កីឡា
ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ៥គ្រឿង នៃការប្រកួតនៅឯប្រទេសបែលហ្ស៊ិក
ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា បានដណ្ដើមេដាយចំនួន ៥គ្រឿងជូនជាតិមាតុភូមិក្នុងការប្រកួត នៃព្រឹត្តិការណ៍ WGP1 JET SKI WORLD SERIES ជុំទី២ ដែលទើបបញ្ចប់នៅឯប្រទេសបែលហ្ស៊ិក។

រួបភាព CGB Media
ការប្រកួតកម្រិតពិភពលោក WGP1 JET SKI WORLD SERIES ជុំទី២ នេះចាប់ធ្វើឡើងកាលពីថ្ងៃទី២៤ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបែលហ្ស៊ិក និងទើបតែបញ្ចប់កាលពីម្សិលមិញនេះ។ បើតាមការស៊ែរបស់លោក សាលី អ៊ូមើត អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជានៅមុននេះគឺបានបញ្ជាក់ថា ក្រុមកម្ពុជាដណ្ដើមបានមេដាយ ៥គ្រឿងក្នុងនោះមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣គ្រឿង។

រួបភាព CGB Media
កីឡាករ ម៉ីន អូស្មាន់ ដណ្ដើមបានមេដាយ ២គ្រឿង មាស ១ ប្រាក់ ១។ ចំណែកកីឡាករ សាលី ហ្វីលីន ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង និងកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងផងដែរពីការប្រកួតមួយនេះ។
ចំពោះការវិលត្រឡប់របស់ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជាមកកាន់មាតុភូមិវិញនៅថ្ងៃណានោះគឺមិនទាន់បានបញ្ជាក់នៅឡើយទេ៕ ប្រភពហ្វេសបុក សាលី អ៊ូមើត និង CGB Media

រួបភាព CGB Media
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


