Connect with us

ព័ត៌មានជាតិ

សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ហ៊ុនសែនមណ្ឌលគិរី ទទួល​បាន​ប្រព័ន្ធ​ចម្រោះទឹកស្អាត​ក្រោម​ជំនួយ​របស់​អង្គការ​បូដា​កម្ពុជា

បានផុស

នៅ

ដើម្បី​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត​ទទួលទាន និង​មាន​សុវត្ថិភាព​ដល់សិស្សានុសិស្ស​នៅក្នុងសាលា រដ្ឋបាលខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយអង្គការបូដាកម្ពុជា រៀបចំបើក និងប្រកាសដាក់ឱ្យដំណើរការនូវហេដ្ឋារចនាសម្ព័ន្ធចម្រោះទឹកទទួល​ទាន នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិត​ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាញ ប៊ុណ្ណា បានលើកឡើងថា តាមក្រុមការងារបច្ចេកទេស ប្រព័ន្ធចម្រោះទឹកស្អាតទទួលទាននេះ​មាន​សមត្ថភាពផលិតទឹកចន្លោះពី១ ទៅ១.៥ ម៉ែត្រគូប ក្នុងរយៈពេល១ម៉ោង ហើយទឹកដែលបានចម្រោះត្រូវឆ្លងកាត់បំពង់ ធ្យូងសកម្ម បំពង់សំលី និងបំពង់យូវី ដែលធានានូវគុណភាពទឹកសម្រាប់ទទួលទាន។លោកបន្ថែមថា ក្រៅពីប្រព័ន្ធចម្រោះ អង្គការបូដាកម្ពុជាក៏មានដំឡើងកន្លែងយកទឹកទទួលទាន៣ទីតាំងបន្ថែមទៀតនៅក្នុងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដើម្បីផ្តល់ភាពងាយស្រួលដល់ការយកទឹកទទួលទានរបស់សិស្សានុសិស្ស។

លោករងខេត្តរំពឹងថា លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស បុគ្គលិកសិក្សានៅទីនេះ នឹងទទួលបានសេវាសុខភាពអនាម័យប្រកបដោយគុណភាព រួមជាមួយទឹកទទួលទាន ដែលធានាគុណភាព និងសុវត្តិភាព១០០% ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ទឹក​ពិសា។

ជា​មួយ​គ្នា​នេះ លោក អភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែរក្សា ការពារសមិទ្ធិផលនេះឱ្យបានល្អ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការបូដាកម្ពុជា ដែលបានជួយឧបត្ថម្ភប្រព័ន្ធចម្រោះទឹកស្អាតទទួលទានដល់វិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី ក្នុងការចូលរួមចំណែកកាត់បន្ថយការចំណាយថវិការបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានមួយចំនួនធំ ជាពិសេសការទទួលទានទឹកស្អាតជាប្រចាំ អាចជួយលើកកម្ពស់​សុខុមាលភាព និងសុខភាព​របស់សិស្សានុសិស្សបាន។

ជាមួយគ្នានេះ លោក មួរ គារ អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែសង្គម អង្គការបូដា កម្ពុជា ក៏បានលើកឡើងផងដែរថា ការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកនេះ មិនមែនគ្រាន់តែតម្លើង បំពង់ទឹក និងធុងទឹកនោះទេ គឺជាការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹក​មួយ​ដែល​មាន​សមត្ថភាពពេញលេញក្នុងការចម្រោះទឹកដែលនឹងផ្តល់ឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នក​លក់​ទាំង​អស់​នៅ​ក្នុងសាលា ទទួលបានសុខុមាលភាពល្អតាមរយៈទឹកពិសារសុវត្ថិភាព និងធានាថាសិស្សានុសិស្សម្នាក់ៗដែល​មក​សាលារៀន នឹង​ទទួល​បាន​ទឹក​សុវត្ថិភាពសម្រាប់ទទួលទានគ្រប់គ្រាប់ គ្រប់ៗគ្នា។

លោក មួរ គារ បន្ថែមថា ក្រោមសមិទ្ធផលនេះ ធានាបានថាទឹកដែលមាននៅក្នុងសាលា គឺមិនមែនត្រឹមតែជាទឹកប្រើប្រាស់ធម្មតានោះទេ តែ​វា​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើសុខភាព អនាម័យនិងចីរភាពនៃទឹក និង​ជា​ទឹក​ដែល​មាន​សុវត្ថិភាពសម្រាប់ទទួលទាន៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ វិនាទី មុន

សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ហ៊ុនសែនមណ្ឌលគិរី ទទួល​បាន​ប្រព័ន្ធ​ចម្រោះទឹកស្អាត​ក្រោម​ជំនួយ​របស់​អង្គការ​បូដា​កម្ពុជា

កីឡា២០ នាទីutes មុន

ក្រុម​នារី​កម្ពុជា បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ដំបូង

ព័ត៌មានជាតិ៣៦ នាទីutes មុន

អភិបាល​ខេត្ត​ប៉ៃលិន ប្រាប់​ពលករខ្មែរ​ដែល​​មក​ពី​ថៃកុំ​ព្រួយ​បារម្ភ​រឿងអត់​ការងារ ព្រោះរាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​រួច​រាល់​ហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន​ និង សហស្ថាបនិក Big Bad Wolf Books ធ្វើ​សន្និសីទ​ផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia»

ព័ត៌មានជាតិ៤ ម៉ោង មុន

ធានារ៉ាប់រង​ជា​សំណាញ់​សុវត្ថិភាព​សង្គម ដ៏​ចាំ​បាច់​សម្រាប់​សង្គម និងក្រុមគ្រួសារនីមួយៗ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

ព័ត៌មានជាតិ១០ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ណេតាន់យ៉ាហ៊ូ ប្រកាសជោគជ័យជាប្រវត្តិសាស្រ្តលើ អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

Sokha Hotels

ព័ត៌មានពេញនិយម