Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី​កម្ពុជា៖ មុន​ដំណើរការ​រោងចក្រ ​ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ចម្រោះ​ទឹក​កខ្វក់​ មិនមែន​ផ្តើម​ដំណើការ​ ទើប​ចាប់ផ្តើម​ធ្វើ​នោះ​ទេ

បានផុស

នៅ

នាយករដ្ឋម្រ្តី​កម្ពុជា​បាន​ណែនាំ​ដល់​មន្រ្តី​ជំនាញ និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​រោងចក្រ​សហគ្រាស ធ្វើ​យ៉ាង​ណា​ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ចម្រោះ​ទឹក​កខ្វក់ ដើម្បី​ការពារ​ការ​បំពុល​បរិស្ថាន និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។

ថ្លែង​ពី​វេទិកា​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្រុង​តាខ្មៅ​​ខេត្ត​កណ្តាល ​កាល​ពី​ម្សិលមិញ​នេះ សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា រោងចក្រ​មួយ​ចំនួន​ដែល​ផលិត​វត្ថុធាតុ​ដើម ឬ​ប្រើប្រាស់​សារធាតុ​គីមី​ខ្ពស់​ដូចជា​រោងចក្រ​បោក​គក់​សំលៀកបំពាក់ ទាមទារ​អនុវត្ត​ក្រប​ខណ្ឌ​បរិស្ថាន​ឲ្យ​បាន​ច្បាស់លាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «មុន​ដំណើរការ​រោងចក្រ សហគ្រាស​ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ចម្រោះ​ទឹក​កខ្វក់​ឲ្យ​ហើយ មិនមែន​ចាប់ផ្តើម​ដំណើការ​ទើប​ចាប់ផ្តើម​ធ្វើ​នោះ​ទេ»។

ជាក់ស្ដែង​នាយករដ្ឋមន្ត្រី​លើក​ឡើង​រោងចក្រ​មួយ​នៅ​ខេត្ត​បាត់ដំបង ដែល​រង​ការ​ផាក​​ពិន័យ​និង​ឲ្យ​ផ្អាក​ដំណើរការ​ទាំង​ស្រុង ដោយសារ​បង្ហូរ​ទឹក​ចូល​ស្ទឹង​សង្កែ។

សម្តេច​បាន​ណែនាំ​ដល់​បណ្តា​រាជធានី​ជាពិសេស​នៅ​ជាប់​ដងទន្លេ និង​សមុទ្រ ត្រូវ​យកចិត្តទុកដាក់​ចុះ​​ពិនិត្យ​តាមដាន​ជាប់​ជា​ប្រចាំ និង​មិន​ត្រូវ​យោគយល់ ករណី​រក​ឃើញ​ការ​បំពាន​គោលការណ៍​បរិស្ថាន​ត្រូវ​ផ្អាក​ទាំង​ស្រុង​មុន​ឲ្យ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ។

រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​កាត់​បន្ថយ​ទឹក​កខ្វក់​ដែល​មិន​ទាន់​ធ្វើ​ប្រព្រឹត្តិកម្ម​បាន​ត្រឹមត្រូវ​ចូល​ក្នុង​តំបន់​ទឹក​សាធារណៈ​ដូចជា​សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក​ ឲ្យបាន​ ៥០ ត្រឹម​ឆ្នាំ ២០២៥០ តាម​រយៈ​ការ​ដាក់​ចេញ​វិធានការ​ចាំបាច់ រួម​ទាំង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ឲ្យបាន​ទូលំទូលាយ​និង​ប្រកប​ដោយ​នវានុវត្តន៍។

ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ក្រសួងសាធារណការ និង​ដឹកជញ្ជូន ក៏​បាន​កំពុង​សហការ​ជាមួយ​​បណ្តា​ប្រទេស​ជាមិត្ត និង​ដៃគូអភិវឌ្ឍន៍​នានា ដោយ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រសួង​បាន​បញ្ចប់និង​កំពុង​សាងសង់​​ស្ថានីយ​ចម្រុះទឹកកខ្វក់សរុប​ចំនួន ១៤ កន្លែង។

នៅក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្រុង​តាខ្មៅ​​ខេត្ត​កណ្តាល​ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​ក្រសួង​សាធាណការ​និង​ដឹកជញ្ជូន​បាន​គូស​បញ្ជាក់​ថា ក្រសួងសាធារណការនិងដឹកជញ្ជូន បានកំពុង​គិតគូរ​លើការ​រៀបចំ​លិខិត​​បទដ្ឋាន​គតិយុត្ត គោលនយោបាយ គោលការណ៍ណែនាំ និង​បទដ្ឋាន​បច្ចេកទេស នៃ​ការ​គ្រប់គ្រង​និង​អភិវឌ្ឍ​វិស័យ​​ទឹកកខ្វក់​នៅកម្ពុជា ព្រមទាំង​ការសិក្សា រៀបចំ​ផែនការ​មេ និង គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធចម្រុះទឹកកខ្វក់ តាមរយៈការបន្ត​ពង្រឹង​កិច្ច​សហការ ជាមួយ​ប្រទេស​ជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញការ​សាងសង់​ស្ថានីយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ស្ថានីយ​បូម​ទឹក​កខ្វក់ ប្រព័ន្ធ​បណ្តាញ​លូទឹក​កខ្វក់ ប្រព័ន្ធ​លូរំដោះទឹក​ភ្លៀង និង​ការ​សាងសង់ ទីលាន​ទុកដាក់សំរាម និងកែច្នៃសំរាម នៅតាមតំបន់ទីក្រុង និងទីប្រជុំជន​ក្នុង​ខេត្ត​គោលដៅ​សំខាន់ៗ ដែល​កំពុង​ប្រឈម​នឹងការបង្ហូរចូលនូវទឹកកខ្វក់ និងកាកសំណល់ផ្សេងៗ ដើម្បី​លើក​កម្ពស់ អនាម័យ​បរិស្ថាន និងសុខុមាលភាពសាធារណៈ។

បើ​តាមលោករដ្ឋមន្រ្តី ការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រង​ប្រព័ន្ធចម្លោះទឹកកខ្វក់ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ កំណត់ជា​អាទិភាព​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដែលស្ថិតនៅបញ្ចកោណទី៤ មុំទី៤ ត្រង់ចំណុចទី៣ “ការគ្រប់គ្រង ទុកដាក់ និង កែច្នៃសំរាម និងការពង្រីកបណ្តាញប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធ​ចម្រោះ​និងប្រព្រឹត្តកម្មទឹកកខ្វក់” និងចំណុចទី៥ “ការតម្រូវឱ្យ​មានការរៀបចំ​ច្បាប់ស្តីពី​ប្រព័ន្ធ​ទឹក​កខ្វក់”។

​ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​ប្រកាស​ឱ្យប្រើជាផ្លូវការ​នៅ​ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដែល​ច្បាប់នេះ​មានវិសាលភាព​អនុវត្តចំពោះ​ប្រព័ន្ធ​ទឹកកខ្វក់​នៅកម្ពុជា​ទាំងមូល និង​បាន​កំណត់​អំពីការ​គ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើ​ប្រតិបត្តិការ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​ធានា​ប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាព​នៃ​ប្រព័ន្ធ​ទឹក​កខ្វក់ និង​ការ​ការពារ​បរិស្ថាន រួម​ចំណែក​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​សាធារណៈ​នៅ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១១ នាទីutes មុន

​ការហូរចូលទុរេនតម្លៃថោកៗ​ពីវៀត​ណាម​ នឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក

ព័ត៌មានជាតិ១២ នាទីutes មុន

វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានឹងមានកំណើន​​ទាបជាងការរំពឹងទុក​ ជាមួយស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់​ក្នុងឆ្នាំ​នេះ

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រុយណេ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ទំនប់ទឹកក្នុងខេត្តភាគឦសានថៃជួបវិបត្តិគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំ

KPT+៥០ នាទីutes មុន

ជិត២០ឆ្នាំ ក្មេងស្រីជាប់រហស្សនាម «ស្អាតជាងគេលើលោក» មានសម្រស់ប្រែយ៉ាងណាហើយ?

Sokha Hotels

ព័ត៌មានពេញនិយម