ព័ត៌មានជាតិ
មន្ទីរពេទ្យកម្រិតកំពូលរបស់ ម៉ាឡេស៊ី លើកទឹកចិត្តអ្នកជំងឺមកពីកម្ពុជា ជាមួយសេវាព្យាបាលទាបជាង ថៃ ដល់ទៅ ៣០ភាគរយ
ស្របពេលតម្រូវការព្យាបាលប្រកបដោយប្រសិទ្ធិភាព កំពុងកើនឡើងខ្លាំងទូទាំងតំបន់អាស៊ីអាគ្នេយ៍ ពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាជាដើមនោះ មន្ទីរពេទ្យដ៏ទំនើបបំផុតមួយរបស់ម៉ាឡេស៊ី បានលើកទឹកចិត្តពលរដ្ឋកម្ពុជា ងាកមករកសេវាសុខាភិបាលរបស់ខ្លួន ជាមួយបច្ចេកវិទ្យាកម្រិតកំពូលក្នុងប្រទេស ដោយធានានូវការរៀបចំកញ្ចប់ព្យាបាល និងតាមដានសុខភាពដ៏ពិសេសមួយសម្រាប់ពលរដ្ឋកម្ពុជាទៀតផង។

Sunway Medical Centre – Penang ជាមន្ទីរពេទ្យកម្រិតកំពូលមួយក្នុងតំបន់អាស៊ាន ដោយបានបំពាក់នូវបរិក្ខារព្យាបាលជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ពិសេសការព្យាបាលជំងឺមហារីកប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈម៉ាស៊ីនព្យាបាលដោយថាមពលនុយក្លេអ៊ែរ (Nuclear Reactor Treatment) ក៏ដូចជា Robotic Surgery សម្រាប់ជំនួយដល់ការវះកាត់ និងប្រព័ន្ធតាមដានសុខភាពវ័យឆ្លាត ហៅថា AI ជាដើម។


ក្នុងកិច្ចសម្ភាសជាមួយប្រតិភូព័ត៌មានកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី វេជ្ជបណ្ឌិត Christine Lee នាយកប្រតិបត្តិ Sunway Medical Centre – Penang បានលើកឡើងថា ដោយឃើញតម្រូវការសេវាសុខាភិបាលកម្រិតខ្ពស់កើនឡើងខ្លាំងក្នុងចំណោមពលរដ្ឋកម្ពុជា មន្ទីរពេទ្យសាន់វេ បានយកចិត្តទុកដាក់ និងបង្កើតឲ្យមានកញ្ចប់ព្យាបាល ជាពិសេសសម្រាប់អ្នកជំងឺមកពីប្រទេសកម្ពុជា។
វេជ្ជបណ្ឌិត Christine Lee បញ្ជាក់ដែរថា Sunway Medical Centre – Penang បានបំពាក់បរិក្ខាព្យាបាលកម្រិតពិភពលោក ទាំងជំងឺទូទៅ និងការវះកាត់ដោយមានជំនួយពី Robotic ក៏ដូចជាជំងឺមហារីក ដោយបរិក្ខារទាំងនោះ អាចជួយកាត់បន្ថយពេលវេលាព្យាបាល ជាមួយប្រសិទ្ធិភាពខ្ពស់។

វេជ្ជបណ្ឌិត Susan Loo Pooi San នាយកផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Sunway Medical Centre – Penang បញ្ជាក់ថា ក្រៅពីបរិក្ខាទំនើបចុងក្រោយ (Advanced Medical Technology) មន្ទីរពេទ្យនេះ ក៏មានវេជ្ជបណ្ឌិតគ្រប់ជំនាញសរុបជាង ៩០នាក់ ដើម្បីជួយប្រឹក្សា និងព្យាបាលដល់អ្នកជំងឺ ដែលសំដៅធ្វើយ៉ាងណាកាត់បន្ថយរយៈពេលព្យាបាល និងឆាប់ជាសះស្បើយ។

ដោយឃើញថា បញ្ហាសុខភាពឧស្សាហ៍កើតមានលើចាស់ជរា ពិសេសបញ្ហាសន្លាក់ជង្គង់ដែលបង្កផលវិបាក ឬមិនអាចដើរបានសម្រាប់អ្នកជំងឺភាគច្រើនជាចាស់ជរានោះ ជាហេតុនាំជំរុញឱ្យ Sunway Medical Centre – Penang ពាំនាំមកនូវបច្ចេកវិទ្យា Robotic Surgery សម្រាប់ជំនួយដល់ការវះកាត់ជង្គង់ដែលមានបញ្ហារ៉ាំរ៉ៃ។
បើតាមវេជ្ជបណ្ឌិត Ahmad Fauzey Bin Kassin អ្នកឯកទេសផ្នែកវះកាត់សរីរាង្គសន្លាក់ និងឆ្អឹង លើកឡើងថា បញ្ហសន្លាក់ គឺជាជំងឺរ៉ាំរ៉ៃដេលទាមទារការព្យាបាលរយៈពេលយូរ ហេតុនេះហើយបានជា Sunway Medical Centre – Penang បានរៀបចំការព្យាបាលវះកាត់ Robot ជាបចេ្ចកវិទ្យាទំនើបមួយ ហៅថា Robotic Surgery។
លោកថា ការវះកាត់ប្រភេទនេះ គឺមានប្រសិទ្ធភានិងជោគជ័យខ្ពស់ ហើយអ្នកជំងឺគឺអាចដើរបានត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះក្រោយការវះកាត់។
វេជ្ជបណ្ឌិត Christine Lee បង្ហើបដែរថា បច្ចុប្បន្ន Sunway Medical Centre – Penang គឺជាមន្ទីរអន្តរជាតិទំនើបបំផុតមួយនៅម៉ាឡេស៊ី និងកំពុងទទួលការព្យាបាលអ្នកជំងឺមកពីគ្រប់ទិសទីក្នុងតំបន់ ពិសេសអ្នកជំងឺមកពីប្រទេសឥណ្ឌូនេស៊ី។
លោកស្រីបន្តថា ដើម្បីលើកទឹកដីពលរដ្ឋកម្ពុជាទទួលបានសេវាព្យាបាលដ៏មានប្រសិទ្ធភាព និងជឿទុកចិត្ត Sunway Medical Center Penang បានរៀបចំនូវកញ្ចប់ព្យាបាលពិសេសហៅថា ទេសចរសុខភាព ដោយមានតម្លៃសមរម្យ។ ក្នុងនោះអ្នកជំងឺមិនចាំបាច់ខ្វាយខ្វល់ពីអ្នកបកប្រែ កន្លែងសម្រាកសម្រាប់ក្រុមគ្រួសារ (អ្នកកំដរ) និងសេវាបដិសណ្ឋារកិច្ចផ្សេងទៀតតទៅទៀតឡើយ ដោយមន្ទីរពេទ្យគឺទទួលខុសត្រូវរៀបចំគ្រប់បែបយ៉ាង។
តួយ៉ាង សម្រាប់អ្នកជំងឺមកសម្រាកព្យាបាលមួយយប់នៅ Sunway Medical Centre – Penang ក្រុមគ្រួសាររបស់គាត់នឹងទទួលបានបន្ទប់ដោយឥតគិតថ្លៃនៅឯសណ្ឋាគារ Sunway Hotel Seberang Jaya ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sunway Group តែម្តង។ លើសពីនេះ វេជ្ជបណ្ឌិត Christine Lee អះអាងថា តម្លៃសេវាព្យាបាលនៅមន្ទីរពេទ្យលោកស្រី គឺទាបជាសេវាព្យាបាលនៅមន្ទីរពេទ្យទំនើបក្នុងប្រទេសថៃដល់ទៅ ៣០% ឯណេះ។

Sunway Medical Centre – Penang គឺស្ថិតក្នុងរដ្ឋដ៏ល្បីល្បាញរបស់ម៉ាឡេស៊ី គេស្គាល់ថា Penang ក្នុងទីក្រុង Penai ខណៈក្នុងខែសីហានេះដែរ មន្ទីរពេទ្យនឹងបើកការិយាល័យប្រឹក្សាការព្យាបាលរបស់ខ្លួនជាលើកដំបូងក្នុងទីក្រុងភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងព្យាបាលជូនពលរដ្ឋកម្ពុជា៕ អត្ថបទ៖ កម្ពុជាថ្មី
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៦ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


