សន្តិសុខសង្គម
មន្ត្រីជំនាញឃាត់ខ្លួនអ្នកលួចគ្រប់គ្រងគណនីTelegram និងឆបោកប្រាក់៤០លានរៀល
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយប្រើឧបាយកលឆបោកប្រាក់ពីជនរងគ្រោះ ដោយលួចគ្រប់គ្រងគណនីTelegram និងបោកប្រាស់បានប្រាក់ចំនួន៤០លានរៀល។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យរូបនេះបានលួចគ្រប់គ្រងគណនី Telegram របស់ជនរងគ្រោះ ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ដែលនេះឧបាយកលឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន៤០លានរៀល។ ជនសង្ស័យមានឈ្មោះ ផ.ម.ល ភេទប្រុស។
តាមប្រភពព័ត៌មានបានឲ្យដឹងថា តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជនអនាមិក ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន ត្រូវមានប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនេយ្យធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់ នូវគណនេយ្យធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនេយ្យទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែលផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកផ្សំគំនិតក្នុងការទទួលផងនៃបទល្មើស៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


