ចរាចរណ៍
រថយន្ដដឹកទឹកកកបុករះម៉ូតូពីរគ្រឿងបណ្ដាលឲ្យកម្មកររោងចក្រពីរនាក់ប្ដីប្រពន្ធស្លាប់ និងម្នាក់ទៀតរបួសធ្ងន់
រថយន្ដដឹកទឹកកកមួយគ្រឿងបើកបុករះម៉ូតូចំនួនពីរគ្រឿងបណ្ដាលឲ្យប្ដីប្រពន្ធមួយគូជាកម្មករកម្មការិនីរោងចក្រស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០៥ វេលាម៉ោង៦និង៤៥នាទី តាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចទល់មុខប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជីខ្មារ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ។ រថយន្តបង្កជាប្រភេទរថយន្តកូរ៉េដឹកទឹកកកអនាម័យរូបសញ្ញា អីវ៉ា ពាក់ស្លាកលេខ ភ្នំពេញ 2 BE1550 ពណ៌ ស ដែលអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយរថយន្តខាងលើបានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យម្ចាស់រងរបួសធ្ងន់ ហើយក៏រ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរី ២០១៧ ពាក់ស្លាកលេខតាកែវ 1N 4315 បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត កម្មករ កម្មការិនី ពីរនាក់ប្ដីប្រពន្ធនៅកន្លែងកើតហេតុតែម្តង។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរនៃអធិការដ្ឋាននគរបាលស្រុកទ្រាំ ជនរងគ្រោះដែលស្លាប់ឈ្មោះ សែត កុសល អាយុ៣៨ (ប្ដី)និងប្រពន្ធឈ្មោះ មួង ស្រីឡាត់ អាយុ៤១ឆ្នាំ ទាំង២នាក់រស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ហើយមុនពេលកើតហេតុពួកគាត់ បានដឹកគ្នាទៅបម្រើការងារនៅរោងចក្រ HC Global factory Co LTD ដែលមានអាសយដ្ឋាននៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
បច្ចុប្បន្នវត្ថុតាងទាំងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង យកមករក្សាទុកនៅអធិការដ្ឋាន ក្រោយវាស់វែងធ្វើកំណត់ហេតុរួច ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


