ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងអាជ្ញាធរភ្នំពេញ រួមគ្នាបន្តដោះស្រាយបញ្ហាគ្រឿងញៀននៅមូលដ្ឋាន
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញឿន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធររាជធានីភ្នំពេញ បានប្ដេជ្ញារួមគ្នាបន្តលើកកម្ពស់ការដោះស្រាយបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម និងប្រសិទ្ធភាពថែមទៀត។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក មាន ចាន់យ៉ាដា អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយផែនការ បទបញ្ជា គោលការណ៍ណែនាំ និងវិធានការនានា ដែលបានដាក់ចេញ និងសហការ តាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជធានីភ្នំពេញ។
តាមរយៈកិច្ចប្រជុំនេះ មានកិច្ចពិភាក្សា លើកជាយោបល់ ការពន្យល់លម្អិតលើវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមឆន្ទៈ និងគោលការណ៍ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងការងារអាទិភាពទាំង៥។

លោក មាន ចាន់យ៉ាដា បានលើកឡើងពីការចាត់តាំងអនុវត្ត និងលទ្ធផលលើការងារជាអាទិភាពទាំង៥ និងលិខិតបទដ្ឋាននានាដែលបានដាក់ចុះកន្លងមក ហើយគ្រប់សមាសភាពទាំងអស់ ត្រូវបន្តរៀបចំផែនការច្បាស់លាស់ កំណត់គោលដៅ មុខសញ្ញាជាក់លាក់ សំដៅបន្តចាត់តាំងអនុវត្តនូវការងារអាទិភាពទាំង៥ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ត្រូវបន្តរៀបចំផែនការសកម្មភាពជាក់លាក់ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមបទបញ្ជា និងគោលការណ៍ណែនាំពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនាពេលកន្លងមក។ ទន្ទឹមនេះ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀននៅគ្រប់វេទិកាសាធារណៈរបស់រាជធានី ខណ្ឌ សង្កាត់ ជាពិសេសតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនានា ការដាក់តាំងបដា ប៉ាណូផ្សព្វផ្សាយនៅតាមទីប្រជុំជន រមណីយដ្ឋាន និងទីតាំងសប្បាយដ្ឋាននានា។

លោក មាស វិរិទ្ធ ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តបង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅប្រឈមនានា ដូចជាផ្ទះសំណាក់ សណ្ឋាគារ បារ ក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវគ្រប់គ្រង អប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបានច្បាស់លាស់ជាមួយម្ចាស់ទីតាំង និងអ្នកទទួលខុសត្រូវអាជីវកម្ម ឬទីតាំងទាំងនោះ។ លើសពីនេះ ត្រូវយកចិត្តទុកដាក់ពិនិត្យ ឃ្លាំមើល រកទីតាំងសង្ស័យទាំងឡាយណាដែលអាចកែច្នៃផលិតសារធាតុញៀន ដូចជា ទីតាំងធំៗ បុរី ខុនដូ ជាដើម។
ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាព ក៏ត្រូវបន្តចាត់តាំងឱ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកជាតិ ៣កុំ ១រាយការណ៍ ហើយត្រូវរៀបចំផែនការអន្តរាគមន៍ និងបញ្ជូនអ្នកញៀនគ្រឿងញៀនទៅព្យាបាលស្តារនីតិសម្បទានៅតាមមណ្ឌល ដើម្បីពង្រឹងយន្តការសមាហរណកម្ម៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


