ចរាចរណ៍
តុលាការសម្រេចចោទប្រកាន់អ្នកបើករថយន្ដក្រោមជាតិស្រវឹងបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់នៅលើស្ពានជ្រោយចង្វារ
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចោទប្រកាន់លើអ្នកបើកបររថយន្ដស្ថិតក្រោមជាតិស្រឹង និងបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់នៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

ជនត្រូវចោទមានឈ្មោះ យួន វឌ្ឍនៈបញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ ដែលជាអ្នកបើកបររថយន្ត ម៉ាក TOYOTA PRIUS ត្រូវវបានចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ តាមមាត្រា ៨៥ នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

តាមសេចក្ដីប្រការព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បុគ្គល់ឈ្មោះ យួន វឌ្ឍនៈបញ្ញា បានបើករថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CD-4071 បើកបរក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០,៦១Mg/L បុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉ក ០១គ្រឿង ម៉ាក HONDA WAVE ពណ៌ខៀវ ពាក់ផ្លាកលេខ សៀមរាប 1C-3581 បណ្តាលឱ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះ គ្រី សិលា ភេទប្រុស អាយុ ៣៣ឆ្នាំ ស្លាប់ក្រោយ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


