ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពកសិករ
ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំសង្កាត់ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្ដោតអាទិភាពលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទស្សនាទាន “មានហូប មានប្រើ មានបាន និងមានរហូត” ដែលក្រសួងកំពុងជំរុញអនុវត្តយ៉ាងសកម្ម។

លោក ឌិត ទីណា បានសង្កត់ធ្ងន់ថា សន្តិសុខស្បៀង ទាំងសម្រាប់កសិករ ទាំងសម្រាប់ប្រជាពលរដ្ឋអ្នកទទួលទានក្នុងស្រុក មិនថាក្នុងកាល:ទេស:ណា ឬសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងណា គឺជាអាទិភាពខ្ពស់បំផុតនៃវិស័យកសិកម្មកម្ពុជា។ ជាមួយគ្នានេះ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏កំពុងជួយដល់បងប្អូនកសិករនៅទូទាំងប្រទេស លើបច្ចេកទេសផលិតកម្ម ការសម្របសម្រួលទីផ្សារ ការរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងការប្រមូលផ្ដុំជាសហគមន៍កសិកម្មទំនើបប ដោយសម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ក្នុងការលើកស្ទួយជីវភាពប្រជាកសិករ។
ចំណែកលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានឱ្យដឹងថា ខេត្តសៀមរាប បច្ចុប្បន្នមាន១៣ក្រុង/ស្រុក ស្មើ១០០ឃុំសង្កាត់ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម ខេត្តបានទទួលមន្ត្រីកសិកម្មឃុំចំនួន ៦៣នាក់។ មន្ត្រីកសិកម្មឃុំទាំងអស់ មានតួនាទីភារកិច្ចជាអ្នកសម្របសម្រួលរវាងកសិករ និងភាគីពាក់ព័ន្ធ ដើម្បីទទួលបានសេវាគាំទ្រ និងដោះស្រាយបញ្ហាប្រឈមនានាជូនកសិករ សម្របសម្រួលចងក្រងសហគមន៍ ដើម្បីផ្សារភ្ជាប់មកទីផ្សារជាដើម៕




ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


