ព័ត៌មានជាតិ
នាវានាំភ្ញៀវទេសចរបរទេសជិត៥០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ ដោយនាំក្រុមភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ៤៦៣ នាក់ ចូលធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ។
មន្ត្រីនគរបាលអន្តោប្រវេសន្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន១គ្រឿង នេះ មានឈ្មោះ SEA BOURN ENCORE មានសញ្ជាតិ BAHAMAS មានបណ្តោយ ២១០.៥ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជំរៅទឹក ៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៤៦៣នាក់ ស្រី ២៣៥នាក់ ស្មើនឹង ២៤សញ្ជាតិ និងមាននាវិកសរុបចំនួន ៤២២នាក់ ស្រី ១០០នាក់ ស្មើនឹង ៤៦សញ្ជាតិ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា នាវាទេសចរណ៍បានធ្វើដំណើរមកពីប្រទេសវៀតណាមចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ តាមការគ្រោងទុកនាវានេះនិងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង២០យប់ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវានេះ មានសញ្ជាតិច្រើនជាងគេមានដូចជាអាមេរិក (USA) ១៦៦នាក់, អង់គ្លេស (BRITISH) ១២៥នាក់ ក្រៅពីនោះមានភ្ញៀវសញ្ជាតិផ្សេងទៀត។

មន្ត្រីដដែលបានឲ្យដឹងទៀតថាបន្ទាប់នាវាចូលចត ក្រុមភ្ញៀវទេសចរនិងធ្វើដំណើរកម្សាន្តក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំ ជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមឆ្នេរក្នុងក្រុងព្រះសីហនុ។
ស្រុកព្រៃនប់ រូបសំណាកព្រះថោងនាងនាគ តំបន់អភិវឌ្ឍ Bay of Light (ឆ្នេររាម) តំបន់រមនីយដ្ឋានវប្បធម៌ (មជ្ឈមណ្ឌលវិបស្សនាធុរគិរីនាគវ័ន) និងតំបន់ទេសចរណ៍ក្នុងភូមិសាសន៍ឃុំរាម ក្នុងស្រុកព្រៃនប់។

ទន្ទឹមនោះ ក៏មានកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕

អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


