ព័ត៌មានជាតិ
ជាថ្មីម្ដងទៀត ប្រមុខការទូកម្ពុជា ប្ដេជ្ញាធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានប្ដេជ្ញាចិត្តធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្ត្រាលី។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្ដេជ្ញាដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញដោយការកោតសរសើរចំពោះការរួមចំណែក យ៉ាងសំខាន់របស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រម ទាំងបានធ្វើការកត់សម្គាល់ដោយសុទិដ្ឋិនិយមចំពោះកំណើនពាណិជ្ជកម្ម និងការវិនិយោគ រវាង ប្រទេសទាំងពីរ និងការបង្កើនការគាំទ្រនៅក្នុងប្រទេសអូស្ត្រាលីដល់ផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ និងត្រី ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីបានធ្វើការអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញា ចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែល បច្ចុប្បន្ននេះបានប្រែក្លាយពី “ម្ចាស់ជំនួយ” ទៅជា “ដៃគូអភិវឌ្ឍន៍”។

លោក ប្រាក់ សុខុន និង លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបង្ហាញនូវសេចក្តីរីករាយចំពោះ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរក្នុងវិស័យអប់រំ ការបង្កើនអាហា រូបករណ៍ និងទំនាក់ទំនងសហគមន៍ ព្រមទាំងបានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចប្រជុំ កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី(SOT)លើកទី៤ប្រកបដោយជោគជ័យ រវាងក្រសួងការបរទេស ទាំងពីរកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ នៅទីក្រុងភ្នំពេញ។

ប្រមុខការទូតកម្ពុជា និងទូតអូស្រ្តាលី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការរក្សាការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ឱ្យបានញឹកញាប់ ដូចជាការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នៅទីក្រុងភ្នំពេញរបស់លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី និងការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
គួរឱ្យដឹងដែរថា កម្ពុជា និងអូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការ នៅឆ្នាំ១៩៥២។ អូស្ត្រាលី បានដើរតួនាទីសំខាន់គាំទ្រដល់ការអភិវឌ្ឍ និងសន្តិភាពនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ