Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំគ្រប់មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ត្រូវផ្ដល់សេវាជូនអ្នកជំងឺ ២៤ ម៉ោង ក្នុង ១ ថ្ងៃ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ធ្វើការ​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​មន្ត្រី​សុខាភិបាល​រាជធានី​-​ខេត្ត ឱ្យ​ត្រួតពិនិត្យ​បាន​គត់មត់​នៅ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព ដើម្បី​ធានា​ផ្តល់​សេវា​ជូន​អ្នកជំងឺ ២៤ ម៉ោង ក្នុង ១ ថ្ងៃ មាន​តម្លៃ​សមស្រប និង​ធ្វើឡើង​ឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឱកាស​ធ្វើ​បាឋកថា​ស្តីពី “​ការ​ប្រើប្រាស់​កិច្ច​សហការ​ដើម្បី​សម្រេច​បាន​លទ្ធផល​” តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ ជូន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងសុខាភិបាល កាលពី​ថ្មីៗ នេះ លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាឋកថា​ស្ដីពី “​ការ​ប្រើប្រាស់​កិច្ច​សហការ​ដើម្បី​សម្រេច​បាន​លទ្ធផល​” តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​នេះ ដើម្បី​ពង្រឹង​ស្ថាប័ន​ដែល​ជា​យុទ្ធសាស្ត្រ​អាទិភាព​មួយ ក្នុង​ចំណោម​អាទិភាព ៣ បាន​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល ក្នុង​ការ​គាំទ្រ​កំណែទម្រង់ អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ខណៈ​មេរៀន​ក្នុង​សប្ដាហ៍​នេះ ផ្ដោត​លើ​ការ​ប្រើប្រាស់​កិច្ចសហការ ដើម្បី​សម្រេច​លទ្ធផល (Collaborating to Achieve Results)។

នៅ​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ទាញ​ចំណាប់​អារម្មណ៍​ថ្នាក់​ដឹកនាំ​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ ធ្វើការ​ឆ្លុះបញ្ចាំង​លើ​ការ​ប្រើប្រាស់​កិច្ចសហការ​នៅ​តាម​អង្គភាព និង​បាន​ផ្តល់​ទ្រឹស្ដី​នៅ​ក្នុង​ការ​ដឹកនាំ​ការងារ​សហការ​រវាង​បុគ្គល រវាង​អង្គភាព និង រវាង​ស្ថាប័ន​ឱ្យ​មាន​ប្រសិទ្ធភាព តាមរយៈ​ការ​បង្កើន​ទំនុក​ចិត្ត​លើ​គ្នា​ទៅវិញទៅមក។

លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ថ្នាក់​ដឹកនាំ​មន្ត្រី​សុខាភិបាល​រាជធានី​-​ខេត្ត ឱ្យ​ត្រួតពិនិត្យ​បាន​គត់មត់​នៅ គ្រប់​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព ដើម្បី​ធានា​ផ្តល់​សេវា ២៤ ម៉ោង ក្នុង ១ ថ្ងៃ និង​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ដែល​ផ្តល់​ផលប្រយោជន៍​ខ្ពស់​ដល់​អ្នកជំងឺ មាន​តម្លៃ​សមស្រប និង ធ្វើឡើង​ឱ្យ​បាន​ឆាប់រហ័ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម