Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

បានផុស

នៅ

ដោយសារមិន​អាច​សង្គ្រោះ​សន្តិសុខ​ម្នាក់​ទៀត​បាន​ នាំឲ្យចំនួនអ្នកកើនដល់ស្លាប់​៦​នាក់​ក្នុងហេតុ​ការណ៍បាញ់​ប្រហារ​នៅ​ផ្សារ ​Or Tor Kor ក្រុង​បាងកក ខណៈជនល្មើស​ជា​ជនជាតិ​ថៃ ​អាយុ​៦១​ឆ្នាំ បាន​បញ្ចប់​ជីវិតតាមក្រោយ​ដើម្បី​គេច​ពី​ការ​ផ្តន្ទាទោស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Khaosod នៅថ្ងៃទី២៨ខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប៉ូលិសថៃជន​ដៃដល់​ជា​បុរស​ជនជាតិ​ថៃ ពាក់​អាវ​ពណ៌​ខ្មៅ ខោ​ខ្លី ពណ៌​ក្រែម និង​កាបូប​ស្ពាយ បាន​ចូល​ទៅ​ទៅក្នុងផ្សារ Or Tor Kor តាមផ្លូវ Kamphaeng Phet សង្កាត់ Chatuchak ទីក្រុងបាងកក បានបើកការបាញ់​ប្រហារលើសន្តិសុខនិងអ្នកនៅក្នុងផ្សារ មុននឹងបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។

ក្រោយហេតុការណ៍នេះ មានសន្តិសុខ៤នាក់ អាជីវករផ្សារ១នាក់ និងជនដៃដល់១នាក់ នាំឲ្យស្លាប់សរុប៦នាក់។ ដោយឡែក​ស្ត្រី​រង​គ្រោះ​២​នាក់​ត្រូវ​បាន​ក្រុម​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ។

តាមការស៊ើបអង្កេតបឋម អត្តសញ្ញាណប័ណ្ណរបស់ជនដៃដល់ ត្រូវបានរកឃើញថា ជាជនជាតិថៃ សញ្ជាតិថៃ មានឈ្មោះ ណយ អាយុ៦១ឆ្នាំ មកពីខេត្តនគររាជសីមា និងធ្លាប់ធ្វើការជាសន្តិសុខនៅក្រុមហ៊ុនដូចគ្នាជាមួយសន្តិសុខដែលស្លាប់។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចថៃកំពុងស៊ើបអង្កេតកន្លែងកើតហេតុបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃហេតុការណ៍នេះដ៏គួរឲ្យរន្ធត់នេះ៕

កាំភ្លើងដែលជនដៃដល់ប្រើ

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម