ព័ត៌មានជាតិ
ក្រសួងអប់រំ តាមដានការអនុវត្ត គម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២
នាទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ដើម្បីតាមដានវឌ្ឍនភាព នៃការអនុវត្តរបស់គម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ និងស្តង់ដាសាលាមធ្យមគំរូ USESDP-2 ដែលគាំទ្រដោយ ធនាគារអភិវឌ្ឍអាស៊ី ADB និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះផ្ដោតពិភាក្សា លើវឌ្ឍនភាពសម្រេចបានកន្លងមក សិក្សាឈ្វេងយល់ពី បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ រៀបចំយន្តការគាំទ្រការអនុវត្តសាលារៀនគំរូ និងផែនការសកម្មភាព ឆ្នាំ២០២៤។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំសិក្សាកន្លងទៅរួមមាន៖ ១. បន្តពង្រីកវិសាលភាពនៃ សកម្មភាពមគ្គុទ្ទេសក៍ និងការផ្ដល់ប្រឹក្សា (CGC) ៖ ការតម្រង់ទិសសិស្ស ថ្នាក់ទី១២ សេវាមគ្គុទ្ទេសក៍ក្នុងថ្នាក់សម្រាប់មធ្យមសិក្សា បឋមភូមិ និងទុតិយភូមិការផ្ដល់ប្រឹក្សាទល់មុខ ការប្រើប្រាស់កម្មវិធីត្រីវិស័យ កម្មវិធីជំនួបមាតាបិតា ឬអ្នកអាណាព្យាបាល។ ២. កម្មវិធីបណ្ដុះបណ្ដាលជំនាញបន្ថែម ផ្នែកស្ទែម (STEM Skills Extra-Curricular)។ ៣. វឌ្ឍនភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ៖ ក្នុងឆ្នាំ២០២៣ វិទ្យាល័យធនធានទាំង៥០ បានអនុវត្តកម្មវិធីស្តង់ដាសាលារៀនគំរូ ក្នុងក្របខណ្ឌស្តង់ដា៥ សូចនាករ ៧១។ ដើមឆ្នាំ២០២៤ វិទ្យាល័យធនធាន ៥០ និងវិទ្យាល័យបណ្ដាញ ៨៧ បាន និងកំពុងអនុវត្ត កម្មវិធីស្តង់ដាសាលារៀនគំរូ ក្នុងក្របខណ្ឌស្តង់ដា៥ សូចនាករ ៨៣។ ៤. យន្តការគាំទ្រការអនុវត្តសាលារៀនគំរូ៖ ក្រុមការងារគាំទ្រ និងវាយតម្លៃ គោលការណ៍ណែនាំប្រតិបត្តិក្នុងការគាំទ្រសាលារៀន យន្តការវាយតម្លៃទទួលស្គាល់សាលារៀនជាសាលារៀនគំរូ។

ដើម្បីជាមូលដ្ឋាន នៃការកែលម្អ និងជំរុញការអនុវត្តគម្រោងឱ្យកាន់តែល្អប្រសើរ ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារដូចខាងក្រោម៖
១. រាល់ការបណ្ដុះបណ្ដាល ត្រូវផ្សារភ្ជាប់ការវាយតម្លៃ ដើម្បីឱ្យដឹងច្បាស់ពី ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល និងចំណុចត្រូវកែលម្អ
២. ពង្រឹងសមត្ថភាពគ្រូបង្រៀន ដោយត្រូវបញ្ចូលកម្មវិធីស្តង់ដាសាលារៀនគំរូទៅក្នុងកម្មវិធីសិក្សាគរុកោសល្យ ភាសាបរទេស (អង់គ្លេស បារាំង ចិន) វិធីសាស្ត្របង្រៀនថ្មី (តាមកម្មវិធីសាលារៀនជំនាន់ថ្មី) ផ្ដល់ឯកសារស្វ័យសិក្សាឱ្យបានគ្រប់គ្រាន់។

៣. ការគ្រប់គ្រងសាលារៀន៖ បញ្ចូលបំណិនទៅក្នុងសាលារៀនគំរូ បន្ថែមកម្មវិធីស្វ័យសិក្សាឱ្យច្រើន, ផ្សារភ្ជាប់សាធារណមតិ ក្នុងការវាយតម្លៃ និងពិនិត្យមើលលទ្ធផលធ្វើតេស្តដើម្បីដឹងពីចំណុចខ្សោយ និងខ្លាំងរបស់សិស្ស
៤. រៀបចំផែនការយុទ្ធសាស្ត្រ៖ ពិនិត្យមើលលទ្ធភាពសាលាធនធាន ត្រូវរៀបចំកម្មវិធីរៀនពេញមួយថ្ងៃ ធ្វើអធិការកិច្ចតាមសាលាឱ្យទៀងទាត់ ដោយចុះទៅតាមសាលាដោយផ្ទាល់ ដើម្បីដឹងពីបញ្ហា និងអាចដោះស្រាយទាន់ពេលវេលា បំប៉នសិស្សរៀនយឺត ត្រូវធ្វើជាប្រចាំ ត្រូវសិក្សាអំពីបញ្ហា នឹងតម្រូវការរបស់សាលារៀន ដើម្បីរៀបចំការចុះគាំទ្រឱ្យបានត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

បណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធអធិការកិច្ចត្រឹមត្រូវ នឹងធានានិរន្តរភាព នៃការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងធានាបាននូវលទ្ធផលសិក្សារបស់សិស្សដែលមានការទទួលស្គាល់ពីដៃគូអភិវឌ្ឍ និងអាណាព្យាបាលសិស្ស ក៏ដូចជាណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នាអនុវត្តគម្រោងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងរលូន៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៨ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ