Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ច្បារអំពៅ២​សំណូមពរប្រជាពលរដ្ឋចូលរួម​ថែរក្សា​បរិស្ថាន​​

បានផុស

នៅ

​សំរាម​នៅតាម​ដងផ្លូវ​មិនទាន់​សំអាត​បានល្អ​ផង បែរ​មក​មើល​សំរាម​នៅតាម​ច្រាំងទន្លេ​វិញ​នៅ​ពាស ពេញ​ថែមទាំង​ជះ​ក្លឹន​ស្អុយ​ទៀតផង​។​

យោងតាម​ប្រភពពី​លោក​ យ៉ិន វុធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា រាល់ថ្ងៃនេះ​កម្លាំង​ប្រជា​ការពារ​សង្កាត់​បាន​ចុះ​ធ្វើ​អនាម័យ​បោសសំអាត​តាម​ដងផ្លូវ​ឲ្យ​បានល្អ​ស្អាត​ តែ​បែរមក​មើល​សំរាម​នៅតាម​មាត់ច្រាំង​ទន្លេ​វិញ​ពោ​ពេញ​ទៅដោយ​គំនរ​សំរាម​ច្រើនជាង​តាម​ដងផ្លូវ​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចៅសង្កាត់​បន្តថា សំរាម​ដែល​ស្ថិតនៅតាម​មាត់ច្រាំង​ទន្លេ​នេះ ​គឺ​ពុំមាន​អ្នកណា​ឆ្ងាយ​ពី​ក្រៅ​មក​បោះចោល​នេះឡើយ​។ ​ដូច្នេះ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សូម​ចូលរួម​ថែរក្សា​អនាម័យ​ដោយ​នាំគ្នា​បោះបង់ចោល​នូវ​ទម្លាប់​មិនល្អ​ដែល​និយម​នាំគ្នា​យកមក​ចោល​សំរាម​តាម​មាត់​ច្រាំងទន្លេ​បែបនេះ​បន្តទៅទៀត​។​ ក្នុងនោះដែរ​លោក​ចៅសង្កាត់​ក៏បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រមូល​សំរាម​ចេញពី​មាត់​ច្រាំង​ទន្លេ​និងមាន​វិធានការណ៍​ឃ្លាំចាំ​ចាប់​អ្នកយក​សំរាម​មក​បោះចោល​តាម​មាត់ច្រាំង​និង​ផាកពិន័យ​តាម​ការកំណត់​ដើម្បី​ឲ្យ​រាងចាល​។​

លោក ​យ៉ិន វុ​ធ បញ្ជាក់ថា​ លោក​នឹង​ខិតខំ​ថែរក្សា​ច្រាំងទន្លេ​មិន​ឲ្យ​មាន​សំរាម​តទៅទៀត​។​ តែ​ក្នុង​នោះ​សុំ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ក្បែរ​ច្រាំងទន្លេ​នេះ​ផងដែរ​៕

អត្ថបទ​ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម