ព័ត៌មានអន្ដរជាតិ
ផឹកស្រាលាយដោយខ្លួនឯងបណ្តាលឱ្យស្លាប់រហូតដល់៩នាក់នៅខេត្តជ្វាឥណ្ឌូណេស៊ី
មនុស្ស៩នាក់បានស្លាប់ដោយសារពុលស្រា បន្ទាប់ពីបានចូលរួមក្នុងពិធីជួបជុំផឹកស៊ីមួយនៅក្រុង Cianjur ខេត្តជ្វាភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេសញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ខែកុម្ភៈនេះ។

យោងតាមប៉ូលិស សរុបទាំងជនរងគ្រោះចុងក្រោយដែលបានស្លាប់នៅព្រឹកថ្ងៃចន្ទទី១០ខែកុម្ភៈ ចំនួនអ្នកស្លាប់កើនដល់៩នាក់ ខណៈមានជនរងគ្រោះសរុបចំនួន១២នាក់ ដោយម្នាក់កំពុងព្យាបាលនៅឡើយនិង២នាក់ទៀតបានធូរស្បើយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ពួកគេទាំង១២នាក់ ដែលជាអ្នកភូមិ Pademangan ដែលមានអាយុចន្លោះពី២៩ ទៅ៥៥ឆ្នាំ បានផឹកស្រាមានជាតិអាល់កុលខ្ពស់ដែលមានគ្រោះថ្នាក់នៅក្នុងព្រឹត្តិការណ៍ផឹកស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ពួកគេត្រូវបានរាយការណ៍ថាបានលាយដោយខ្លួនឯង នូវប្រភេទសូដានិងភេសជ្ជៈមួយដបជាមួយអេតាណុលប្រមាណ៥លីត្រដែលពួកគេបានទិញពីហាងអនឡាញមួយ។ បន្ទាប់ពីការជួបជុំពួកគេភាគច្រើនចាប់ផ្តើមមានរោគសញ្ញាស្រវឹងស្រាធ្ងន់ធ្ងរ រួមមានចង្អោរ ក្អួត ឈឺក្បាល បាត់បង់ការគ្រប់គ្រងសាច់ដុំ និងឈឺដើមទ្រូងនៅថ្ងៃបន្ទាប់។ មនុស្ស៣នាក់ក្នុងចំណោម អ្នកស្លាប់នាក់ បានស្លាប់នៅផ្ទះដោយសារពួកគេមិនបានទទួលការព្យាបាលទាន់ពេលវេលា។

ប៉ូលិសបានឲ្យដឹងថា ការស៊ើបអង្កេតដំបូងបានរកឃើញថាពួកគេបានផឹកជាតិអាល់កុលមានគ្រោះថ្នាក់ដល់សុខភាព ដែលជាធម្មតាវាត្រូវបានប្រើប្រាស់ជាថ្នាំសំលាប់មេរោគជាដើម។ ប៉ូលិសក៏កំពុងស៊ើបអង្កេតដែរថាតើមានអ្នកផ្សេងទៀតពាក់ព័ន្ធនឹងព្រឹត្តិការណ៍ផឹកស៊ីនេះដែរឬទេ។
ក្រៅពីហេតុការណ៍នេះកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងទីក្រុង Central Bogor ខេត្តជ្វាខាងលិច ក៏មានមនុស្សបួននាក់បានស្លាប់ក្នុងពិធីជួបជុំផឹកស៊ីមួយទៀតផងដែរ ខណៈម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ពួកគេត្រូវបានគេចោទប្រកាន់ថាបានផឹកភេសជ្ជៈចម្រុះដែលមានជាតិអាល់កុល បើទោះបីជាវានៅមិនទាន់ច្បាស់ថាប្រភេទអាល់កុលអ្វីត្រូវបានប្រើប្រាស់ក៏ដោយ។ ពាក់ព័ន្ធបញ្ហានេះមនុស្សពីរនាក់ជាអ្នកលក់គ្រឿងស្រវឹងត្រូវបាននាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសកាលពីល្ងាចថ្ងៃអាទិត្យផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


