ព័ត៌មានជាតិ
ឆមាសទី ១ ឆ្នាំ ២០២៥ ទេសចរអន្តរជាតិមកកម្សាន្តខេត្តសៀមរាបមានជាង ៥ សែននាក់ កើនឡើង ៨% ធៀបឆ្នាំ ២០២៤
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសកើនឡើងប្រមាណ ៨% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តខេត្តសៀមរាបមានចំនួន ៥៦៧ ៦៧៣ នាក់ កើនឡើង ៨.៧៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដែលមានចំនួន ៥២១ ៩៥០ នាក់។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានបង្ហាញពីកំណើនភ្ញៀវទេសចរក្នុងស្រុកក្នុងឆមាសទី ១ ឆ្នាំ ២០២៥ កើនឡើងប្រមាណ ៥០.៩១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
ពាក់ព័ន្ធកំណើនភ្ញៀវទេសចរមកខេត្តសៀមរាប បើតាមមន្រ្តីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានឲ្យដឹងថា ការធ្វើដំណើរតាមផ្លូវអាកាសក៏មានការកើនឡើង ក្រោយមានការបើកជើងហោះហើរថ្មីៗតភ្ជាប់មកអាកាសយានដ្ឋានសៀមរាបអង្គរ។
លោក យឹម សានីរាន មន្ត្រីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានប្រាប់ដល់កម្ពុជាថ្មីថា លោកសង្កេតឃើញមានកំណើនភ្ញៀវធ្វើដំណើរតាមយន្តហោះមានការកើនឡើងមួយរយៈចុងក្រោយនេះ ក្រោយមានការតភ្ជាប់ជើងហោះហើរថ្មីៗមកអាកាសយានដ្ឋានសៀមរាបអង្គរ។
លោកបានលើកឡើងពីការវិវឌ្ឍនថ្មីៗក្រោយក្រុមហ៊ុនអាកាសចរណ៍ Emirate បើកការហោះហើរពីខេត្តសៀមរាបទៅទីក្រុងឌុយបៃ ៣ ជើង ក្នុងមួយសប្តាហ៍។ ខណៈថ្មីៗនេះទៀត ក៏មានការបង្កើនជើងហោះហើរពីខេត្តសៀមរាបទៅទីក្រុងបាងកក និងពីទីក្រុងបាងកកមកខេត្តសៀមរាប ក្រោយមានការបិទខ្ទប់ព្រំដែនគោករវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ បើតាមលោក យឹម សានីរាន តាមព័ត៌មានដែលលោកទទួលបាននៅអំឡុងខែកក្កដានេះ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក៏នឹងបើកការហោះហើរពីខេត្តសៀមរាបទៅទីក្រុងសិនជិនប្រទេសចិន ដែលនឹងរុញកំណើនភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសមកខេត្តសៀមរាបកើនឡើងថែមទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


