អាជីព
ចង់រកស៊ីលក់នំ cake ជោគជ័យអានគន្លឹះទាំងនេះ
ការធ្វើជំនួញលក់ខេក ជាអាជីវកម្មដែលកំពុងពេញនិយមមួយយ៉ាងណាមិញ មុននឹងសម្រេចចិត្តចង់បើករបរនេះ កុំឲ្យឡុងចុងទាំងកណ្ដាលទី ម្ចាស់ហាងទាំងឡាយ ត្រូវស្វែងយល់គន្លឹះមួយចំនួនសិន។
រសជាតិនំ

ហាងនំមួយដែលអាចទទួលបានជោគជ័យផ្ដោតសំខាន់ខ្លាំងជាងគេគឺរសជាតិនំឆ្ងាញ់ និងមានរសជាតិប្លែកពីហាងផ្សេង ជាពិសេសរសជាតិនំខេកត្រូវមាត់នឹងប្រជាជនក្នុងស្រុកផងដែរ។ ដើម្បីបង្កើតរសជាតិឆ្ងាញ់ប្រចាំហាង ម្ចាស់នំខេកត្រូវតែភ្លក់ឲ្យបានម៉ត់ចត់ បើយល់ថាឆ្ងាញ់ ចាំធ្វើវាយកទៅលក់ មិនមែនចេះតែធ្វើខេកឲ្យតែបានលក់ ហើយភ្ញៀវញ៉ាំមិនកើតនោះទេ។
សេវាកម្ម

ហាងខេកមួយដែលមានអតិថិជនទទួលស្គាល់ និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន រឿងចាំបាច់ដែលត្រូវគិតគូរគឺ សេវាកម្មល្អហ្នឹងឯង។ មិនថា ពេលអតិថិជនមកទិញផ្ទាល់ ឬទូរសព្ទកុម្ម៉ង់នំពីចម្ងាយនោះទេ ហាងខេកត្រូវតែផ្ដល់សេវាកម្មឲ្យបានលឿន ទាន់ចិត្ត និងប្រកបដោយភាពរាក់ទាក់ចំពោះភ្ញៀវ។ សកម្មភាពទាំងនេះ នឹងទាក់ទាញម៉ូយមកហាងជាប្រចាំ។
បង្កើតម៉ូដនំថ្មីជានិច្ច

ម៉ូដនំខេកត្រូវតែ ផ្លាស់ប្ដូររូបរាងថ្មីជាប្រចាំ។ ម្ចាស់ហាងត្រូវតែសិក្សាស្វែងយល់ពី ម៉ូដនំណាដែលយុវវ័យកំពុងពេញនិយមទាំងលើ រូបរាង ទំហំ ឬ ពណ៌ជាដើម។ ប្រសិនបើ ពុំមានគំនិតលេងម៉ូដថ្មីទេ អាចបើកអ៊ីនធឺណេតមើល ហើយយកមករៀនធ្វើតាមដើម្បីឲ្យហាងមាននំខេកថ្មីនិងទាន់សម័យរាលថ្ងៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ checksandspots

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស