ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល អះអាងថា មន្ទីរពេទ្យរាជធានី ខេត្ត និងស្រុក ជាសសរទ្រូង នៃក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជា
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា មន្ទីរពេទ្យរាជធានី ខេត្ត និងស្រុក ជាសសរទ្រូង នៃក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ដូចនេះ មន្ទីរពេទ្យ តែងតែបម្រើ អ្នកជំងឺប្រកបដោយសុវត្ថិភាព គុណភាព សមភាព និងទាន់ពេលវេលា។

នៅក្នុងពិធីបើកសិក្ខាសាលាស្ដីពីការពិនិត្យលទ្ធផលឆ្នាំ ២០២៥ និងការរៀបចំផែនការអនុវត្តសកម្មភាពឆ្នាំ ២០២៦ សម្រាប់មន្ទីរពេទ្យរាជធានី ខេត្ត នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ កាលពីថ្ងៃទី ៥ កុម្ភៈ លោករដ្ឋមន្ត្រី បានបន្តថា «ប្រជាពលរដ្ឋនៅទូទាំងប្រទេស មានក្តីសង្ឃឹម និងជឿជាក់ថា នៅពេលដែលក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់គាត់ ត្រូវការការថែទាំ ព្យាបាល ជាពិសេសម្តាយសម្រាលកូន នៅពេលដែលអ្នកជំងឺត្រូវការការវះកាត់ ឬនៅពេលដែលត្រូវការចម្លើយរោគវិនិច្ឆ័យជាបន្ទាន់ គឺ មន្ទីរពេទ្យ តែងតែបម្រើប្រកបដោយសុវត្ថិភាព គុណភាព សមភាព និងទាន់ពេលវេលា តាមការជាក់ស្តែងរបស់យើង។ ទំនុកចិត្តទាំងនេះ គឺជាចំណុចដ៏ល្អ ហើយការរៀបចំសិក្ខាសាលា នាថ្ងៃនេះ ជាការប្រមូលផ្ដុំ ដើម្បីបង្កើនភាពទុកចិត្ត និងក្តីសង្ឃឹមដល់អ្នកជំងឺ ឱ្យស័ក្ដិសមនឹងទទួលបាននូវគុណតម្លៃនេះ»។

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា «ការវិនិយោគលើគុណភាពសេវាសុខាភិបាលនៅថ្ងៃនេះ គឺជាការវិនិយោគលើមូលធនមនុស្សសម្រាប់ថ្ងៃអនាគត។ បើប្រជាជនមានសុខភាពល្អ ប្រជាជននឹងមានសមត្ថភាពខ្ពស់ក្នុងការរៀនសូត្រ បង្កើនផលិតភាព និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គោលដៅយុទ្ធសាស្ត្ររបស់យើង គឺការបម្រើសេវាដែលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព និងសមធម៌»។

លោករដ្ឋមន្ត្រី បានណែនាំមន្ទីរពេទ្យជាតិ ត្រូវមានទំនាក់ទំនងល្អ ខិតខំឆ្លើយតប និងជួយដល់មន្ទីរពេទ្យខេត្តដែលជាសម្ព័ន្ធមេត្រីគ្នា ក្នុងភាពជាលំនាំការរៀបចំរចនាសម្ព័ន្ធ និងបទបញ្ជាផ្ទៃក្នុងនៅមន្ទីរពេទ្យខ្លួនឱ្យបានត្រឹមត្រូវ។ ចំណែកថ្នាក់ដឹកនាំ និងអ្នកជំនាញសុខាភិបាល ត្រូវពិនិត្យលើដំណើរការរបស់អង្គភាពជារួមតាមបែបបទរដ្ឋបាល នៃការគ្រប់គ្រងលក្ខន្តិកៈដោយឡែក ធនធានមនុស្ស និងការទុកដាក់គ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវសមស្របតាមនីតិវិធី។

លើសពីនេះទៀត ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការសុខាភិបាល ត្រូវខិតខំបង្កើតស្នាដៃ (Legacy) នៃការងារវិជ្ជាជីវៈរបស់ខ្លួន ទុកជាថ្ងៃអនាគតសម្រាប់អ្នកបន្តជំនាន់ក្រោយ៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


