Connect with us

ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៤ឆ្នាំកំពុងដេកលក់ស្មានតែយល់សប្តិ ធាក់១​ជើង​រត់​ប្រាប់ម្តាយ

បានផុស

នៅ

​​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​ម្តាយ​ក្មេងស្រី​រងគ្រោះប្តឹង​ដោយ​ចោទប្រកាន់​ពីបទ​ប្រទូស្ត​កេរខ្មាស​កូនស្រី​របស់ខ្លួន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ករណី​ខាងលើនេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣​ ខែមីនា​ឆ្នាំ​២០២១​នៅវេលា​ម៉ោង​៤:៣០​នាទី​ទៀបភ្លឺ​នៅ​ចំណុច​ភូមិ​ចំបក់ ​ឃុំ​ហប់​ ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​។​ ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ និង សា​វ័ន​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​។ ចំណែកជនរងគ្រោះ​ឈ្មោះ​ជា​.​ធីតា​ ភេទ​ស្រី​អាយុ​១៤​ឆ្នាំ ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​ខាងលើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោងតាម​សម្តី​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​កូនស្រី​របស់ខ្លួន​នៅ​កំពុង​ដេកលក់​លើផ្ទះ​ខណៈ​ដែល​នៅ​វេលា​កើតហេតុ ​ខ្លួន​បាន​ភ្ញាក់​មុន​កូន​ដូច​សព្វដង​ដើម្បី​ធ្វើការ​ងារ​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ ហើយ​ពេល​ខ្លួន​ចុះពីលើផ្ទះ​មិនបាន​បិទទ្វា​នោះទេ ​ស្រាប់តែ​មួយសន្ទុះ​ក្រោយ​មកឃើញ​កូនស្រី​របស់ខ្លួនរ​ត់ម​ក​ប្រាប់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ស្របពេល​ជ​នស​ង្ស័យ​នៅលើផ្ទះ​នៅឡើយ​ផង​។​ ហើយ​ភ្លាមៗ​នោះ​ខ្លួន​ក៏បាន​ទៅប្តឹង​សមត្ថកិច្ច​មក​នាំខ្លួន​ជនសង្ស័យ​ដែល​កំពុង​នៅ​លើផ្ទះ​ខ្លួន​តែម្តង​។​

ចំណែក​ក្មេងស្រី​រងគ្រោះ​ក៏បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ដែរ​ថា ​ខ្លួន​កំពុង​ដេក​លង់លក់​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ខាងលើ​ឡើងលើផ្ទះ​ហើយ​ធ្វើ​សកម្មភាព​អោបថើប​ខ្លួន​ ​ហើយ​ពេលនោះ​ខ្លួន​ស្មានថា​យល់សប្ដិ​បែបនេះ​ពេល​ដឹងខ្លួន​ហើយ​បើកភ្នែក​ឡើង​ក៏ឃើញ​ជនសង្ស័យ​កំពុង​អោបថើប​ ពេលនោះ​ខ្លួន​ភ័យ​ពេក​ក៏បាន​ធាក់​ជនសង្ស័យ​១​ជើង​ហើយ​​ស្ទុះ​ចុះ​រត់​ទៅប្រាប់​ម្តាយខ្លួន​តែម្តង​។​

សមត្ថកិច្ច​បញ្ជាក់ថា​ ​ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​ចំពោះមុខ​ករណីនេះ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​កំពុង​កសាងសំណុំរឿង​បញ្ជូនបន្ត​តាម​នីតិវិធី​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១០ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម