ព័ត៌មានជាតិ
មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់
បញ្ជាក់ទៅកាន់មតិយោបល់ដែលចង់ឱ្យបញ្ចូលក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក ទៅជាក្រសួងតែមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា មិនចាំបាច់។ តែភាពចាំបាច់ គឺកិច្ចសហការល្អរវាងក្រសួងទាំង៣។

សម្ដេចធិបតី លើកឡើងដូច្នេះថា៖«ខ្ញុំចុះទៅខេត្តកំពង់ធំ នាំរដ្ឋមន្ត្រី៣ កសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក មានអ្នកលើកយោបល់ឱ្យខ្ញុំ សម្ដេចបង្រួម៣ហ្នឹងជាមួយគ្នាទៅ»។ តែជាការឆ្លើយតបនឹងយោបល់នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថា របៀបរបបកម្ពុជាផ្សេង ពោលគឺក្រសួងទាំង៣នេះនៅរក្សាដដែល គ្រាន់តែទាមទារនូវការពង្រឹងបន្ថែម តាមរយៈការសម្រួលតួនាទីភារកិច្ច ផ្ដល់កិច្ចសហការល្អរវាងក្រសួងទាំង៣ ឱ្យកាន់តែរឹងមាំ និងប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានក្រសួងមុខងារសាធារណៈ ជាសេនាធិការ បានធ្វើការងារកែទម្រង់ជាច្រើន ដើម្បីប្រសិទ្ធភាព និងនិរន្តរភាពការងារ ដោយផ្អែកលើគោលការណ៍ពង្រឹង ជាជាងពង្រីក ក៏ប៉ុន្តែមិនបង្រួមក្រសួងស្ថាប័នដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះឡើយ។

សម្ដេចធិបតី បន្ថែមថា ការងារកំណែទម្រង់មិនងាយស្រួលពេកនោះទេ ប៉ុន្តែប្រសិទ្ធភាពនៃការកំណែទម្រង់តាមប្រទេសនីមួយៗមានភាពខុសគ្នា ស្របតាមស្ថានភាពជាក់ស្តែងនៃប្រទេសរៀងៗខ្លួន។ តួយ៉ាង សម្រាប់កម្ពុជា ការបង្រួម ឬកាត់បន្ថយក្រសួងស្ថាប័ន មិនមែនជាការចាំបាច់ឡើយ។
ផ្ទុយទៅវិញ កម្ពុជាអនុវត្តវិធីសាស្រ្ដផ្សេង ដើម្បីដឹកនាំវិស័យមុខងារនេះឱ្យមានប្រសិទ្ធភាព គឺគោលការណ៍ពង្រឹងជាជាងពង្រីក ដែលសំដៅធានាមិនឱ្យមានការពង្រីកចំនួនមន្រ្ដីរាជការដែលមិនចាំបាច់។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ដដែល៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


