ព័ត៌មានជាតិ
មេធាវី៖ លោក កឹម សុខា មិនពាក់ព័ន្ធគម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី នោះទេ
សហមេធាវីការពារក្តីឲ្យលោក កឹម សុខា លោក ចាន់ ចេន បានអះអាងថា លោក កឹម សុខា មិនពាក់ព័ន្ធ ហើយក៏មិនចូលរួមនៅក្នុងគម្រោងរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតដោយទណ្ឌិត សម រង្សី កាលពីពេលថ្មីៗនោះទេ ហើយក៏មិនបានអនុញ្ញាតិឲ្យយកឈ្មោះ ឬភ្ជាប់ឈ្មោះជាមួយក្រុមនោះឡើយ។

ការប្រកាសរបស់លោក ចាន់ ចេន ធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងនាមខ្ញុំជាមេធាវី និងជាសហការីរបស់ឯកឧត្តម កឹម សុខា ខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា ឯកឧត្តម កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រនិងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយលោកសម រង្សី កាលពីពេលថ្មីៗនេះទេ។ ជាពិសេសឯកឧត្តម កឹម សុខា ក៏មិនអនុញ្ញាតិឲ្យយកឈ្មោះគាត់ទៅប្រើប្រាស់ និងភ្ជាប់ជាមួយនោះឡើយ”។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ លោក សម រង្ស៊ី អំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុទស្នេហាជាតិ ត្រៀមខ្លួនចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា ដោយយកតម្រាប់តាមការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅប្រទេសភូមា ប៉ុន្តែត្រូវបានលោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់លោក កឹម សុខា បានហៅការអំពាវនានេះថា ជាការដើរបញ្រ្ចាសទិស ឬខុសផ្លូវនយោបាយពីលោក កឹម សុខា ទាំងស្រុង។

លោក មុត ចន្ថា បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំយល់ថា ការអំពាវនាវរបស់លោក សម រង្ស៉ី គឺដើរបញ្រ្ចាសទិស ឬផ្លូវនយោបាយពីលោក កឹម សុខា ដែលជាប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិទាំងស្រុង ព្រោះលោក កឹម សុខា កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលលោកនៅតែមានឆន្ទៈនយោបាយសុចរិត និងពិតប្រាកដ ដើម្បីស្វែងរកការបង្រួបបង្រួមជាតិ ជាមួយអ្នកដឹកនាំ និងអ្នកនយោបាយខ្មែរ តាមគោលការណ៍អហិង្សា និងសន្តិវិធី និងផ្លូវប្រជាធិបតេយ្យ។ ដំណោះស្រាយនយោបាយមិនកើតឡើងដោយអំពើហិង្សា ឬការប្រឈមមុខដាក់គ្នានោះទេ។ ដូច្នេះ ខ្ញុំនៅតែជឿថា លោក កឹម សុខា នៅតែជាអ្នកដឹកនាំ នយោបាយម្នាក់ ដែលប្រាថ្នាចង់ឲ្យអ្នកដឹកនាំ និងអ្នកនយោបាយខ្មែររួបរួមគ្នា”។
លោក មុត ចន្ថា អះអាងថា ស្ថានភាពនយោបាយ នៅភូមា និងកម្ពុជាខុសគ្នាស្រឡះ។ ភាពខុសគ្នានោះ គឺយោធាភូមាបានដឹកនាំធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល ដឹកនាំដោយគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (National League for Democracy, NLD) ដែលមានលោកស្រី អ៊ួង សាន ស៊ូជី ជាប្រធាន និងជាក្រុមប្រឹក្សារដ្ឋផងដែរ។ ដោយឡែក អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ដោយតុលាការកំពូល ដោយហេតុផលនយោបាយ និងដោយអនុលោម តាមច្បាប់វិសោធនកម្មនៃច្បាប់ ស្តីពីគណបក្សនយោបាយ។

លោក មុត ចន្ថា លើកឡើងដែរថា គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ មិនមែនគណបក្សដឹកនាំរដ្ឋាភិបាល ដូចគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ួង សាន ស៊ូជី ឡើយ តែជាគណបក្សប្រឆាំងតែមួយនៅក្នុងរដ្ឋសភា។ លោកបន្តថា ការអំពាវនាវ របស់លោកសម រង្ស៉ី ឲ្យពិចារណាពីលទ្ធភាពបង្កើត “រដ្ឋាភិបាលបង្រួបបង្រួមជាតិ” អាចជាអំពើខុសច្បាប់មួយ មិនស្របតាមបញ្ញត្តិរដ្ឋធម្មនុញ្ញ ដូចដែលគាត់ធ្លាប់បានបង្កើតចលនាសង្រ្គោះជាតិនៅឆ្នាំ២០១៨ ដែលរាជរដ្ឋាភិបាលចាត់ទុកជាក្រមឧទ្ទាមក្រៅច្បាប់ ហើយការអំពាវនាវនេះអាចក្លាយជាអន្ទាក់នយោបាយដាក់អតីតអ្នកនយោបាយ និងសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ ដូចគ្នានឹងចលនាសង្រ្គោះជាតិដូច្នោះដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


