ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ មានវារីអគ្គិសនី ៣ កន្លែង ១ កន្លែងដាក់ឲ្យប្រើប្រាស់ ២ កន្លែងបន្តសាងសង់
ការអភិវឌ្ឍផ្នែកថាមពលក្នុងខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់មានវារីអគ្គិសនីចំនួន ៣ កន្លែង ក្នុងនោះកំពុងដាក់ឲ្យដំណើរការមាន ១ កន្លែង គឺ វារីអគ្គិសនីស្ទឹងអាតៃ ដែលមានអានុភាព ១២០ មេហ្គាវ៉ាត់ ខណៈ ២ កន្លែងទៀតកំពុងដំណើរការសាងសង់ គឺវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលមានអានុភាព ៨០ មេហ្គាវ៉ាត់ និងវារីអគ្គិសនីស្ទឹងមេទឹក ដែលមានអានុភាព ១៥០ មេហ្គាវ៉ាត់។ នេះបើតាមការគូសបញ្ជាក់របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រៅពីប្រភពវារីអគ្គិសនីដែលផ្តល់ថាមពលសម្រាប់បម្រើការប្រើប្រាស់ដល់ប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ក៏មានស្ថានីយដើរដោយថាមពលពន្លឺព្រះអាទិត្យជាថាមពលស្អាត ដែលមានអានុភាព ៩០ មេហ្គាវ៉ាត់ និងកំពុងសាងសង់បន្ថែម ១ កន្លែងទៀត ដែលមានអានុភាព ១៥០ មេហ្គាវ៉ាត់។

ពាក់ព័ន្ធវិស័យឧស្សាហកម្ម អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្នុងខេត្តពោធិ៍សាត់មានរោងចក្រកាត់ដេរសម្លៀកបំពាក់សម្រាប់បម្រើឱ្យការនាំចេញ, ក្រុមហ៊ុនរៀបចំគ្រឿងបង្គុំ និងដំឡើងរថយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សាររថយន្តក្នុងស្រុក, កន្លែងផលិតទឹកស្អាត និងរោងចក្រសម្រាប់ផលិតឧបករណ៍ត្រង់ស្វ័រ និង បរិក្ខាអគ្គិសនីផងដែរ ព្រមទាំងមានរោងចក្រធុនធំ សហគ្រាសជាច្រើនកន្លែងទៀត ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។
លើវិស័យកសិកម្មធនធានទឹក ខេត្តមានទំនប់ស្ទាក់ទឹក ដែលមានទំនប់ទី៣ និងទំនប់ទី៥ ដែលអាចស្តុកទឹកបានប្រមាណ ៥០ លានម៉ែត្រគូប និងមានទំនប់ទឹកដំណាក់ឈើក្រំ ទំនប់មេក្បាលហុងដំណាក់អំពិល និងទំនប់ ប្រឡាយមេក្បាលហុងចារឹក ដែលអាចធានាស្រោចស្រព និងផ្គត់ផ្គង់ការធ្វើផលិតកម្មកសិកម្មលើផ្ទៃដីប្រមាណ ៣០ ០០០ ហិកតា និងសម្រាប់ជីវិតមនុស្ស សត្វ។
លើសពីនេះ រដ្ឋបាលខេត្តក៏កំពុងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម សិក្សាធ្វើទំនប់ទឹក ១ កន្លែងទៀត ដែលអាចមានសមត្ថភាព ស្តុកទឹកបានប្រមាណ ៩០០ លានម៉ែត្រគូប និងប្រព័ន្ធធារាសាស្ត្រក្បាលហុង ស្ថិតនៅក្នុងឃុំវាល ស្រុកកណ្តៀង ព្រមទាំងទំនប់តាណៃ ស្ថិតក្នុងឃុំអូតាប៉ោង ស្រុកបាកាន ដើម្បីធានាការផ្គត់ផ្គង់ ទឹកជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។
ខេត្តពោធិ៍សាត់បានក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរ ជាមួយរមណីយដ្ឋាននិងតំបន់ទេសចរណ៍ជាច្រើនកន្លែងសម្រាប់បម្រើការសម្រាកលំហែរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសនៅតំបន់ភ្នំ ១៥០០, តំបន់អូរសោមដែលមានអាកាសធាតុត្រជាក់ និងមានទេសភាពស្រស់បំព្រង។
ទន្ទឹមនេះ រដ្ឋបាលខេត្តបានធ្វើការរៀបចំទីប្រជុំជនក្រុង ដោយបានកែលម្អច្រាំងស្ទឹងពោធិ៍សាត់ទាំងសងខាង រៀបចំជាសួនច្បារសាធារណៈជាបណ្ដើរៗ។ ជាមួយគ្នានេះ ដើម្បីបង្កើនការចាប់អារម្មណ៍ពីភ្ញៀវទេសចរ រដ្ឋបាលខេត្តបានតុបតែងភ្លើងលម្អ និងបំពាក់បន្ថែមបង្គោលភ្លើងនៅតាមដងផ្លូវក្នុងក្រុង និងនៅផ្លូវវាងក្រុងឱ្យកាន់តែមានសោភណភាព និងសុវត្ថិភាពដល់អ្នកដំណើរក្នុងពេលរាត្រី៕
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


