ព័ត៌មានជាតិ
ចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ ៤ ទៀត ភ្ជាប់ការហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរ
បើតាមប្រភពពីមន្រ្តីបម្រើការនៅអាកាសយានដ្ឋានសៀមរាបអង្គរបានបញ្ជាក់ដល់កម្ពុជាថ្មីថា នៅចុងឆ្នាំ ២០២៥ នេះ នឹងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ ទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរ។
លោក ពេជ្រ សុប៉ុនតារា មន្រ្តីទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានឲ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរនឹងទទួលបានជើងហោះហើរពីក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៤ ទៀត ដែលគ្រោងតភ្ជាប់មកអាកាសយានដ្ឋានសៀមរាបអង្គរក្នុងខេត្តសៀមរាបនៅចុងឆ្នាំ ២០២៥ នេះ។

ក្រុមហ៊ុនថ្មីបន្តបន្ទាប់ដែលនឹងភ្ជាប់ប្រតិបត្តិការហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរមាន ក្រុមហ៊ុន Qatar Airways មកពីដូហា ក្រុមហ៊ុន IndiGo មកពីឥណ្ឌា ក្រុមហ៊ុន Eastarjet មកពីសេអ៊ូល ប្រទេសកូរ៉េ និងក្រុមហ៊ុនអាកាសចរណ៍ Firefly មកពីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោក ពេជ្រ សុប៉ុនតារា បានបន្តថា ក្រុមហ៊ុន Emirate ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមានមូលដ្ឋាននៅទីក្រុងឌុយបៃ ក៏ទើបបើកការតភ្ជាប់ជើងហោះហើរជាប្រវត្តិសាស្ត្រមកអាកាសយានដ្ឋានសៀមរាបអង្គរកាលពីខែមិថុនានេះ។
បើតាមប្រភពពីមន្រ្តីនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យដឹងថា ថ្មីៗនេះមានសន្ទុះកើនឡើងការធ្វើដំណើរតាមជើងហោះហើរពីខេត្តសៀមរាបទៅទីក្រុងបាងកក និងពីទីក្រុងបាងកកមកខេត្តសៀមរាប ក្រោយមានការបិទខ្ទប់ព្រំដែនរវាងប្រទេសទាំងពីរ។
ស្របពេលគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក៏កំពុងពង្រីកតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅថ្មីៗដែលនឹងរុញកំណើនភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសមកខេត្តសៀមរាបកាន់តែកើនឡើងថែមទៀត។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសកើនឡើងប្រមាណ ៨% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តខេត្តសៀមរាបមានចំនួន ៥៦៧ ៦៧៣ នាក់ កើនឡើង ៨.៧៦% ខណៈភ្ញៀវទេសចរក្នុងស្រុកក៏មានកំណើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


