ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីផ្ដាំទៅជនល្មើសកុំចង់បាញ់តដៃជាមួយសមត្ថកិច្ចឱ្យសោះ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅជនល្មើសបរិស្ថានដែលបាញ់ប្រហារ ជិះទូកបុកទូកមន្ត្រីអនុវត្តន៍ច្បាប់ថា «កងកម្លាំងមានសិទ្ធិការពារខ្លួន» ព្រមទាំងបើកភ្លើងខៀវឱ្យមន្ត្រីអនុវត្តន៍សិទ្ធិនេះផងដែរ។

ថ្លែងខ្លាំងៗក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មថ្មីរោងចក្រតម្លើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផ្ដាំទៅកាន់ជនល្មើសដែលប្រើប្រាស់អាវុធបាញ់តដៃ និងប៉ុនប៉ងសម្លាប់មន្ត្រីអនុវត្តន៍ច្បាប់ថាកុំចង់ធ្វើបែបនេះឱ្យសោះ។
សម្ដេចថា៖ «ខ្ញុំនិយាយឱ្យច្បាស់! ព្រោះប្រជាជនធម្មតាគ្មានកាំភ្លើង។ អ៊ីចឹងខ្ញុំបញ្ជាក់ឱ្យច្បាស់កុំចង់សាកយកកាំភ្លើងបាញ់ប៉ូលិស បាញ់ប៉េអឹម កុំឱ្យសោះ កុំយកទូកមកចង់បុកពន្លិចទូករបស់កងកម្លាំងនៅកណ្ដាលទន្លេ។ កន្លងទៅមាន! ហើយបងប្អូនសួរយោបល់។ ខ្ញុំថាបើគេបំពានបែបនេះប្រើសិទ្ធិការពារខ្លួនខ្ញុំទទួលខុសត្រូវ»។
សម្ដេចបញ្ជាក់ថាសម្ដេចជាអ្នកបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ដូច្នេះសម្ដេចត្រូវការពារមន្ត្រីដែលអនុវត្តន៍ត្រឹមត្រូវ។ ជាមួយគ្នានោះសម្ដេចក៏បានលើកឡើងពីករណីបាញ់ប្រហារលើមន្ត្រីឧទាននុរក្សកាលពីដើមខែមេសានេះ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរីផងដែរថា សូមជនល្មើសប្រយ័ត្នខ្លាចក្រែងប៉ះចំកម្លាំងភូមិភាគ១។

កាលពីដើមខែមេសា កន្លងមានករណីជនល្មើសបរិស្ថានបាញ់ប្រហារមកលើមន្ត្រីឧទ្យានុរក្សដែលកំពុងបំពេញការងារនៅក្នុងដែនជម្រកសត្វព្រែស្រែពក ភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ក្រសួបរិស្ថានបានចាត់ទុកសកម្មភាពនេះជាអំពើឃោឃៅ គំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ និងកំពុងស្វែងរកជនល្មើសផងដែរ។
បើតាមក្រសួងបរិស្ថានក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីដដែលក៏មានករណីបាញ់មកលើមន្ត្រីអនុវត្តច្បាប់ពីមុនផងដែរនៅឆ្នាំ២០១៨ ដែលពេលនោះបានបង្កឱ្យមន្ត្រី៣នាក់បានបាត់បង់ជីវិត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


