ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរការសម្ពោធហាងគ្រឿងអលង្ការ T&L JEWELRY នៅកម្ពុជា ក្រោមម្លប់សន្តិភាព
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងនូវការចូលរួមអបអរសាទរចំពោះការសម្ពោធហាងគ្រឿងអលង្ការធីអែនអិល T&L JEWELRY នៅកម្ពុជា ជាការចូលរួមអភិវឌ្ឍន៍សង្គមជាតិក្រោមម្លប់សន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងចូលរួមសាទរបែបនេះ ខណៈពេលអញ្ជើញផ្តល់កិត្តិយសកាត់ខ្សែបូបើកសម្ពោធហាងគ្រឿងអលង្ការ ធីអែនអិល T&L JEWELRY របស់លោកស្រី លាង ធារ៉ា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១១៦-១១៨ ផ្លូវ Claster បុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះ លោកស្រី លាង ធារ៉ា និងឧកញ៉ា ឌី ជោត ដែលបានខិតខំពង្រឹងសមត្ថភាព និងការអភិវឌ្ឍខ្លួនបានយ៉ាងលឿនចូលក្នុងវិស័យជំនួញ និងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គម និងការងារមនុស្សធម៌ផងដែរ។ តាមរយៈសកម្មភាពរបស់លោកស្រី និងឧកញ៉ា ដែលជាអ្នកបម្រើក្នុងវិស័យឯកជន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

លោកស្រី លាង ធារ៉ា ម្ចាស់ក្រុមហ៊ុន Theara Leang Co.,Ltd ជាស្ត្រីដែលមានរូបសម្រស់ស្រស់ស្អាត ឆ្លាត ហើយពូកែ និងអ្នកមានគាំទ្រច្រើនលើជំនួញរបស់លោកស្រី តាមរយៈបណ្ដាញសង្គម។ លោកស្រីក៏បានអភិវឌ្ឍន៍ខ្លួនពីស្ត្រីមេផ្ទះម្នាក់ មកជាអ្នកលក់អនឡាញធម្មតា ក្លាយជាម្ចាស់អាជីវកម្មធំៗដូចជា ៖ ហាងលក់កាបូប និងសម្លៀកបំពាក់នារី T&L Fashion, ផលិតផលថែរក្សាសម្ផស្សម៉ាកយីហោខ្មែរ ធីអែនអិលនែតឈើរ៉ល T&L Natural ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនកម្ពុជា, មជ្ឈមណ្ឌលថែរក្សាសម្រស់ T&L Beauty Center ដែលមានអតិថិជនជាច្រើន កំពុងបានទទួលសេវាកម្ម។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ លោកស្រី លាង ធារ៉ា កាន់តែទទួលបាននូវការគាំទ្រពីអតិថិជន និងជោគជ័យក្នុងមុខជំនួញ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ