ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា អះអាងថា នៅក្នុងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការរបស់ក្រសួងយុត្តិធម៌ គឺមិនអនុញ្ញាតឱ្យមានករណីជនបង្កបុកគេស្លាប់ហើយរួចខ្លួនទៀតទេ ពោលគឺជនបង្កនោះត្រូវសងសំណងជូនគ្រួសារជនរងគ្រោះផង និងត្រូវទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌ ឬត្រូវជាប់ពន្ធនាគារផង។

លោក សេង ឌីណា អះអាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ” ធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ នាថ្ងៃទី១៣ ខែមករា នេះ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ សង្កត់ធ្ងន់ដូច្នេះ៖« នៅក្នុងសំណុំរឿងចរាចរណ៍នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការក៏បានពិនិត្យឃើញផងដែរថា នៅក្នុងការអនុវត្តរយៈពេល១ឆ្នាំនេះ គឺការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ គឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ ហើយឆាប់រហ័ស។ ទន្ទឹងនឹងហ្នឹង អ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍ហើយបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃស្លាប់ហ្នឹង គឺត្រូវទទួលខុសត្រូវតាមច្បាប់ដោយតឹងរ៉ឹងហើយម៉ឺងម៉ាត់ផងដែរ មិនមែនមានន័យថា សងសំណងហើយរួចខ្លួនទេ! សងសំណង ក៏នៅតែសងសំណង ទទួលខុសត្រូវតាមផ្នែកព្រហ្មទណ្ឌនៅតែទទួលខុសត្រូវ។ ហើយករណីដែលយើងនិយាយថា បុកគេស្លាប់បង់លុយហើយរួចខ្លួនហ្នឹង គឺមិនមានទៀតទេ មិនឱ្យមានទៀតទេ នៅក្នុងក្របខណ្ឌនៃយុទ្ធនាការនៃការទម្រង់ហ្នឹង »។

ប៉ុន្តែ បើទោះពីជាក្រសួងយុត្តិធម៌អនុវត្តតឹងរ៉ឹងយ៉ាងណាក៏ដោយ លោក សេង ឌីណា អះអាងថា កន្លងមកជនបង្កគ្រោះថ្នាក់ចរាចរណ៍មួយភាគធំ គឺបំណងល្អក្នុងការសងសំណងជូនគ្រួសារជនដែលស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជាជនបង្កដឹងថាសងសំណងជាទឹកប្រាក់ហើយមិនរួចខ្លួនពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឬជាប់ពន្ធនាគារក៏ដោយ។

គួរឱ្យដឹងថា កាលពីទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវយុទ្ធនាការចំនួនពីរគឺការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ ដែលគិតមកទល់ឆ្នាំ២០២៤នេះគឺមានរយៈពេល១ឆ្នាំ។

តាមរយៈសន្និសីទសារព័ត៌មាន លោក សេង ឌីណា បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឬមុនថ្ងៃក្រសួងយុត្តិធម៌ដាក់ចេញយុទ្ធនាការទាំង២ គឺសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ចាស់ដែលកកស្ទះនៅតាមតុលាការទូទាំងប្រទេស គឺមានចំនួន ១០៤១ករណី ហើយសំណុំរឿងទាំងនេះ តុលាការបានដោះស្រាយសំណុំរឿងនេះរួចរាល់ចប់សព្វគ្រប់១០០%នៅខែវិច្ឆិកា ឆ្នាំ២០២៤។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង ឌីណា បានឱ្យដឹងទៀតថា ក្រោយថ្ងៃក្រសួងប្រកាសដាក់ចេញយុទ្ធនាការទាំង២ (ក្រោយថ្ងៃ០៩ ខែមករា ឆ្នាំ២០២៤) គឺមានសំណុំរឿងថ្មីចូលមកតុលាការទូទាំងប្រទេសចំនួន៥៤៧០ករណី ហើយសំណុំរឿងទាំងនេះត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់បាន៨៧,៨៨%៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


