ព័ត៌មានជាតិ
លោក ត្រាំ ថា លោក ជាប្រធានសន្តិភាពនៃកម្ពុជានិងថៃ
វិមានប្រធានាធិបតីសហរដ្ឋអាមេរិក (White House) បានបង្ហោះសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ដោយបានអះអាងពីវត្តមានរបស់លោក ទើបធ្វើឲ្យកម្ពុជានិងថៃសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលនឹងចូលជាធរមាននៅពាក់កណ្តាលយប់នេះ។

សារបង្ហោះនៅលើបណ្តាញសង្គម ប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរថា៖«[ខ្ញុំ] ទើបតែបាននិយាយជាមួយនាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្រ្តីកម្ពុជា ខ្ញុំរីករាយសូមប្រកាសថា បន្ទាប់ពីការចូលរួមពីប្រធានាធិបតី Donald J. Trump ប្រទេសទាំងពីរបានឈានដល់បទឈប់បាញ់ និងសន្តិភាព… ខ្ញុំពិតជាមានមោទនភាពដែលបានធ្វើជាប្រធានសន្តិភាព»។
ការប្រកាសរបស់លោកដូណាល់ ត្រាំ បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ បានជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ី ក្រោយការសម្របសម្រួលរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ាន ដើម្បីស្វែងកដំំណោះស្រាយក្នុងជម្លោះប្រដាប់អាវុធដែលបានផ្ទុះឡើងកាលថ្ងៃទី២៤ខែកក្កដានេះ។
ក្រោយលទ្ធផលនៃការចរចានោះ ភាគីទាំងពីរ គឺកម្ពុជានិងថៃ បានឯកភាពគ្នាដូចខាងក្រោម៖
- បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាលក្ខខណ្ឌដែលនាយករដ្ឋមន្ត្រីកម្ពុជាចាត់ទុកថា ជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
- រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង
- រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
សម្តេចធិបតី ហ៊ុន ម៉ាណែន បានបង្ហោះសារលើបណ្តាញសង្គមថា៖«ខ្ញុំសូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ»៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


