សន្តិសុខសង្គម
៤ថ្ងៃ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចាប់អ្នកជិះបញ្ច្រាសឃាត់បានម៉ូតូ២៦គ្រឿង
គិតចាប់ពីថ្ងៃច័ន្ទ ទី៧ មកដល់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ស្ទាក់ចាប់អ្នកបើកបរបញ្ច្រាសតាមពីក្រោយរថយន្ដស៊ីរ៉ែនបានម៉ូតូសរុប២៦ដើម្បីអប់រំណែនាំ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានប្រាប់ កម្ពុជាថី្ម ថា ការចុះអនុវត្តច្បាប់ចរាចរណ៍នេះ គឺធ្វើឡើងរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង៦និង៣០នាទី ដល់ម៉ោង៨និង១៥នាទីព្រឹកលើកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

លោកចៅសង្កាត់បន្ថែមថា ការឃាត់ម៉ូតូអ្នកជិះបញ្ច្រាសនេះ គឺបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រយៈពេល៣ថ្ងៃ ដើម្បីធ្វើកិច្ចសន្យា និងធ្វើការណែនាំ រួចប្រគល់ជូនម្ចាស់វិញ។ បើតាមលោកចៅសង្កាត់ ម៉ូតូដែលឃាត់ទុកទាំង២៦គ្រឿងនេះ គឺមិនមានអ្នកធ្លាប់ធើ្វកិច្ចសន្យាកាលពីមុននោះ ពោលគឺសុទ្ធតែអ្នកថ្មីទាំងអស់៕
អត្ថបទ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


