ព័ត៌មានជាតិ
នគរបាលកម្ពុជាកំពុងកសាងនីតិវិធីសហការជាមួយថៃចាប់ខ្លួនសកម្មជនប្រឆាំងម្នាក់
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថាពេលនេះនគរបាលកម្ពុជាបានកសាងនីតិវិធីដើម្បីសហការជាមួយនគបាលថៃតាមចាប់ខ្លួនសកម្មជនប្រឆាំងជាស្ត្រីម្នាក់ដែលកំពុងមានសាលដីកាអនុវត្តន៍ទោសហើយរត់ទៅជ្រកកោនក្នុងប្រទេសថៃ និងបន្តបង្កើតព័ត៌មានមិនពិតវាយប្រហាររដ្ឋាភិបាលថែមទៀត។

លោក ឆាយ គឹមខឿន បានប្រាប់មកកម្ពុជាថ្មីនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះថា៖ «នារីនេះគឺជាមុខសញ្ញាចាស់! យើងកំពុងរៀបចំប្រមូលផ្ដុំព័ត៌មានបន្ថែមទៀតដើម្បីអនុវត្តន៍សាលដីការរបស់តុលាការកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលចោទប្រកាន់ពីអំពើរួមគំនិតក្បត់របស់គាត់ ឥឡូវនេះដោយសារគាត់រត់គេចខ្លួនគាត់បានទៅនៅប្រទេសថៃហើយបានបង្កើតនូវអាខោនគណនី៣-៤ ដើម្បីបន្តធ្វើការវាយប្រហាររដ្ឋាភិបាល»។
អ្នកនាំពាក្យនគរបាលជាតិកម្ពុជាបានចាត់ទុកការបន្តវាយប្រហារលើរដ្ឋាភិបាលសមាជិកក្រុមប្រឆាំងម្ដងហើយម្ដងទៀតនេះគឺជាចេតនាទុច្ចរិតក្នុងបំណងញុះញង់ឱ្យសាធារណជនប្រឆាំងអាជ្ញាធរដើម្បីឱ្យពួកគេឈានទៅរកការកាន់អំណាចដោយគ្មានប្រជាធិបតេយ្យ។
លោកថា៖ «គាត់បោះឆ្នោតមិនឈ្នះរដ្ឋាភិបាល គាត់បែរជាប្រើប្រាស់គ្រប់មធ្យោបាយគឺធ្វើយ៉ាងណាមិនឱ្យកម្ពុជាបានសុខទេ! [..] សមត្ថកិច្ចរបស់យើងមិនអនុញ្ញាតជាដាច់ខាតទៅក្នុងតម្លៃណាក៏ដោយក៏ខិតខំតស៊ូទប់ស្កាត់ បន្ថយឥទ្ធិពល និងបង្ក្រាបឱ្យបាននូវអំពើប្រឆាំងប្រយោជន៍ជាតិនិងបំផ្លាញជាតិនេះ»។

គួរឱ្យដឹងដែរថាកាលពីសប្ដាហ៍មុនក្រោយពីការចរចារឿងពន្ធរវាងកម្ពុជានិងអាមេរិកត្រូវកំណត់ថ្ងៃជួបគ្នាជាលើកទី២នោះ ហ្វេសបុកផេកឈ្មោះ ស្ត្រី Oversea បានបង្ហោះសារសំឡេងដោយប្រើបច្ចេកទេសកាត់រូបភាព និងអត្ថាធិប្បាយបំភ្លៃការពិតទាក់ទងនឹងការចរចាររឿងពន្ធគយជាមួយអាមេរិកថាជាការបរាជ័យមួយ ដែលនេះត្រូវបាននគរបាលជាតិចាត់ទុកជាការធ្វើឱ្យមហាជនភ័ន្តច្រលំមកលើរដ្ឋាភិបាលកម្ពុជា។
តាមការឱ្យដឹងពីសមត្ថកិច្ចម្ចាស់ហ្វេសបុកនេះឈ្មោះ ជូ ឈឺន មានអាយុ៤២ឆ្នាំ កើតនៅខេត្តបាត់ដំបង ដែលជាមុខសញ្ញាតាមចាប់ខ្លួនពីសំណាក់អាជ្ញាធរកម្ពុជាតាមដីការរបស់តុលាការកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់។ សមត្ថកិច្ចក៏បានឱ្យដឹងថាស្ត្រីខាងលើក៏បានប្រើប្រាស់បណ្ដាញសង្គម៣ទៀតដែលមានឈ្មោះ ស្ទឹង សម្ងាត់ ឈ្មោះ Chhin Chou និងគណនីឈ្មោះ ម៉ៅ បង ដើម្បីបង្ហោះព័ត៌មានញុះញ៉ង់ផងដែរ។
កម្ពុជា-ថៃ ធ្លាប់បានបញ្ជាក់ជាច្រើនលើកច្រើនសាររួមមកហើយថាមិនឱ្យមាននរណាម្នាក់យកទឹកដីខ្លួនដើម្បីធ្វើការប្រឆាំងរដ្ឋទាំងពីរនោះទេ ហើយថ្មីនេះៗកាលពីខែមេសាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មកកម្ពុជា ទាំងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃបានប្ដេជ្ញាបែបនេះបន្តទៀតដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច