Connect with us

ព័ត៌មានអន្ដរជាតិ

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

បានផុស

នៅ

យោធា​​ក្រោមបង្គាប់​ស្តេច​ថៃ​ ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​និង​កំពុង​​បង្កើន​​​កា​រវាយប្រហារ​​​យ៉ាង​សន្ធប់ ឃោរឃៅ សាហាវ​ព្រៃ​ផ្សៃ​​ជាទី​បំផុត​​​ ​ប៉ុន​ប៉ង​​ទម្លុះ​​​​​​ខ្សែ​​កង​​ទ័ព​​ការពារ​​​​​​​​ជាតិរបស់​កម្ពុជា ​ជា​ថ្នូរ​​​​កាន់​កាប់ទឹកដី​របស់​ប្រទេសកម្ពុជា​​​ត្រង់ចំណុច​ណាមួយ​ ដើម្បី​ធ្វើដង្វាយ​ក្នុង​​​ថ្ងៃ​ខួប​កំណើត​​​គម្រប់​៧២ឆ្នាំ​ឈាន​ចូល​៧៣ឆ្នាំនៃ​ស្តេចរាមាទី១០ ​​​​នៅថ្ងៃទី​២៨​កក្កដា​​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វាហាក់​ចៃដន្យ​ពេកហើយ​ដែល​ការ​វាយប្រ​ហារ​របស់​យោធា​ថៃ​កើត​ឡើង​​ត្រឹម​៤ថ្ងៃ​ប៉ុណ្ណោះ​មុន​ដល់​ថ្ងៃ​ខួប​កំណើត​៧២​ឆ្នាំ ​​របស់ ស្តេច​ថៃ​ វ៉ាជីរ៉ាឡុងកន រាមា ទី​១០ (Vajiralongkorn Rama X) ដែល​​​​​គ្រោង​រៀបចំ​​នៅ​ទីក្រុង​បាងកក​ ប៉ុន្តែ​​​ត្រូវលុប​ចោល​វិញ​ ក្រោយ​ការប្រយុទ្ធ​​គ្នា​ជាមួយ​កងទ័ព​កម្ពុជា​មិនដឹងឈ្នះឬ​ចាញ់​នោះ​​។

​​ការ​​ផ្ទុះ​អាវុធ​​បាន​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃទី​២៤ខែ​​​កក្កដា​នៅ​​ប្រាសាទ​តាមាន់​ធំ ដោយសារ​តែ​​​យោធាថៃ​​​បាន​​បិទ​ប្រាសាទ​តាមាន់ធំ​​ជា​ឯកតោភាគី ដោយ​ការ​រាយ​​លួសបន្លា ហើយទាហានកម្ពុជាទៅដោះចេញ​ រួច​ទាហាន​ថៃក៏​បាន​បាញ់​ប្រហារ​មក​​ទាហាន​កម្ពុជា​តែម្តង​។

​​គ្រាន់តែ​​​ផ្ទុះអាវុធ​នៅ​ប្រាសាទ​​​តាមាន់​ធំភ្លាម ​​ការ​ផ្ទុះ​អាវុធ​បាន​រាល​ដាល​យ៉ាងរហ័ស​​ទៅ​ប្រាសាទ​តាក្របី និង​ បន្តបន្ទាប់​​ទៅ​ដល់​តំបន់​មុំបីនៅ​​ជាប់​ព្រំដែន​ឡាវ​ ដែល​បញ្ជាក់ថា ​យោធា​ថៃ​បាន​គ្រោង​ទុក​រូចទៅ​ហើយ​សម្រាប់​ការ​ផ្ទុះ​អាវុធ​​​​នេះ​។ គ្រាន់តែ​ការ​ផ្ទុះ​អាវុ​​​​ធ​ ដោយ​ទាហាន​ថ្មើជើងភ្លាមៗ មិនបាន​ប៉ុន្មានម៉ោង​ផង យោធា​ថៃ បាន​​ប្រើប្រាស់​​​យន្តហោះចម្បាំង​ F-16 បើក​ការ​វាយប្រហារតាមអាកាស​លើ​ទីតាំង​ ប្រាសាទ​ព្រះវិហារ ទីស្នាក់​យោធាកម្ពុជា ​​វត្តអារាម នៅតាមបណ្តោយ​ព្រំដែន​យ៉ាងសន្ធប់​ជាទីបំផុត​។

​ការ​ចាប់ផ្តើម​វាយប្រហារ​​លើ​បូរណៈភាព​ទឹកដី​កម្ពុជា​នៅ​​ត្រឹម៤​ថ្ងៃមុន​ដល់​ថ្ងៃ​ខួប​កំណើត​ស្តេច​​ថៃ «វ៉ាជីរ៉ាឡុងកន»​ នេះ ​​​អាចជា​ផែនការ​រៀបចំ​​ឡើង​ដើម្បី​យកទឹកដី​ខ្មែរ​​ត្រង់ចំណុច​ណាមួយ ​ទោះតូចក្តីឬ​ធំក្តី ដើម្បី​ធ្វើជាដង្វាយ​​ក្នុង​ថ្ងៃ​​អបអរ​ខួប​​៧២ឆ្នាំ​របស់​ស្តេចថៃ។ ការ​ប៉ាន់ស្មាន​ថា​ ការ​យក​​ទឹកដី​កម្ពុជា​ដើម្បី​ធ្វើជារាជអំណោយ​​ខូបកំណើត​ស្តេចថៃនោះ គឺ​ស្របគ្នា​និង​ការ​អះអាង​របស់​មេបញ្ជាការ​ភូមិភាគី​​២​ ​លោក ប៊ុនស៊ីន ប៉ាដក្លាង (Boonsin Padklang) ​ដែលធ្លាប់​បាន​លើក​ឡើង​ថា «ការវាយប្រហារ​ចូលកម្ពុជា​ប្រើ​ពេលត្រឹមតែ​៣ថ្ងៃប៉ុណ្ណោះ» ​ដោយ​យោង​ការ​ចេញផ្សាយ​របស់​សារព័ត៌មានថៃ​កន្លងមក​។

​មេបញ្ជាការ​ ប៊ុនស៊ីន ប៉ាដក្លាង ត្រូវ​គេ​ដឹងជាសាធារណៈថា ជាមេបញ្ជាការ​​បង្កហេតុ​ តាមរយៈពាក្យសម្តី​និយាយ​អុជ​អាល​និង​ការ​​ដាក់ចេញ​ការសម្រេចចិត្ត​ជាច្រើន​ជាឯកតោភាគី ឈាន​ទៅ​បង្កហេតុ​ផ្ទុះ​អាវុធ។ ឧទាហរណ៍ ការ​​​ប្រកាស​បិទប្រាសាទ​តាមាន់ធំ​ និង​ឲ្យ​យោធារបស់ខ្លួន​រាយលួសបន្លា​​បិទ​ច្រក​ចូលនេះ​ជាភស្តុតាងស្រាប់។​

​ការ​​និយាយ​​ប្រើ​ពេលបីថ្ងៃ បានសេចក្តីថា ​យោធាថៃ​មានពេល​១ថ្ងៃ​ដើម្បីរៀបរយ ប្រកាស​ពីភាព​ជោគជ័យ​របស់​ពួកគេ​ក្នុងការដណ្តើម​បាន​ដី​កម្ពុជា​ ត្រង់​«ត្រង់​ចំណុចឬ​ថា​ចំណែកណាមួយ»​ ដើម្បី​ធ្វើ​ជាដង្វាយ​​ខួប​កំណើត​របស់​ព្រះមហាក្សត្ររបស់​ពួកគេ​ ដែលខិតខំ​លើក​បន្តុប​​ក្រុមយោធា​នៅ​ក្រោម​អំណាច​ស្តេច​ ក្រោយ​ពេលដែលក្សត្រអត់​ប្រជាប្រិយភាព​អង្គនេះ​​​ឡើង​គ្រងរាជ​សម្បត្តិ​​បាន​ត្រឹម​៩ឆ្នាំ​។

ការ​ចេញ​ផ្សាយ​របស់​ Kyodo Review ​ក្នុង​ពេលកន្លងមក ដោយបាន​ដកស្រង់​​​ពី​សៀវភៅដែលមានចំណងជើងថា ​​​​ «A Soldier King: Monarchy and Military in the Thailand of Rama X» ដែល​មានន័យ​ជាភាសាខ្មែរថា «ស្តេចយោធាៈ រាជបល្ល័ង្ក និង​យោធា ក្នុង​​ប្រទេសថៃនៃ​ស្តេច ​រាមាទី​១០» ដែល​អ្នក​និពន្ធ ​Supalak Genjanakhundee បាន​រៀបរាប់​​អំពីរបៀបដែលក្សត្រថៃ​​​អង្គនេះ​​កសាង​អំណាច​​យោធា​នៅ​ជុំវិញរាជបល្ល័ង្ក តាមរយៈ​ការ​​លើក​បន្តុប​អ្នក​ស្ទិទ្ធនឹងទ្រង់ ក៏ដូចជា​ការ​បង្កើត​កង​​អង្គភាព​យោធា​ថ្មី​ៗ​ចំណុះ​ឲ្យ​រាជវាំង​ ក្រោម​បង្គាប់​របស់​​ទ្រង់។​

​​កា​រចេញផ្សាយ​នោះ ​បាន​រៀបរាប់ថា ក្នុងការ​​កសាង​មូលដ្ឋាន​យោធា​ផ្ទាល់ខ្លួន ស្តេច​អង្គនេះ​បច្ចុប្បន្ន​​បានចែកចាយសៀវភៅណែនាំដល់​​​​សិស្ស​ពលទាហាថ្មីៗ ដែលកំណត់ពីទស្សនវិជ្ជាបណ្តុះបណ្តាលរបស់​លោក​ រួមទាំងវិធីសាស្រ្ត​ «ភ្ងំឬ​​ស្អំ​ (simmering)»​ ដែលប្រៀបបា​ន​ទៅ​នឹង​សិល្បៈនៃការហ្វឹកហ្វឺនទាហាន​​តាមរបៀប​នៃ​​សិល្បៈ​នៃ​ការចម្អិន​អាហារ​ «khai pulo [ពងឆ្អិនក្នុងទឹកត្នោតផ្អែម]»​។

ស្តេច​ វ៉ាជីរ៉ាឡុងកន ​បាន​បង្កើត​​ឲ្យ​មាន​​កម្មាភិបាល​ថ្មី​ ដែល​គេ​ហៅ​ថា Kho Daeng ឬ «ទាហាន​ក្រហម» [ព្រោះ​ពួកគេ​ពាក់​អាវយឺត​ជាមួយ​កអាវ​ក្រហម]។ មន្ត្រី​យោធា​​​​វ័យក្មេង​ទាំងនេះបានបញ្ចប់ការសិក្សាពីវគ្គពិសេសរយៈពេលបីខែ ដែលពួកគេបានតាំងចិត្តបម្រើ​រាជានិយម ដែលជាក្រមសីលធម៌សម្រាប់អ្នកបម្រើក្នុងរាជវង្សដែលបានរស់ឡើងវិញពីសម័យនៃរបបរាជានិយមផ្តាច់ការ។ នេះ​បើ​តាម​ការរៀបរាប់​ក្នុងសៀវភៅ​នោះ។

ក្រោយ​ការ​​បណ្តុះ​បណ្តាលនិងបំពាក់​បំប៉ន​​ស្មារតី​រួច ​ការលើកកម្ពស់​ជួរ​កង​កម្លាំងថ្មី (កម្មាភិបាលថ្មី) ​ឲ្យ​កាន់តំណែង​ជួរមុខ​សំខាន់ៗកំពុងផ្លាស់ប្តូរការពង្រឹងស្ថាប័ននៃទំនាក់ទំនងយោធា​​ទៅ​រក​​​រាជានិយម។ មាន​ការ​កត់សម្គាល់ដែរ​ថា នៅក្រោម ស្តេច​រាមាទី​៩ (Rama IX) ​ដែលជា​បិតា​របស់​ក្សត្រ​បច្ចុប្បន្ន​ គឺ​​ព្រះអង្គ​​បានសម្រុះ​សម្រួល​ទំនាក់ទំនងរបស់ទ្រង់ជាមួយយោធាជាចម្បងតាមរយៈក្រុមប្រឹក្សា​​​មួយ​ក្រុម​ (Privy Council) ដែលជារង្វង់នៃ​ទីប្រឹក្សារបស់ព្រះមហាក្សត្រ។

សៀវភៅ​​​​រៀប​​រាប់​​យ៉ាងលម្អិត​​​អំពីការ​ប្រមូលផ្តុំអំណាច​យោធា​​របស់​ក្សត្រថៃ​អង្គ​នេះ បាន​កត់​សម្គាល់​ថា ឥឡូវនេះ ក្សត្រអង្គនេះ​ ភាគច្រើនបានបដិសេធ​​ប្រើប្រាស់​​ក្រុមប្រឹក្សា​​ដែលធ្លាប់​មាន​ពីមុន ដោយប្រគល់តួនាទី​​ទៅ​កាន់​ក្រុម​ដែលផ្តួចផ្តើមដោយព្រះ​អង្គឯង​ទៅវិញ​។ ឥឡូវនេះ​ ស្តេច​ វ៉ាជីរ៉ាឡុងកន រាមាទី១០នេះ មានបណ្តាញផ្ទាល់ខ្លួន រួមមានមន្ត្រីដែល​ធ្លាប់រួម​ការ​ងារ ក៏ដូចជាអ្នកដែលទើប​​ចូល​រួម​ក្នុង​ការបង្កើត​អង្គភាព​ថ្មី​ ក្រោយឈ្មោះ​ «kho Daeng»​។

​ដូច​ការ​រៀបរាប់​​របស់​អ្នកនិពន្ធ​​សៀវភៅ​យោធា​​ដ៏ល្បីល្បាញ​មួយ​នេះ ការ​ប្រយុទ្ធ​ក្នុងសមរភូមិ​៤ថ្ងៃ​របស់​យោធា​ថៃ គឺ​សុទ្ធតែវ័យក្មេង ខណៈដែលរដ្ឋាភិបាល​​ស៊ីវិល​ថៃ​​គ្មានមេដឹកនាំច្បាស់លាស់ ដូច​នេះ​​ស្តេច​ថៃ​អង្គនេះបញ្ជា​ឲ្យ​ប្រតិបត្តិការយោធា​​មកកាន់​សមរភូមិ​ដោយ​ប្រគល់​ភារកិច្ច​ ឲ្យ​លោក Boonsin Padklang ​ជា​អ្នក​បញ្ជាប្រតិបត្តិការផ្ទាល់។

​​​​ការ​មិនអាច​​ទម្លុះ​​សំណាញ់​ការពារជាតិ​ដ៏ខ្លាំងរបស់​កម្ពុជា ទោះបី​ថៃ​​បាន​ប្រើប្រាស់​យុទ្ធោបករណ៍​​ទំនើប​ៗ ច្រើនសន្ទឹកសន្ទាប់​យ៉ាងណា ធ្វើ​ឲ្យ​​​កងទ័ព​ថៃ​ត្រូវ​​បរាជ័យ ស្លាប់ និង​មានកន្លែងខ្លះ​​ត្រូវ​ប្រកាសដកថយ​ចូល​ទៅ​​​មូលដ្ឋានដើមវិញ​ ប៉ុន្មានម៉ោង​​​មុនថ្ងៃខួបកំណើត​រ​បស់​ស្តេច​​អង្គនេះ​។

​ជាដំណឹង​ដ៏​សោកសៅ​ទៀតនោះ ស្តេច វ៉ាជីរ៉ាឡុងកន​នេះ បាន​បាត់​បង់​មាតា​របស់ទ្រង់ គឺ​​ម្ចាស់ក្សត្រី សិរិគិត គិទិយ៉ាកន (Sirikit Kitiyakara) នៅ​ត្រឹមតែ​២​ថ្ងៃ​​​ មុន​ដល់​ថ្ងៃកំណើត​របស់លោក។​

លោក Andrew MacGregor Marshall ដែលជាអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារ Reuters និងជាសាស្ត្រាចារ្យជនជាតិស្កុតឡេន ដែលជិតស្និទ្ធជាមួយរាជវង្សសៀម នៅយប់ថ្ងៃសៅរ៍នេះ លាតត្រដាង​ថា​ មាតាព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងកន សោយទិវង្គតហើយ។ លោក​បន្តថា​ ព្រះសពរបស់ម្ចាស់ក្សត្រី សិរិគិត គិទិយ៉ាកន (Sirikit Kitiyakara) នឹងត្រូវរក្សាទុករហូតទាល់តែផុតពិធីចម្រើនព្រះជន្មព្រះមហាក្សត្រថៃ​នៅថ្ងៃចន្ទនេះ​​។

​​កាសែតថៃ Bangkok Post បាន​ផ្សាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបញ្ជាឱ្យលុបចោលការប្រារព្ធពិធីខួបកំណើតរបស់ព្រះអង្គឈានចូលព្រះជន្ម ៧៣ព្រះវស្សា ដែលគ្រោងនឹងធ្វើឡើងនៅឯរាជវាំងថៃ នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា​នេះ។ ​ការ​ប្រកាស​រំសាយ​​​​រាជពិធី​​ខូប​កំណើត​ គួរណាស់​តែ​​រំសាយ​ការ​វាយប្រហារ​​​​​របស់​យោធា​ថៃ​មក​លើ​​​​ទឹកដីនៃ​ប្រទេសកម្ពុជាដែរ​ ក្នុងថ្ងៃខួប​កំណើត​​របស់​ទ្រង់​៕​

រ៉ាន់​ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ១៨ នាទីutes មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ៣០ នាទីutes មុន

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម