ព័ត៌មានអន្ដរជាតិ
ក្រោយបាក់ផ្លូវ ឥឡូវអ្នកជំងឺត្រូវជម្លៀសចេញជាបន្ទាន់ ដោយសារហានិភ័យបាក់មន្ទីរពេទ្យនៅ បាងកក
មន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកក បានជម្លៀសអ្នកជំងឺចេញជាបន្ទាន់ ដោយសារតែហានិភ័យបាក់រលំ បន្ទាប់ពីហេតុការណ៍បាក់ផ្លូវ Samsen។

បំណាក់ផ្លូវនេះបានជះឥទ្ធិពលដ៏ធំដល់អគារមន្ទីរពេទ្យ ទើបធ្វើឲ្យមន្ត្រីចេញការព្រមានឲ្យប្រយ័ត្ន ហើយមន្ទីរពេទ្យផ្ទាល់ក៏ត្រូវបង្ខំចិត្តជម្លៀសអ្នកជំងឺដែរ ដើម្បីសុវត្ថិភាព។
តាមការផ្សាយរបស់ Khaosod, ក្រៅពីអ្នកជំងឺ ពលរដ្ឋរស់នៅជុំវិញនោះ ក៏ត្រូវជម្លៀសចេញផងដែរ ស្របពេលរដ្ឋបាលក្រុងបាងកក បានប្រកាសដាក់តំបន់នោះជាតំបន់ហាមចូល ព្រោះតែគ្រោះថ្នាក់។

សូមជម្រាបថា ផ្នែកមួយនៃផ្លូវ Samsen ទល់មុខមន្ទីរពេទ្យ Vajira ក្នុងខ័ណ្ឌ Dusit នៃទីក្រុងបាងកក បានបាក់ស្រុតនាព្រឹកថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ ដោយបង្កើតជារណ្ដៅជម្រៅ៥០ម៉ែត្រ។
មន្ត្រីសាលាខ័ណ្ឌ Dusit បានឲ្យដឹងថា ការបាក់ស្រុតនេះ កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹក បណ្តាលមកពីផ្ទុះបំពង់ទឹក ធ្វើឲ្យប៉ះពាល់ដល់ផ្ទៃខាងលើនៃផ្លូវ។
ឧបទ្ទវហេតុនេះបានរំខានដល់ប្រព័ន្ធប្រើប្រាស់សាធារណៈ រួមទាំងអគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅតំបន់ក្បែរនោះ។ អាជ្ញាធរបានបិទផ្លូវនៅចន្លោះផ្លូវបំបែកមន្ទីរពេទ្យ Vajira និងផ្លូវបំបែក Sang Hi ដោយជំរុញអ្នកបើកបរឲ្យគេចពីតំបន់នោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដឹងមូលហេតុបាក់ស្រុតផ្លូវដ៏ធំក្នុងទីក្រុងបាងកកហើយ!
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


