Connect with us

ព័ត៌មានជាតិ

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

បានផុស

នៅ

បើ​តាម​យោង​តាម​ឯកសារ​ដែល​កម្ពុជា​ថ្មី​ទទួល​បាន ក្នុង​ឱកាស​ចុះ​​បេសកកម្ម​ទ្រង់ទ្រាយ​ធំ​ទៅកាន់ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​ទ្រង់ទ្រាយ​ធំពី​ឧស្សាហកម្មរ៉ែ និង​កសិឧស្សាហកម្មទេសចរណ៍ ដឹក​នាំ​ដោយ​ក្លិប​អ្នក​​កាសែត​កម្ពុជា បច្ចុប្បន្ន​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​សរុប​មាន​ចំនួន​ ១១ ក្រុមហ៊ុន ប្រតិបត្តិការ​នៅ ៦ ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​របាយការណ៍​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ទាំង ១១ ដែល​កំពុង​វិនិយោគ​អាជីកម្ម​រ៉ែ​មាស​ក្នុង​ប្រទេស​កម្ពុជា​មាន៖

-ក្រុមហ៊ុន​ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ​អូរខ្វាវ ខេត្ត​មណ្ឌលគិរី
-ក្រុមហ៊ុន ស៊ីនសាន អ៊ិនដាសស្ទៀល (ខេមបូឌា) ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ ភ្នំខ្លុង ខេត្ត​ព្រះវិហារ
-ក្រុមហ៊ុន ដែលខុម (កម្ពុជា) ភីធីស៊ី. អិលធីឌី ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ ភ្នំខ្លុង ខេត្ត​ព្រះវិហារ
-ក្រុមហ៊ុន រង់ ឈីង អ៊ុនដាសស្ទៀល អ៊ិនវេសមេន (ខេមបូឌា) ខូ អិលធីឌី ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ ចុងផ្លាស់ ខេត្ត​មណ្ឌលគិរី​
-ក្រុមហ៊ុន សឹង យន្ត គ័ង យិក ខូ អិលធីឌី ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ អូរត្រូន ខេត្ត​ក្រចេះ​
-ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបម៉ិន ឯ.ក ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ ភ្នំជី ខេត្ត​កំពង់ធំ​
-ក្រុមហ៊ុន ភូ យ៉ាង (ខេមបូឌា) ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ ភ្នំព្រឹក ខេត្ត​បាត់ដំបង​
-ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ុនដាសស្ត្រី ឯ.ក ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ ភ្នំជី ខេត្ត​កំពង់ធំ​
-ក្រុមហ៊ុន អូរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ​ភ្នំប៉ាង ខេត្ត​រតនគិរី
-ក្រុមហ៊ុន មេអូ ហ្គោល (ខេមបូឌា) អិលធីឌី ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ​អូរយ៉ាដាវ ខេត្ត​រតនគិរី
-ក្រុមហ៊ុន ទ្រីផូឌី ប្រស្ទើ ម៉ាញនឹង ( ខេមបូឌា ) ដែល​មាន​ទីតាំង​ប្រតិបត្តិការ​នៅ សំបូរ ខេត្ត​ក្រចេះ

បើ​តាម​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ចំណោម​គម្រោងទាំង ១១ ខាងលើមាន ៧ គម្រោង កំពុង​ធ្វើ​ប្រតិបត្តិការ​ទាញយករ៉ែពេញលេញ តាំងឆ្នាំ២០២១ មក និង​ ៤ គម្រោង ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍។

គិតត្រឹមចុងឆ្នាំ២០២៤ សួយសារ​រ៉ែមាស​សរុបប្រមាណ ៣០ លានដុល្លារអាមេរិក ត្រូវបាន​ប្រមូល​ចូល​រដ្ឋ៕ នេះបើតាម​របាយការណ៍ពីអគ្គនាយកដ្ឋានធនធាន​រ៉ែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥៩ នាទីutes មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៤ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៤ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម