុមហ៊ុន​នាំចូល​រួមមាន​៖ ១-​លិខិតបញ្ជាក់​សុខភាព​សត្វ​ជ្រូក​, 2-​លិខិត​ចាក់ Vaccine និង 3- លិខិតបញ្ជាក់​ពី​ការធ្វើ ចត្តាឡឺស័ក​នៅ​នឹង​ព្រំដែន​ដូចគ្នា​នឹង​លិខិត​ខាង​ថៃ​ផ្តល់​ទៅ​វៀតណាម​ផងដែរ​។ ប៉ុន្តែ​បច្ចេកទេស​នេះ​ត្រូវបាន​ខាង​ថៃ​បដិសេធ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង​១០ ដែល​បសុសត្វ​កម្ពុជា​ជ្រើសរើស​នោះ ប្រើប្រាស់​តែ​លិខិតបញ្ជាក់​សុខភាព​សត្វ​តែ​១​សន្លឹក​ប៉ុណ្ណោះ គឺ​ជ្រូក​អាច​ឆ្លងដែន​ចូលមក​កម្ពុជា​បាន​គោលការណ៍​ទាំង​១២ ចំនុច​របស់​បសុសត្វ​កម្ពុជា​អនុវត្តន៍​មិនបាន​នោះទេ ជាក់ស្តែង​១០​ក្រុមហ៊ុន​នោះ​ក៏​មិនដែល​ធ្វើ​ចត្តាឡឺស័ក សត្វ​ជ្រូក​នៅ​និង​មាត់ច្រក​អី​ដែរ គឺ​យក​ទីលាន​នោះ​សម្រាប់ធ្វើ​ទី​ចត​រថយន្ត ប្តូរ​ជ្រូក​ពី​ឡាន​ដឹក​ជ្រូក​មកពី​កសិដ្ឋាន និង​ចូល​មួយ​ទៅ​ឡាន​មួយទៀត សំរាប់​នាំចូល​មក​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ។

ប្រសិនបើ​ធ្វើបែបនេះ​ដដែល ចាំបាច់​ទៅ​កំណត់​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​គេ​ធ្វើ​អី ព្រោះ​ក្រុមហ៊ុន​ជាង ៥៦​ក្រុមហ៊ុន​សុទ្ធតែ​ធ្លាប់​មាន បទពិសោធន៍​ផ្គត់ផ្គង់​ទៅ​វៀតណាម និង​មាន​គ្រប់​លក្ខខណ្ឌ​ទាំងអស់​ដូចគ្នា ឬមួយ​ការកំណត់​នេះ​គ្រាន់តែ​ចង់​ឲ្យ​ក្រុមហ៊ុន​ខាង​ខ្មែរ​មួយ​នោះ​ទទួល បាន​ជ្រូក​ផ្តាច់មុខ​តែម្នាក់ឯង​នោះទេ​? កត្តា​នេះ​ហើយ​ដែល​ធ្វើអោយ​ការផ្គត់ផ្គង់​ជ្រូក​ធ្លាក់ ចុះ​មិន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ទីផ្សារ ហើយ​ធ្វើ​ឲ្យ​តម្លៃ​សាច់​ជ្រូក​លើ​ទីផ្សារ​ឡើងថ្លៃ​ខ្ពស់កប់ពពក ធ្វើ​ឲ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​១៦​លាន​នាក់ ព្រោះតែ​ការ​ហូប​សាច់ជ្រូក​នូវ​តម្លៃ​ខ្ពស់​ខុស​ប្រក្រតី​។

សូម​ជូន​តម្លៃ​សាច់​ជ្រូក​ដែល​ផ្គត់ផ្គង់​ដោយ​កសិដ្ឋាន CP នៅក្នុង​ប្រទេស​ថៃ តម្លៃ​ត្រឹមតែ ៨០​បាត​/​គីឡូក្រាម គឺ​ស្មើនឹង​១០៥០០​រៀល​/​គីឡូក្រាម។

​សូម​ភ្ជាប់​ជូន​នូវ​តារាងបញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ទាំង​៥៦ ដែល​ធ្លាប់​ទទួលបាន​ការអនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​មក​កម្ពុជា តែ​ពេលនេះ​ក្រសួង​កំណត់​យក​តែ​១០​ក្រុមហ៊ុន​វិញ​៖​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤១ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៥៩ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម