Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការងារយុវជនឱ្យកាន់តែស៊ីជម្រៅ

បានផុស

នៅ

លោក ងឿន ច័ន្ទលីនប៉ូឡែន សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ចំនួន ២០ រូប ចូលរួមក្នុងពិធីបើកសិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់ដឹក​នាំវ័យ​ក្មេងកម្ពុជាក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ដើម្បីរួមគ្នា​ជំរុញនវានុវត្តន៍ និងសហគ្រិនភាពរបស់យុវជន» នៅខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសហព័ន្ធយុវជនទូទាំងប្រទេសចិន (ACYF)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជូ សៀនលេង អនុប្រធានសហព័ន្ធ​យុវជន​ក្វាងស៊ីលោក ឆិន ជឺជា នាយកវិទ្យាស្ថានផ្លាស់​ប្ដូរយុវជនអន្តរជាតិចិន( ក្វាងស៊ី) និងសមាជិក​សហព័ន្ធយុវជនចិនជាច្រើនរូប។

លោក ឌិន ដីជា (Chen Zhije) នាយកវិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិចិន(ក្វាងស៊ី) បាន លើក​ឡើងថា ចាប់តាំង២០១២ មក វិទ្យាស្ថានផ្លាស់ប្ដូរយុវជនអន្តរជាតិក្វាងស៊ី បានទទួល​យុវជន​អាស៊ានជាច្រើន តាមរយៈសិក្ខាសាលាបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងនោះរួមមានប្រតិភូកម្ពុជាជាច្រើនរូបផងដែរ។

លោក បានបន្តទៀតថា តាមរយៈកិច្ចសហប្រតិបត្តការយ៉ាងល្អរវាងយុវជនកម្ពុជា-ចិន បានធ្វើ​ឱ្យ យុវជនកម្ពុជា និងចិនផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អប្រៀបដូចគ្រួសារតែមួយ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ងឿន ច័ន្ទលីនប៉ូឡែន បានធ្វើការកោតសរសើរ និងអប​អរសាទរចំពោះគំនិត ផ្តួចផ្តើម និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ សំដៅ​បន្តពង្រឹង និង គាំទ្រទៅវិញទៅមកក្នុងក្របខណ្ឌនៃការផ្លាស់ប្តូររវាងយុវជន និងយុវជន ជាពិ​សេសចំពោះ ទំនាក់ទំនង និងការគាំទ្រទៅវិញទៅមក ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

លោកបានបន្តថា តាមរយៈ សិក្ខាសាលាបណ្តុះបណ្តាលនេះ បានធ្វើឱ្យទំនាក់ទំនងរវាង​ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កាន់តែមានភាពស្អិតរមួត និងពង្រឹង​ចំណងមិត្តភាពយុវជនរបស់ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែងបន្ថែមទៀត។

សូមជម្រាបដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ក្នុងវិស័យការងារយុវជនឱ្យកាន់តែស៊ីជម្រៅ និងបង្កើនការយល់ដឹង និងមិត្តភាពរវាងយុវជននៃ ប្រទេសទាំងពីរ ដែល​នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងខេត្តក្វាងស៊ី និងរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់ដែរថា ប្រតិភូកម្ពុជាបានអញ្ជើញចូលរួមសិក្ខាបណ្តុះបណ្តាលនៅ វិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិចិន ក្វាងស៊ី ចំនួន ១២ លើក រួចមកហើយ ដោយមានសមាជិក សមាជិកាចូលរួមសរុបចំនួន ២៥៧ រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រធានាធិបតីបារាំង​ចូលរួម​អប​អរ​​​​​កម្ពុជា​និង​​ថៃ​សម្រេច​បាន​បទ​ឈប់បាញ់​

ព័ត៌មានជាតិ៧ ម៉ោង មុន

​លោក ត្រាំ ថា លោក ជា​ប្រធានសន្តិភាព​នៃ​កម្ពុជា​និង​ថៃ​

ព័ត៌មានជាតិ៩ ម៉ោង មុន

‎គិត​ត្រឹម​ម៉ោង​៦ល្ងាចនេះ រដ្ឋបាល​រាជធានី​ទទួល​បាន​ថវិកា​ជាង៦៩៥លានរៀល និង ជាង១៧ម៉ឺនដុល្លារ ពី​សប្បុរសជន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ បង្ហាញ​ពី​អំពើហិង្សា និង​ភាព​ឃោរឃៅ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមជ្រុលនិយមថៃ

កីឡា១១ ម៉ោង មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម