ព័ត៌មានជាតិ
តើការពុលស្រា និងបញ្ហាស្រាក្លែងក្លាយ ជាការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នណា?
តាមសេក្តីព្រាងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងឆ្នាំ២០១៥ ក្រសួងសុខាភិបាល ជាស្ថាប័នបង្គោលជាតិ ដែលមានសមត្ថកិច្ចក្នុងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ។ ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការ និងប្រតិបត្តិការត្រួតពិនិត្យ រាល់សកម្មភាពដែលពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទដែលបញ្ញត្តិក្នុងច្បាប់នេះ។

នៅក្នុងមាត្រា៨ នៃតាមច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង បានចែងថា ផលិតករក្នុងស្រុក និងអ្នកនាំចូលពីបរទេស សម្រាប់ធ្វើការចែកចាយ និងលក់ផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តល់ជូនក្រសួងសុខាភិបាលនូវព័ត៌មានលម្អិតស្តីអំពី កំហាប់ជាតិអេតាណុល សារធាតុពុល និងញៀន និងសារធាតុផ្សេងៗ ដែលមានក្នុងផលិតផលគ្រឿងស្រវឹង ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
បន្ថែមពីនេះ ផលិតករក្នុងស្រុក និងអ្នកនាំចូលពីបរទេស សម្រាប់ធ្វើការចែកចាយ និងលក់ផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការបោះពុម្ពផ្សាយ ឬបិតស្លាកសញ្ញាស្តីអំពីព័ត៌មានលម្អិតនៃកំហាប់ជាតិអេតាណុល សារធាតុពុល និងញៀន និងសារធាតុផ្សេងៗ ដែលមានក្នុងផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ និងសារព្រមានសុខភាពនៅលើកំប៉ុង ប្រអប់ ឬដប ជាដើម។ ស្លាកសញ្ញា ស្តីអំពីព័ត៌មានលម្អិតត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល រីឯ ស្លាកសញ្ញា សារព្រមានសុខភាពស្តីពីផលប៉ះពាល់ដែលពាក់ព័ន្ធនឹងផលិតផលគ្រឿងស្រវឹងត្រូវកំណត់ដោយអនុក្រឹត្យ។ នេះបើតាមមាត្រា៩ នៃច្បាប់ដដែល។

ចំណែក មាត្រា២២ នៃច្បាប់ដដែលនេះ ក្រសួងសុខាភិបាល ត្រូវចាត់តាំងមន្ត្រីជំនាញរបស់ក្រសួងជាមន្ត្រីអធិការកិច្ចផលិតផលគ្រឿងស្រវឹង ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់នេះ។ ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការទាក់ទងនឹងការធ្វើអធិការកិច្ច ដែលមានចែងក្នុងច្បាប់នេះ មាត្រា២៣ មន្ត្រីអធិការកិច្ចផលិតផលគ្រឿងស្រវឹងមានសិទ្ធិធ្វើការត្រួតពិនិត្យ និងចាត់វិធានការ ធ្វើការត្រួតពិនិត្យជាប្រចាំទៅលើការប្រើប្រាស់ ការលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម និងការបោះពុម្ពសារព្រមានសុខភាពលើផលិតផលគ្រឿងស្រវឹងរបស់ឧស្សាហកម្មគ្រឿងស្រវឹង។
ជាមួយគ្នានេះ ត្រូវស្នើសុំត្រួតពិនិត្យ និងធ្វើតេស្តលើសមាសធាតុផលិតគ្រឿងស្រវឹងដែលមាននៅក្នុងផលិតផលគ្រឿងស្រវឹង និងចាត់វិធានការហាមឃាត់ជាបណ្តោះអាសន្ន ចំពោះការចែកចាយ ឬការចរាចរលើទីផ្សារនូវប្រភេទគ្រឿងស្រវឹងទាំងឡាយណាដែលបានស្រាវជ្រាវឃើញនូវសមាសធាតុដែលបង្កហានិភ័យខ្ពស់ក្នុងផលិតផលគ្រឿងស្រវឹង ឬបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពមនុស្ស និងបរិស្ថាន។ សម្រាប់នីតិវិធីនៃការធ្វើអធិការកិច្ចផលិតផលគ្រឿងស្រវឹង ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕

អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


