ព័ត៌មានជាតិ
មកស្គាល់ភូមិសាស្ត្រខេត្ត ពោធិ៍សាត់ របស់លោក ម៉ៅ ធនិន្ទ ដែលល្បីខាងដំណោះស្រាយក្រៅប្រព័ន្ធតុលាការ
ខេត្តពោធិ៍សាត់ ស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ១៨៦គីឡូម៉ែត្រ ពីរាជ ធានីភ្នំពេញ។
ខេត្តមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ (ខ្សែបន្ទាត់ព្រំដែន ប្រវែងប្រមាណ៨០គ.ម) ខាងជើងទល់នឹងបឹងទន្លេសាប(ប្រវែងប្រមាណ៨៦គ.ម) និងខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ មានផ្ទៃដីសរុបចំនួន ១២.៦៩២ គ.ម២ ស្មើនឹង ១.២៦៩.២០០ហ.ត និងចែកចេញជា០១ រដ្ឋបាលក្រុង ០៦ រដ្ឋបាលស្រុក ០៧ សង្កាត់ ៤២ឃុំ និង៥១១ភូមិ។

មានប្រជាជនសរុបចំនួន៥០០,៦៩៩ នាក់ ស្រី២៤៧,៥៨៧ នាក់ ស្មើនឹង ១១៩,៧០៩ គ្រួសារ មេគ្រួសារជាស្ត្រីចំនួន១៧.៦៧ ភាគរយ។ មានមុខរបរជាកសិករ៧៥.៨ភាគរយ សេវាករ២៣.៥ភាគរយ
និងសិប្បករ០.៧ភាគរយ។
ផ្ទៃដីត្រូវបានបែងចែកជា៤ប្រភេទដូចខាងក្រោម៖
ទី១. តំបន់ទំនាបកណ្តាល៖ មានផ្ទៃដីចំនួន១២៨,៩៥១ ហិចតា ស្មើនឹង១០,១៦ ភាគរយ
ទី២. តំបន់ខ្ពង់រាប៖ មានផ្ទៃដីចំនួន ១៥៩,១៥៨ ហិចតា ស្មើនឹង ១២,៥៤%
ទី៣. តំបន់ភ្នំ៖ មានផ្ទៃដីចំនួន ៨៥៦,៤៥៦ ហិចតា ស្មើនឹង ៦៧,៤៨ ភាគរយ។
ទី៤. តំបន់បឹងទន្លេសាប៖ មានផ្ទៃដីចំនួន ១២៤,៦៣៥ ហិចតា ស្មើនឹង ៩,៨២ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់៕
អត្ថបទ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា