Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

បានផុស

នៅ

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការជាមួយរដ្ឋបាលស្រុកអូររាំង សម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិ៧៦ និងក្នុងតំបន់រមណីយដ្ឋាននាៗ ដើម្បីទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាស វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដើម្បីចូលរួមថែរក្សាសោភណភាពតាមដងផ្លូវជាតិក្នុងនាមមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានបានបើកយុទ្ធនាការ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» តាមបណ្តាផ្លូវជាតិលេខ៧៦ ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោកបន្តថា សកម្មភាពទាំងនេះដើម្បីលើកកម្ពស់សោភណភាពក្នុងទីក្រុងក៏ដូចជានៅតាមបណ្ដាស្រុក ឲ្យមានភាពស្រស់បំព្រង អនាម័យស្អាត បរិស្ថានស្អាតសេវាល្អ នៅក្នុងខេត្តមណ្ឌលគិរី។លោកបញ្ជាក់ថាស្របពេលដែល ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ក្នុងនាមមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី នឹងខំប្រឹងប្រែងរៀបចំ សម្អាតទីធ្លាសាធារណៈក៏ដូចជាតាមដងផ្លូវជាតិ និងរមណីយដ្ឋានផ្សេងទៀតផងដែរ។

ដូចតាមពាក្យស្លោក៖ផ្លូវជាតិគ្មានសំរាមប្លាស្ទិកគុណភាពខ្យល់ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម