ព័ត៌មានជាតិ
គយចិន គ្រោងចុះមកសិក្សាគុណភាពទុរេនពោធិ៍សាត់នៅក្នុងខែមិថុនានេះ
លោក ហៃ ធូរា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឱ្យ «កម្ពុជាថ្មី» ដឹងថា គយចិន គ្រោងចុះមកសិក្សា និងពិនិត្យមើលពីគុណភាពទុរេន ការដាំដុះ និងចម្ការទុរេន នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅក្នុងខែមិថុនា នេះ ដើម្បីធ្វើការនាំចេញ។

ទាក់ទងនឹងការប្រមូលផលទុរេននេះ លោកបានលើកឡើងថា ឈានចូលមកដល់សប្តាហ៍ទី៣ នៃខែឧសភានេះ នៅក្នុងខេត្តពោធិ៍សាត់ ការប្រមូលផលទើបតែបានប្រមាណ ១០-២០% ប៉ុណ្ណោះ ទៅតាមតំបន់នានា ដោយមានឃុំមួយចំនួនទុំលឿន និងមួយចំនួនទៀតក៏ចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយដែរ។
មួយវិញទៀតពាក់ព័ន្ធនិងការលក់ដូរ នៅពេលប្រមូលផលបានប្រជាកសិករលក់ដូរតែនៅក្នុងស្រុកតែប៉ុណ្ណោះ នៅមិនទាន់មានការប្រមូលផលលក់នាំចេញទៅទីផ្សារខាងក្រៅនៅឡើយទេ ទី១ ការប្រមូលផលនៅមិនទាន់មានភាពពេញលេញនៅឡើយ ហើយបើតាមការប៉ាន់ស្មាន ការប្រមូលផលល្អពេញរដូវនឹងអាចឈានមកដល់នៅដើម ឬចុងខែកក្កដា ខាងមុខនេះ។

ជាមួយគ្នានេះ លោក ហៃ ធូរា ក៏បានឱ្យដឹងដែរថា៖«ប្រជាកសិករនៅខាងស្រុកវាលវែងបានរៀបចំជាកន្លែងស្តុកទុកទុរេន និងប្រមូលទិញទុរេន ដោយបច្ចុប្បន្នបាននឹងកំពង់ទាក់ទងជាមួយទីផ្សារប្រទេសចិន នៅក្នុងការនាំចេញ ប៉ុន្តែជាក់ស្តែង យើងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធឃ្លាំង និងកន្លែងប្រមូលផ្តុំទុរេននានា ដោយខាងគយចិនអាចនឹងចុះមកនៅក្នុងខែមិថុនា នេះ ដើម្បីពិនិត្យមើលស្ថានភាពដំណាំទុរេន ចម្ការទុរេន និងការប្រមូលផលទុរេន ផងដែរ»។
សម្រាប់ការប្រមូលផលនេះទៀតសោត ប្រធានមន្ទីររូបនេះ បានឱ្យដឹងថា ជាទូទៅតម្លៃនាពេលបច្ចុប្បន្ននេះ គឺនៅចន្លោះពី ១ ម៉ឺន ៥ ពាន់រៀល ទៅ ២ ម៉ឺនរៀល ដែលកសិករលក់ចេញពីក្នុងចម្ការរបស់ពួកគេ។

លោកក៏បានបញ្ជាក់ផងដែរថា តាមសង្កេតរបស់លោក នៅតាមឃុំមួយចំនួនដែលមានទឹកភ្លៀងច្រើន ដូចជានៅឃុំអូរសោម ទុរេនមានការពន្យារពេលនៅក្នុងការប្រមូលផលដោយសារទឹកភ្លៀងច្រើនពេក។
ពាក់ព័ន្ធនឹងការប្រមូលផលទុរេននេះដែរ លោកប្រធានមន្ទីរបានបន្ថែមថា ឆ្នាំនេះ ទុរេនមានបញ្ហាប្រឈមខ្លះៗដែរពីកត្តាអាកាសធាតុដោយសារតែនៅដើមឆ្នាំមានភ្លៀងធាក់ច្រើនជាហេតុធ្វើឱ្យផ្កាមួយចំនួនជ្រុះ និងខូចខាតជាដើម។ ប៉ុន្តែ លោកនៅតែរំពឹងបានថា ឆ្នាំនេះការប្រមូលផលនឹងមិនមានបញ្ហានោះទេ ដោយសារតែដំណាំទុរេនក៏ដល់ពេលផ្លែផ្ការដូចគ្នាដែរ ដូច្នេះប្រសិនយើងគិតទៅទិន្នផលក៏អាចប្រហាក់ប្រហែលទៅនិងឆ្នាំមុនដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


