ព័ត៌មានជាតិ
មកដឹងពីសេវាព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ទាំង១២ ក្នុងរាជធានីភ្នំពេញ ដែលជាដៃគូ ប.ស.ស.
បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានមន្ទីរពេទ្យដៃគូសហការជាច្រើន ទាំងមន្ទីរពេទ្យរដ្ឋ និងឯកជន នៅទូទាំងប្រទេស។ ក្នុងនោះរាជធានីភ្នំពេញ មានមន្ទីរពេទ្យថ្នាក់ជាតិចំនួន១២ ដែលជាដៃគូប.ស.ស ដែលផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺជាច្រើនមុខ។ ថ្ងៃនេះសូមណែនាំសេវាព្យាបាលនៅតាមមន្ទីពេទ្យថ្នាក់ជាតិទាំង១២ ដែលជាដៃគូ ប.ស.ស.ក្នុងរាជធានីភ្នំពេញ។

១.មន្ទីរពេទ្យជាតិ តេជោសន្តិភាព
មន្ទីរពេទ្យជាតិ តេជោសន្តិភាព មានផ្តល់សេវាចំនួន១៩ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករថយន្តសង្គ្រោះបន្ទាន់ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសណ្តំ និងប្រពោធនកម្ម ផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកជំងឺបេះដូង ផ្នែកប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺសួត ផ្នែកវិភាគជាលិការវិទ្យា ផ្នែកវះកាត់ ផ្នែកសម្រាកពេទ្យ ផ្នែកឱសថស្ថាន ផ្នែកមន្ទីរពិសោធន៍ ផ្នែកព្យាបាលមាត់ ធ្មេញ ផ្នែកចក្ខុសាស្ត្រ ផ្នែករោគកុមារ និងផ្នែកព្យាបាលដោយចលនា។
២.មន្ទីរពេទ្យហ្លួងម៉ែ
មន្ទីរពេទ្យហ្លួងម៉ែ ផ្តល់សេវាចំនួន១១ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ(សេវាវះកាត់តូច) ផ្នែកជំងឺមហារីក និងព្យាបាលដោយកាំរស្មី ផ្នែកប្រព័ន្ធរំលាយអាហារ និងអន្តរាគមន៍ប្រព័ន្ធរំលាយអាហារធ្លុះ ផ្នែកសង្គ្រោះបន្ទាន់ និងសាមុយ ផ្នែកប្រពោធនកម្ម ផ្នែកវះកាត់មហារីក(សេវាវះកាត់ប្រព័ន្ធរំលាយអាហារ សេវាវះកាត់សួត-ទ្រូង និងការវះកាត់ម៉ូត្រសាស្ត្រ) ផ្នែករូបភាពវេជ្ជសាស្ត្រ និងអន្តរាគមន៍រូបភាពសាស្ត្រ(ULTRASOUND,RADIOGRAPHY,CT-SCAN និង INTERVENTIONAL RADIOLOGY) ផ្នែកមន្ទីរពិសោធន៍ និងដេប៉ូឈាម ផ្នែកវិភាគសាច់ និងកោសិកាវិទ្យា សេវាផ្នែករោគស្ត្រី ផ្នែកសណ្តំ ក្រោយសណ្តំ។

៣.មន្ទីរពេទ្យព្រះកេតុមាលា
មន្ទីរពេទ្យព្រះកេតុមាលា មានផ្តល់សេវា ចំនួន២៦ ដូចជា ផ្នែកសណ្តំ ផ្នែកវះកាត់ ឆ្អឹងបាក់បែក និងរូបរាងកាយ ផ្នែកវះកាត់តម្រងនោម និងជំងឺតម្រងនោម ផ្នែកវះកាត់ពោះ និងទ្រូង ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកប្រពោធនកម្មសល្យសាស្ត្រ ផ្នែកប្រពោធនកម្មជំងឺទូទៅ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកចក្ខុរោគ ផ្នែកទន្តវទនសាស្ត្រ ឬុមាត់ធ្មេញ ផ្នែកលាងឈាម ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ២៤ម៉ោង ផ្នែកជំងឺទូទៅ ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកជំងឺសួត ផ្នែកជំងឺថ្លើម ក្រពះ និងពោះវៀន ផ្នែកឯកទេសជំងឺសើស្បែក និងឡាស៊ែ ផ្នែកវិកលវិទ្យា ផ្នែកព្យាបាលដោយចលនា ផ្នែកឱសថ ផ្នែកវិទ្យាសាស្ត្រ និងរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ ផ្នែករថយន្តសង្គ្រោះ។
៤. មន្ទីរពេទ្យកាល់ម៉ែត
មន្ទីរពេទ្យកាល់ម៉ែត ផ្តល់សេវាចំនួន៣៨ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ជំងឺវះកាត់តូច ផ្នែកប្រពោធនកម្ម ផ្នែកសណ្តំ-ភ្ញាក់ពីសណ្តំ ផ្នែកពិគ្រោះជំងឺបេះដូង អ៊ុយនីតេឆ្លុះសរសៃឈាម អ៊ុយនីតេវិបត្តិចង្វាក់បេះដូង អ៊ុយនីតេប្រពោធនកម្មបេះដូង អ៊ុយនីតេប្រពោធនកម្មវះកាត់បេះដូង អ៊ុយនីតេសង្គ្រោះបន្ទាន់បេះដូង អ៊ុយនីតេវះកាត់បេះដូង ផ្នែកជំងឺបេះដូង កុមារ ផ្នែកពិគ្រោះជំងឺមហារីក អ៊ុយនីតេវេជ្ជសាស្ត្រនុយក្លេអ៊ែរ អ៊ុយនីតេផ្សាំខួរឆ្អឹង និងព្យាបាលដោយកោសិកា អ៊ុយនីតេព្យាបាលសម្រន់ អ៊ុយនីតេជំងឺមហារីកកុមារ អ៊ុយនីតេលោហិតសាស្ត្រ អ៊ុយនីតេព្យាបាលដោយកាំរស្មី ផ្នែកសម្ពព សម្រាលកូន ផ្នែកប្រពោធនកម្មទារក ផ្នែករោគស្ត្រី ផ្នែកវះកាត់ អ៊ុយនីតេវះកាត់ប្រព័ន្ធទឹកមូត្រ អ៊ុយនីតេវះកាត់បែកបាក់ឆ្អឹង ផ្នែកេជំងឺទូទៅ អ៊ុយនីតេឆ្លុះទងសួត ផ្នែកព្យាបាលសើស្បែក និងកាមរោគ ផ្នែកប្រសាទសាស្ត្រ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកព្យាបាលមាត់-ធ្មេញ ផ្នែកព្យាបាលដោយចលនា ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកមជ្ឈមណ្ឌលលាងឈាម ផ្នែកសម្រាកពេទ្យ ផ្នែករថយន្តគិលានសង្គ្រោះ។

៥.មន្ទីរពេទ្យព្រះអង្គឌួង
មន្ទីរពេទ្យព្រះអង្គឌួង មានផ្តល់សេវា ចំនួន២១ រួមមាន ផ្នែកជំងឺមហារីក ផ្នែកពិនិត្យជំងឺក្រៅ ផ្នែកអង់ដូគ្រីន ផ្នែកវះកាត់លើផ្ទៃមុខ(MAXILLOFACIA) ផ្នែកបាក់បែកឆ្អឹង ផ្នែកប្រព័ន្ធរំលាយអាហារ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ទូទៅ ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្ត្រ(IMAGERIE) ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកវះកាត់កែសម្ភស្ស និងស្តារលទ្ធភាពពលកម្ម ផ្នែកក្រពះ ពោះវៀន ថ្លើម និតឬសដូងបាត ផ្នែកមាត់ធ្មេញ ផ្នែកសើស្បែក ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកទារក ផ្នែកចក្ខុរោគ ផ្នែកទឹកនោមផ្អែម និងបេះដូង ផ្នែកប្រព័ន្ធប្រសាទ។
៦.មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម
មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម មានផ្តល់សេវាចំនួន ១១ រួមមាន ផ្នែកពិគ្រោះជំងឺទូទៅ ផ្នែកពិគ្រោះជំងឺឆ្លង ផ្នែកពិគ្រោះជំងឺមិនឆ្លងរ៉ាំរៃ(NCD) ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសម្រាកពេទ្យ ផ្នែករោគស្ត្រី ផ្នែករូបភាពវេជ្ជសាស្ត្រ(ULTRASOUND,HEART ULTRASOUND, X-RAY) ផ្នែកវះកាត់ទូទៅ ផ្នែកជំងឺក្រពះ ពោះវៀន និងថ្លើម ផ្នែកជំងឺសន្លាក់ឆ្អឹង និងផ្នែកមន្ទីរពិសោធន៍។

៧.មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានផ្តល់សេវាចំនួន៨ ដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកថែទាំទារក ផ្នែកជំងឺទូទៅ ផ្នែកពិនិត្យមាត់ ធ្មេញ ផ្នែកវះកាត់ ក្រោយវះកាត់ ប្រពោធនកម្ម រម្ងាប់មេរោគ ផ្នែករូបភាពវេជ្ជសាស្ត្រ វិទ្យុសាស្ត្រ ផ្នែកមន្ទីរពិសោធន៍។
៨.មន្ទីរពេទ្យកុមារជាតិ
មន្ទីរពេទ្យកុមារជាតិ មានផ្តល់សេវាចំនួន១៩ ដែលរួមមាន ផ្នែកសង្គ្រោះបន្ទាន់ និងពិគ្រោះជំងឺក្រៅ ផ្នែកជំងឺមហារីក ផ្នែកមន្ទីរពិសោធន៍ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកព្យាបាលដោយចលនា ផ្នែកប្រពោធនកម្ម និងសណ្តំ ផ្នែកឱសថស្ថាន ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកមាត់ ធ្មេញ ផ្នែកជំងឺទារក និងបេះដូង ផ្នែកជំងឺធ្ងន់ ផ្នែកជំងឺវះកាត់ទូទៅ បាក់ឆ្អឹង ឆែបមាត់ ផ្នែកស្បែក និងជំងឺទូទៅកុមារ ផ្នែកលោហិតវិទ្យា និងប្រព័ន្ធភាពស៊ាំ ផ្នែកត្រចៀក ច្រមុះ បំពង់ក ប្រព័ន្ធការស្តាប់ រោគក្រពេញកុមារ តម្រងនោម និងទឹកនោមផ្អែម ផ្នែកជំងឺឆ្លង និងគ្រុនឈាម ផ្នែកថ្លើម ក្រពះ ពោះវៀន ផ្នែកជំងឺសួត និងអាឡឺស៊ី ផ្នែកប្រព័ន្ធប្រសាទ ជំងឺមហារីក កង្វះអាហាររូបត្ថម្ភ។

៩. មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត
មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មានផ្តល់សេវាចំនួន២៩ រួមមាន ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់ក ផ្នែកវះកាត់មុខមាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញ ផ្នែកវះកាត់តម្រងនោម ផ្នែកសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន ផ្នែកឯកទេសវេជ្ជសាស្ត្រទូទៅ ផ្នែករោគស្ត្រី ផ្នែកជំងឺមហារីក ផ្នែកវះកាត់ពោះ និងទ្រូង ផ្នែកជំងឺប្រព័ន្ធសរសៃប្រសាទ ផ្នែកជំងឺទូទៅទារក និងកុមារ ផ្នែកសើស្បែក និងកាមរោគ ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នេកសោភ័ណសល្យសាស្ត្រ ផ្នែកវះកាត់បែកបាក់ឆ្អឺង និងជំងឺឆ្អឹង ផ្នែកចក្ខុរោគ ផ្នែកសម្ភព ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មសល្យសាស្រ្ត ផ្នែកប្រពោធនកម្មវេជ្ជសាស្ត្រ ផ្នែកមជ្ឍមណ្ឌលឯកទេសជំងឺសួត ផ្នែកព្យាបាលជំងឺមនុស្សចាស់ ព្រះសីហនុរាជ ផ្នែកជំងឺបេះដូង និងសរសៃឈាម ផ្នែកមជ្ឈមណ្ឌលលាងឈាម ផ្នែកមណ្ឌលព្យាបាលដោយចលនា និងវេជ្ជសាស្ត្រកីឡា ផ្នែកសង្គ្រោះបន្ទាន់ជំងឺបេះដូង ផ្នែកសណ្តំ ក្រោយសណ្តំ ផ្នែកមន្ទីរពិសោធន៍ ផ្នែកអាណាប៉ាត់។
១០.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ផ្តល់សេវាចំនួន២១ រួមមាន ផ្នែកពិគ្រោះជំងឺទូទៅ ផ្នែកវះកាត់ម៉ូត្រសាស្ត្រ ផ្នែកវះកាត់ឆ្អឹង និងសន្លាក់ ផ្នែកវិកលវិទ្យា ផ្នែកចក្ខុសាស្ត្រ ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ ផ្នែកតម្រងនោម និងលាងឈាម ផ្នែករោគស្ត្រី ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកវះកាត់ទូទៅ ផ្នែកសោភ័ណសល្យសាស្ត្រ ផ្នែករូបភាពវេជ្ជសាស្ត្រ(ULTRASOUND, X-RAY,CT-SCAN,MRI) ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកជំងឺមាត់ ធ្មេញ ផ្នែកព្យាបាលដោយចលនា ផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន ផ្នែកជំងឺសួត ផ្នែកឱសថបុរាណចិន ផ្នែកជំងឺបេះដូង និងសរសៃឈាម។

១១. មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ផ្តល់សេវាចំនួន៨ រួមមាន ផ្នែកពិគ្រោះជំងឺទូទៅ ផ្នែកពិគ្រោះជំងឺសើស្បែក ផ្នែកជំងឺសួត ផ្នែកជំងឺសម្រាកពេទ្យ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលដោយចលនា ផ្នែកថតសួត និងឆ្អឹង ផ្នែកមន្ទីរពិសោធន៍។
១២.វិទ្យាស្ថានជាតិសុខភាពសាធារណៈ
វិទ្យាស្ថានជាតិសុខភាពសាធារណៈ មានផ្តល់សេវា ផ្នែកមន្ទីរពិសោធន៍(T3, T4, TSH, CA125, CA15-3, Total PSA) និងវាក់សាំង (វាក់សាំងបង្ការជំងឺឆ្កែឆ្គួតខាំ)៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ