ព័ត៌មានអន្ដរជាតិ
ទេសចរបរទេសមកពី អឺរ៉ុប អាមេរិក និងអូស្រ្តាលី ពុលស្រាស្លាប់នៅប្រទេសឡាវ
ចំនួនអ្នកស្លាប់ដោយសារទទួលទានភេសជ្ជៈដែលមានជាតិមេតាណុលនៅក្នុងប្រទេសឡាវបានកើនដល់៥នាក់ក្នុងនោះរួមមានក្មេងជំទង់ជនជាតិអូស្ត្រាលីម្នាក់ និងស្ត្រីជនជាតិអង់គ្លេសម្នាក់ រួមទាំងអ្នកទេសចរជនជាតិអាមេរិកម្នាក់ និងជនជាតិដាណឺម៉ាកពីរនាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី២២ខែវិច្ឆិកានេះ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹងថា នារីឈ្មោះ Bianca Jones អាយុ១៩ឆ្នាំបានស្លាប់បន្ទាប់ពីត្រូវបានជម្លៀសចេញពីទីក្រុង Vang Vieng ប្រទេសឡាវ ដើម្បីព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ។ មិត្តភក្តិរបស់នាងដែលមានអាយុ១៩ឆ្នាំក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃផងដែរ បន្ទាប់ពីធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី១៣ខែវិច្ឆិកា បន្ទាប់ពីបានផឹកស្រាក្នុងប្រទេសនេះ។
លោក Albanese បាននិយាយថា៖«នេះគឺជាការភ័យខ្លាចដ៏អាក្រក់បំផុតរបស់ឪពុកម្តាយគ្រប់រូប និងជាសុបិន្តអាក្រក់ដែលគ្មាននរណាម្នាក់គួរជួបប្រទះ»។ អាជ្ញាធរថៃបានបញ្ជាក់ថា Bianca Jones បានស្លាប់ដោយ«ការហើមខួរក្បាលដោយសារកម្រិតជាតិមេតាណុលខ្ពស់ដែលរកឃើញក្នុងប្រព័ន្ធប្រសាទរបស់នាង»។
ជាមួយគ្នានេះ រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា ជនជាតិអង់គ្លេសម្នាក់ក៏បានស្លាប់ដោយសារការពុលមេតាណុលនៅក្នុងប្រទេសឡាវផងដែរ។ ការិយាល័យបរទេសបាននិយាយថា៖«យើងកំពុងជួយដល់គ្រួសារស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបានស្លាប់ក្នុងប្រទេសឡាវ ហើយយើងកំពុងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន»។
នាងត្រូវបានប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសកំណត់អត្តសញ្ញាណថាជា Simone White អាយុ ២៨ឆ្នាំ ជាមេធាវីរបស់ក្រុមហ៊ុន Squire Patton Boggs។ ជនរងគ្រោះត្រូវបានគេជឿថាបានទទួលទានភេសជ្ជៈដែលមានជាតិមេតាណុល ដែលជួនកាលត្រូវបានបន្ថែមទៅក្នុងភេសជ្ជៈចម្រុះនៅបារដែលមិនគួរឱ្យទុកចិត្ត អាចបណ្តាលឱ្យពុលធ្ងន់ធ្ងរ ឬស្លាប់។

ប្រទេសអូស្ត្រាលីបាននិយាយថា «ជនបរទេសជាច្រើន»ក៏ធ្លាប់ជាជនរងគ្រោះនៃការពុលមេតាណុលផងដែរ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ជនជាតិអាមេរិកម្នាក់បានស្លាប់ផងដែរនៅ Vang Vieng ហើយក្រសួងការបរទេសដាណឺម៉ាកបាននិយាយថា ពលរដ្ឋរបស់ខ្លួនពីរនាក់ក៏បានស្លាប់នៅក្នុង ឧបទ្ទវហេតុស្រដៀងគ្នានេះនៅប្រទេសឡាវដូចគ្នាដែរ។
អូស្ត្រាលីក៏បានអាប់ដេតការណែនាំអំពីការធ្វើដំណើររបស់ខ្លួនផងដែរ ដោយព្រមានថា ជនបរទេសជាច្រើននាក់បានក្លាយជាជនរងគ្រោះនៃការពុលមេតាណុលនៅក្នុងប្រទេសឡាវក្នុងខែនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អាជ្ញាធរក្នុងតំបន់កំពុងស៊ើបអង្កេតករណីនេះ ហើយទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានលម្អិតណាមួយ ហើយថាសហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយផ្នែកកុងស៊ុល តែសហរដ្ឋអាមេរិកមិនបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរដែលបានធ្វើបច្ចុប្បន្នភាពភ្លាមៗទេ។
ពាក់ព័ន្ទបញ្ហានេះក្រសួងការបរទេសរបស់ប្រទេសនូវែលសេឡង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋរបស់ខ្លួនម្នាក់ក៏មិនស្រួលខ្លួនដែរនៅក្នុងប្រទេសឡាវ ហើយអាចជាជនរងគ្រោះនៃការពុលមេតាណុល។
ក្រសួងការបរទេសរបស់ប្រទេសនូវែលសេឡង់បាននិយាយថា «យើងបានធ្វើបច្ចុប្បន្នភាពការប្រឹក្សាការធ្វើដំណើររបស់យើងសម្រាប់ប្រទេសឡាវដើម្បីកត់សម្គាល់ថាមានករណីជាច្រើននៃការសង្ស័យថាមានការពុលមេតាណុលបន្ទាប់ពីទទួលទានភេសជ្ជៈមានជាតិអាល់កុល។ អ្នកធ្វើដំណើរត្រូវបានណែនាំអោយមានការប្រុងប្រយ័ត្នចំពោះការទទួលទានភេសជ្ជៈមានជាតិអាល់កុល ជាពិសេសស្រាក្រឡុក ដែលអាចមានការក្លែងបន្លំជាមួយនឹងសារធាតុគ្រោះថ្នាក់»។
ឡាវ គឺជាប្រទេសក្រីក្របំផុតមួយនៅអាស៊ីអាគ្នេយ៍ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ជាពិសេសនៅ ទីក្រុង Vang Vieng មានភាពពេញនិយមជាពិសេសក្នុងចំណោមអ្នកទេសចរណ៍ធ្វើការជប់លៀង និងដំណើរកម្សាន្តផ្សងព្រេង។ មកដល់ពេលនេះ លេខទូរស័ព្ទដែលបានរាយបញ្ជីសម្រាប់ក្រសួងសុខាភិបាលឡាវមិនដំណើរការ ហើយប៉ូលិសបានបដិសេធមិនធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


