ព័ត៌មានជាតិ
យុវជនពណ៌ស្វាយ រៀបចំព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាន និងដាំដើមឈើ៤០០ដើម នៅខេត្តសៀមរាប
ក្រុមយុវជនពណ៌ស្វាយ រៀបចំកម្មវិធីរត់ដើម្បីបរិស្ថាននៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ នឹងមានការជ្រើសរើសអ្នកចូលរួមចំនួន១០០នាក់ រួមជាមួយការដាំកូនឈើចំនួន ៤០០ដើម នៅវត្តប្រាសាទច័ន្ទសីមា ស្រុកសូនិគម និងសាលារៀននៅក្នុងក្រុងសៀមរាប ផងដែរ។

កញ្ញា ហ៊ន សុខលាង សមាជិកស្នូលនៃក្រុមយុវជនពណ៌ស្វាយ បានប្រាប់ កម្ពុជាថ្មី ថា កម្មវិធីរត់នៅថ្ងៃទី២៦ ចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក ពីចំណុចត្រង់សួនច្បារហាត់ប្រាណនៅទល់មុខព្រះអង្គចេកព្រះអង្គចម រហូតដល់លានជល់ដំរី ដែលមានចម្ងាយសរុបចំនួន១១ គីឡូម៉ែត្រ។ កម្មវិធីនេះ មានគោលបំណង អបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥ រៃអង្គាសថវិកាដើម្បីចូលរួមចំណែកការពារដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក (ព្រៃបេន) និងរួមចំណែកក្នុងយុទ្ធនាការដាំកូនឈើមួយលានដើមក្នុងមួយឆ្នាំរបស់ក្រសួងបរិស្ថាន ការបង់វិភាគទាន។

យុវតី ហ៊ន សុខលាង បន្តថា កម្មវិធីនេះ គឺជ្រើសរើសអ្នកចូលរួមចំនួន១០០នាក់ ដែលរស់នៅក្នុងខេត្តសៀមរាប ហើយចូលរួមត្រូវបង់វិភាគទាន ៣ដុល្លារ ឬលើសពីនេះ។ សម្រាប់ថវិការដែលប្រមូលបាន សុខលាង ថានឹងបរិច្ចាគទៅ លោក បេន ដេវីស ដើម្បីចូលរួមចំណែកការពារដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។ ចំណែកឯអ្នកនៅរស់ភ្នំពេញ និងបណ្តាលខេត្តផ្សេងៗ ដែលមានបំណងចង់ចូលរួម ក៏នៅតែអាចចូលរួម ដោយត្រូវរ៉ាប់រងការចំណាយខ្លួនឯងដូចជាការធ្វើដំណើរ ស្នាក់នៅ និងអាហារ ជាដើម។

សុខលាង បញ្ជាក់ថា៖ “ក្នុងនាមខ្ញុំជាយុវជនម្នាក់ ពិតជាមានក្តីរីករាយ ដែលបានចូលរួមចំណែកក្នុងរៀបចំកម្មវិធីនេះឱ្យមានរូបរាងឡើង និងបង្កើតឱកាសដល់សាធារណជន ក៏ជាយុវជន ចូលរួមនៅក្នុងសកម្មភាពដែលជាគុណប្រយោជន៍ដល់សង្គម ពិសេសគិតគូរពីបញ្ហាបរិស្ថាន ធនធានធម្មជាតិ”។ យុវតីខាងលើ សង្ឃឹមថា សាធារណជនចូលរួមកម្មវិធីនេះបានច្រើន ដើម្បីចូលរួមថែរក្សបរិស្ថាន និងអភិរក្សសត្វព្រៃឱ្យកាន់តែប្រសើរឡើង។
សូមជម្រាបថា យុវជនពណ៌ពណ៌ស្វាយ គឺជាក្រុមយុវជនមកពីមជ្ឈដ្ឋាន និងសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកម្ពុជា ដែលមានគោលបំណងក្នុងការធ្វើសកម្មភាពផ្សេងៗ ដើម្បីបរិយាបន្នយេនឌ័រ ហើយក្រុមយុវជនពណ៌ស្វាយបានបង្កើតឡើងនៅឆ្នាំ ២០២២។ កន្លងមក ក្រុមនេះបានចូលរួមកិច្ចការសង្គមជាច្រើនតាមរយៈការរៀបចំយុទ្ធនាការផ្សេងៗ និងការរត់ ជិះកង់ ដើម្បីស្ត្រី និងកុមារ ព្រមទាំងមានការចូលរួមគាំទ្រច្រើនពីសាធារណជនថែមទៀតផង៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


